Posts in ‘អត្ថបទមានវីដេអូ’ Category

អំណោយ​ដ៏​ពិសេស​ថ្ងៃ​បុណ្យ​ខួប​កំណើត... ព្រោះ​នាង​ក្បត់​ចិត្ត!

សម្រាប់លោក រ៉េ បាយហ្វ័រ (Ray Byford) ភាពផិតក្បត់ ត្រូវតែសងសឹកវិញ ឲ្យចាស់ដៃ។ ការជម្រះបញ្ជីគ្នានេះ បានកើតឡើងបន្ទាប់ពីលោក រ៉េ បានសងំស្ងៀម ក្នុងរយៈពេលមួយ បើទោះជាបានដឹងថា សង្សារួមរស់ជា​មួយ​គ្នា នាងបានលួចទៅផិត ជាមួយអ្នកថ្មី តាំងពីយូរមកហើយក្ដី។ លោក រ៉េ រង់ចាំដល់ថ្ងៃបុណ្យខួបកំណើត​មក​ដល់ ដើម្បីធ្វើការសងសឹកនេះ និងជាការបញ្ជាក់ទៅនាងថា អ្វីទៅជាការឈឺចាប់។

វីដេអូដែលថតពីការជម្រះបញ្ជីជាមួយសង្សានេះ ត្រូវបានបង្ហោះ​នៅលើគេហទំព័រយូធូប កាលពីពាក់​កណ្ដាល​ខែកក្កដា តែបានទាក់ទាញមនុស្សម្នា ទូទាំងពិភពលោកឲ្យបានដឹង និងបានចុចចូលទៅទស្សនា ប្រមាណជា​ជាង១១លានដង គ្រាន់តែក្នុងរយៈពេល ១សប្ដាហ៍ដំបូងប៉ុណ្ណោះ។ នៅក្នុងវីដេអូ ដែលមានរយៈពេល ១នាទី​និង៣៥វិនាទីនេះ គេបានស្ដាប់ឮលោក រ៉េ បាយហ្វ័រ និយាយពីសេចក្ដីស្នេហារបស់ខ្លួន ទៅកាន់សង្សារបស់​ខ្លួន មុននឹងសុំឲ្យនាងបិតភ្នែក ដើម្បីទទួលយកនូវ«អំណោយពិសេស» ដែលលោកបានរៀបចំឲ្យនាង [...]

ពិធីករ​ទូរទស្សន៍​មួយ​រូប ស្លាប់​គាំង​បេះដូង​ពេល​កំពុង​ធ្វើ​កម្មវិធី

បើតាមប្រព័ន្ធផ្សផ្ព្វផ្សាយ ក្នុងស្រុកបានឲ្យដឹងថា ពិធីកររូបនេះបានស្លាប់ ដោយសាររោគគាំងបេះដូង ខណៈ​កំពុង​ធ្វើកម្មវិធីមួយ ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ កាលពីចុងខែសីហា។

ដូចបានឃើញ នៅក្នុងវីដេអូស្រាប់ ពិធីកររូបនេះ កំពុងចាត់ចែងការផ្ដល់ពានរង្វាន់ ដោយនិយាយផ្សាយផ្ទាល់ ពី​ក្រុង «El Jadida» (ស្ថិតនៅចំងាយ១០០គីឡូម៉ែត្រ ភាគពាយ័ព្យ ពីរាជធានី Marrakech  នៃប្រទេសម៉ារ៉ុក) ស្រាប់​តែបានដួលចុះ ទៅលើកម្រាលឥដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង។

ប៉ុន្តែមនុស្សជាច្រើន ដែលបានចោមរោមមើលពិធីករ ដួលទៅលើដីនេះ មិនបានជួយដាស់រ ឬជួយធ្វើចលនា​បេះដូង ឲ្យជនរងគ្រោះដឹងខ្លួនឡើងវិញទេ។ ទម្រាំក្រុមអ្នកជួយសង្គ្រោះមកដល់ ពិធីករបានដាច់ខ្យល់ទៅ​ហើយ៕

អ្នកលក់​ព្រួត​វាយ​អ្នក​ទិញ... តែ​ប៉ះ​ចំ​អ្នក​ប្រដាល់​អាជីព

ហេតុការណ៍បានកើតឡើង នៅកណ្ដាក្រុងអ៊ីស្តាមប៊ូល នៃប្រទេសទួរគី ហើយវីដេអូ ដែថតជាប់ដោយកាម៉េរ៉ា​សុវត្ថិភាពជាច្រើននេះ បានបង្កឲ្យបណ្ដាជន ពេញទាំងប្រទេស យកមកជជែក និងចែករំលែកបន្តៗគ្នា មិន​ដាច់​សូរ នៅក្នុងសប្ដាហ៍កន្លងមកនេះ។

បើតាមបណ្ដាញផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ទេសចរណ៍ជាតិអៀឡង់ម្នាក់នេះ មានបំណងចង់ទិញ​ភេសជ្ជៈដើម្បីទទួលទាន តែបានបើកចំទូត្រជាក់មួយ ដែលមិនមានសភាពរឹងមាំ ធ្វើឲ្យដបនិងកំប៉ុងទឹក​ភេសជ្ជៈ​ជាច្រើន បានធ្លាក់ចេញមកលើដី។ ហេតុការណ៍ដោយចៃដន្យនេះ បានបណ្ដាលឲ្យមាន ការតឹង​សរសៃ​ក និងពាក្យសម្ដីផ្ទុះឡើង រវាងទេសចរណ៍ និងអ្នកលក់ ហើយឈានទៅដល់ការវាយតប់គ្នា ពាស​ពេញ​ផ្លូវ។

ក្រុមអាជីវករ បានព្រួតគ្នា ស្រវាយកអ្វីក៏ដោយ ដែលនៅក្បែរ ដូចជាដំបង អំបោស កៅអី... ដើម្បីបើកការវាយ​ប្រហារ លើទេសចរណ៍រូបនោះ។ ប៉ុន្តែ សង្គ្រាមវាយតប់មួយចម្អិនកំពិសនេះ មិនបានផ្ដល់ជ័យជំនះ ឲ្យក្រុម​អាជីវករ​ទាំងនោះឡើយ ដោយហេតុថា [...]

