Posts in ‘អត្ថបទមានវីដេអូ’ Category

«ហេតុអ្វី​បាន​ជា​ភ្លើង​ឆេះ​ផ្សា​រដើម​គ លោក​អភិបាល​រាជធានី?»

«ហេតុអ្វី​បាន​ជា​ភ្លើង​ឆេះ​ផ្សា​រដើម​គ លោក​អភិបាល​រាជធានី?»

ក្នុងជំនួបដោយផ្ទាល់ ដល់ផ្សារត្រី និងផ្សារបន្លែ របស់អភិបាលរាជធានី លោក ប៉ា សុជាតិវង្ស បានថ្លែងទៅកាន់​អាជីវករទាំងអស់ នូវសំនូរ និងចំណោទជាច្រើន ពាក់ព័ន្ធនឹងបំណង ចង់អភិវឌ្ឍន៍ផ្សារដើមគរនេះ ឲ្យទៅ​ជា​ផ្សារ​មួយ ដែលមានលក្ខណៈទំនើប និងមានបរិស្ថានល្អ។

ក្នុងចំណោមចំណោទសួរ ដោយលោកអភិបាលរាជធានី ទៅកាន់ក្រុមអាជីវករ មានសំនួរមួយ ត្រូវបានលោក សុជាតិវង្ស សួរថា៖ «បើសិនជាផ្សារនេះ ត្រូវភ្លើងឆេះ តើអាជីវករទាំងអស់ រត់ទៅតាមផ្លូវណា?» សំនួរនេះ ត្រូវ​បានក្រុមអាជីវករជាច្រើន ចាប់ចំណុចបាន និងបានលើកជាសំនួរ ត្រឡប់មកវិញ។ អាជីវករម្នាក់ ក្នុង​ចំណោម​អាជីវករទាំងនោះ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា ការលើកឡើង របស់លោកអភិបាលនេះ មាន​លក្ខណៈជាការ«គម្រាមកំហែង»។

អាជីវករអាយុ៣៥ ឆ្នាំ អ្នកស្រី ចាន់ ធូ បានលើកឡើង ជាចំណោទវិញថា៖ «អាជីវកររស់នៅ និងរកស៊ីជាង២០ ៣០ ឆ្នាំមកហើយ [...]

ភ្នំពេញ រាជធានី​«ទឹក»

ភ្នំពេញ រាជធានី​«ទឹក»

តើនេះជាទស្សនៈវិស័យ វ័យឆ្ងាយ ស៊ីជម្រៅ របស់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឃន៍ ស្ពានអាកាស នៅរាជធានី​ភ្នំពេញឬ? ចម្លើយ អាចខុសពីនេះ។ ប៉ុន្តែគេក៏មិនសូវយល់ ប៉ុន្មានដែរ ព្រោះបើតាមទម្លាប់ នៃការសាង​សង់​សំណង់​ថ្មីៗ ក្នុងរាជធានី នាសម័យនេះ គេត្រូវលើកដីសង់ផ្ទះ ឬផ្លូវឲ្យខ្ពស់ៗ ដើម្បីបញ្ជៀសការលិចទឹក នៅ​ពេល​មាន​ភ្លៀងធ្លាក់។ ហើយទម្លាប់ ដែលសឹងតែក្លាយ ជា«វប្បធម៌»នេះ បានបង្កការហួសចិត្តមិនតិចទេ ដល់​ពលរដ្ឋ​អ្នករស់នៅ ក្នុងរាជធានីកម្ពុជាខ្លួនឯង។

ការហួសចិត្ត ជារឿងមួយ និងចេះតែទ្រាំ តាមយថកម្មទៅ។ តែការខ្មាសអៀន គឺជារឿងមួយទៀត ជាពិសេស​ការខ្មាសអៀន នឹងពលរដ្ឋកម្ពុជា ដែលមកពីខេត្ត ឬជនបទស្រុកស្រែចំការ នេះតែម្ដង។ «នេះភ្លៀងតែមួយមេ លិចថ្នាក់ហ្នឹង ចុះបើភ្លៀងពីរបីមេ ទីក្រុងភ្នំពេញ មិនក្លាយទៅជាទីក្រុងទឹក ទៅហើយទេ?» នេះជាការលើឡើង របស់ស្រ្តីម្នាក់ មកពីខេត្តតាកែវ អ្នកស្រី មុំ លើកឡើងបែបនេះ ខណៈដែលអ្នកស្រី [...]