ភិន សុដាលីស៖ «សូម​លោក​ប៉ា យល់​ចិត្ត​កូន​ផង» (vdo)

ភិន សុដាលីស៖ «សូម​លោក​ប៉ា យល់​ចិត្ត​កូន​ផង» (vdo)

តើមានរឿងអ្វី ដែលបានកើតឡើង ចំពោះតារាសម្ដែង កញ្ញា ភិន សុដាលីស អស់រយៈពេលជាង៣ឆ្នាំមកនេះ? តើរឿងរ៉ាវ មានទម្ងន់ដល់កម្រិតណា ដែលបានជំរុញឲ្យកញ្ញា ដាច់ចិត្តរត់ចេញពីផ្ទះ? វីដេអូឃ្លីបមួយ ដែល​បង្ហោះ​ដោយតារាសម្ដែងផ្ទាល់ បានរៀបរាប់ ទាំងអួលដើមករ ប្រាប់អ្នកគាំទ្រកញ្ញា ព្រមទាំង​លោក​«ប៉ា»​កញ្ញា​ថា កញ្ញាមិនអាចទ្រាំ នឹងការគាបសង្កត់ផ្លូវចិត្ត ពីលោកឪពុករបស់កញ្ញា ក្នុងការធ្វើឲ្យប្រែប្រួល នូវគូរជីវិត​របស់​កញ្ញា មួយលើកជាពីរលើក រហូតដល់មានបញ្ហាផ្លូវចិត្តនេះ បានទៀតទេ។

នាងបានបញ្ជាក់ថា នាងមិនអាចរស់នៅ ជាកូនកតញ្ញូ ក្នុងផ្ទះទៀតបានទេ។ រាល់ថ្ងៃនេះ លោក«ប៉ា» នៅតែជា​ឪពុក​ដ៏ល្អរបស់នាង តែអ្វីដែលធ្វើឱ្យនាងពិបាកខ្លាំង គឺត្រូវឪពុក សម័យ«នំមិនធំជានាល» បង្ខំឱ្យនាង​ស្រឡាញ់​គ្នាវិញ ជាមួយលោក ប៉ែន តុលា។ តារាសម្ដែងមុខស្រស់ បានបន្តពន្យល់ទៀតថា លោក«ប៉ា» បាន​លួង​លោម​កញ្ញា សុដាលីស ឱ្យស្រឡាញ់លោក ប៉ែន តុលា រហូតបានដល់ការភ្ជាប់ពាក្យ [...]

Cambodian Idol៖ អេង តុងឡេង ច្រៀង​មិន​ពិរោះ​បែរ​ជា​ជាប់?

Cambodian Idol៖ អេង តុងឡេង ច្រៀង​មិន​ពិរោះ​បែរ​ជា​ជាប់?

បន្ទាប់ពីបានឆ្លងកាត់ វគ្គជាច្រើន និងបានបកស្រាយចម្រៀង ទាំងភាសាខ្មែរ និងភាសារបរទេសរួចមក បេក្ខជន អេង តុងឡេង បានជាប់ឈានដល់វគ្គ Green Miles ដែលជាវគ្គ ជិតបញ្ចាប់របស់កម្មវីធី Cambodian Idol បន្ទាប់​ពីបេក្ខជន វ័យ២១ឆ្នាំ រូបនេះ បានច្រៀងបទចំរៀង មានចំណងជើងថា «what make you beautiful»។

ប៉ុន្តែដំណើរឈានឡើង របស់តារាចម្រៀងថ្មី មានកំណើតនៅរាជធានីភ្នំពេញ រូបនេះ មិនជាត្រូវបាន​ស្វាគមន៍​ប៉ុន្មាន នៅលើបណ្តាញសង្គមទេ។ ក្រុមអ្នករិះគន់ បាននិយាយថា តុងឡេង ច្រៀងមិនពិរោះ មិនច្បាស់ផង ស្រាប់​តែអាចឈាន ទៅវគ្គបន្ត ដែរ។

តាមម្ចាស់គណនី «Leng Eng» បានបរិហាដាក់បេក្ខជន ខ្លាំងៗថា៖ «ងាប់ហើយ ទាអួលអាចម៍លោកអើយ មួយ​បទនេះ ជាបទញុំចូលចិត្តជាងគេ ច្រៀងខុសតុង (Ton) ខុសពាក្យ ក៏អោយជាប់ដែរ។ ដោយសារ​ច្រៀង​ភាសា (បរទេស) មែន បានឲ្យជាប់ចឹង?»

ចំណែកម្ចាស់គណនី «Chao Sokmey»បានសរសេរថា៖ «ខ្ញុំមិនដឹងថា គេយកសម្លេង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...