ចិន៖ ស្ត្រី​​ម្នាក់​​បាន​​រមូរ​​ខ្លួន​​ក្នុង​​ជណ្ដើរ​​យន្ដ បន្ទាប់​​ពី​​សង្គ្រោះ​​កូន​​រួច

ចិន៖ ស្ត្រី​​ម្នាក់​​បាន​​រមូរ​​ខ្លួន​​ក្នុង​​ជណ្ដើរ​​យន្ដ បន្ទាប់​​ពី​​សង្គ្រោះ​​កូន​​រួច

ដំណឹងនៃការការស្លាប់ របស់ស្ត្រីម្នាក់នេះ បានបង្កការតក់ស្លុត ដល់ពិភពលោក រហូតដល់ប្រព័ន្ធផ្សព្វផ្សាយ​នានា នៅអ៊ឺរ៉ុប និងនៅអាមេរិក ក៏បានយកមករាយការណ៍ ជាបន្តបន្ទាប់គ្នា។ រូបភាពវីដេអូសុវត្ថិភាព (នៅខាង​ក្រោម​អត្ថបទនេះ តែហាមអ្នកមានបញ្ហា ផ្នែកអារម្មណ៍ និងបេះដូងទស្សនា) មានលក្ខណៈពិបាកទ្រាំណាស់ នៅ​ពេល​ដែលគេឃើញ ម្ដាយវ័យក្មេងរូបនេះ បានប្រមូលកម្លាំងរបស់ខ្លួនចុងក្រោយ ដើម្បីលើកកូនប្រុស ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់ ខណៈខ្លួនកំពុងជាប់ នៅក្នុងជណ្ដើរយន្ដនេះទៅហើយ។

នាង ឆាង លីវជ័ន (Xiang Liujuan,) អាយុ៣០ឆ្នាំ ត្រូវបានចាត់ទុក ជាវីរនារីដោយសារនាង បានសង្គ្រោះកូន​របស់នាង ពីគ្រោះថ្នាក់ដល់ជីវិត ដោយសារសន្ទះជណ្ដើរយន្ដ ដែលមិនបានចាប់ខ្ចៅ ឲ្យជាប់ល្អ។ បណ្ដាជនចិន ជាច្រើនលាននាក់ បានចូលរួមមរណៈទុក្ខ តាមបណ្ដាញសង្គម ជាមួយគ្រួសាររបស់នាង និងបានចោទសួរ​ឡើង​ថា ហេតុអ្វីក៏បុគ្គលិកស្ត្រីបីនាក់ របស់មជ្ឈមណ្ឌលពាណិជ្ជកម្ម [...]

ទូរទស្សន៍​អ៊ឺរ៉ុប​បញ្ចាំង​ពី​រទេះ​ឬស្សី រត់​នៅ​លើ​ផ្លូវដែកកម្ពុជា (vdo)

ទូរទស្សន៍​អ៊ឺរ៉ុប​បញ្ចាំង​ពី​រទេះ​ឬស្សី រត់​នៅ​លើ​ផ្លូវដែកកម្ពុជា (vdo)

នៅផ្នែកខាងជើង នៃប្រទេសកម្ពុជា រថភ្លើង«ខុស»ខ្នាតមួយ បានអនុញ្ញាតឲ្យអ្នកជនបទ នៅទីនោះ អាចរស់​នៅ​ចិញ្ចឹមជីវិត របស់ពួកគេ។ រថភ្លើង ដែលត្រូវបានកសាងឡើង ដោយអ្នកនៅជនបទនោះ មានលក្ខណៈ ជាគ្រែ​ឫស្សី យកមកដាក់ នៅលើផ្លូវដែកជាតិ ដោយវាមានដំណើរការបាន ជាមួយនឹងម៉ាស៊ីនអូស ដ៏«កញ្ចាក់»មួយ។

ដោយសារ តែប្រព័ន្ធរថភ្លើងរបស់ប្រទេស មិនមានដំណើរការ ដូច្នេះមានប្រព័ន្ធរទេះឫស្សី រត់នៅលើ​ផ្លូវដែក​នេះទេ ដែលបានជួយ ឲ្យការរកទទួលទាននានា បានប្រព្រឹត្តិទៅ ដោយល្អប្រសើរ ក៏ដូចជាពិធីបុណ្យ ឬមង្គល​ការ របស់អ្នកស្រុកនោះដែរ។ ជាពិសេសនៅពេលមានជំងឺតម្កាត់នានានោះ ប្រព័ន្ធរទេះឫស្សី ក៏បានជួយ​ឲ្យ​អ្នក​ជំងឺ អាចទៅរកគ្រូពេទ្យ បានទាន់ពេល ឬគេអាចទៅអញ្ជើញគ្រូពេទ្យ ឲ្យមកព្យាបាលដល់ផ្ទះ យ៉ាងឆាប់រហ័ស​ដែរ។

លុយទ្រនាប់ដៃ ដើម្បីបន្តជីវិត...

តាមពិតទៅ ប្រព័ន្ធរទេះឫស្សី នេះមិនមានការអនុញ្ញាតឲ្យរត់ នៅលើផ្លូវដែករបស់ជាតិទេ [...]

«ស្រុក​ខ្មែរ លែង​មាន​កន្លែង ឲ្យ​ខ្មែរ​ឈរ​ហើយ?» (vdo)

យុវតីម្នាក់នេះ បានស្រែកដាក់​ទៅ​ក្រុម​កងកម្លាំង របស់អាជ្ញាធរកម្ពុជា ដែលកំពុងដាក់ពង្រាយ នៅមុខ​រដ្ឋសភា​ថា «តើមានការឈឺចាប់អត់ ស្រុកខ្មែរឥឡូវ អីក៏សម្បើមដៃម្លេះ រកតែកន្លែងឈរមិនបាននោះ»? ការស្រែកតវ៉ា ទាំងនាងនៅជិះ​នៅលើម៉ូតូនេះ បានធ្វើឡើង បន្ទាប់ពីក្រុមកងកម្លាំងទាំងនោះ បានទាមទារបណ្ដេញចេញ កុំ​ឲ្យនៅឈរមើលការតវ៉ាទៀត។

សូមទស្សនាវីដេអូ នៃការស្រែកតវ៉ា របស់យុវតីរូបប្រិមប្រិយម្នាក់នេះ និងស្វែងយល់រក«ហេតុ» និង«ផល» ថា​តើបញ្ហា នៃការឈ្លោះ​ប្រកែកគ្នានេះ កើតមកពីអ្វី។ យ៉ាងណាក៏ដោយ ក៏បណ្ដាជន​នៅនឹងកន្លែងកើតហេតុ​ជាច្រើន​នាក់ មិនបានគាំទ្រ​​​ឲ្យមានការប្រើប្រាស់ នូវពាក្យអសុរោះ នៅក្នុងការជជែកគ្នាឡើយ ព្រោះភាសានេះ មិន​មានផលប្រយោជន៍អ្វី ក្រៅតែពីនាំឲ្យ​មាន​ការក្ដៅក្រហាយ​​ទ្វេរឡើង ទាំងសងខាងនោះទេ។

ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ ការតវ៉ាយ៉ាងចាស់ដៃ ពីសំណាក់យុវតី មិនត្រូវបានកងកម្លាំងទាំងនោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...