Posts in ‘សម្រាំងជាខេមរភាសា’ Category

សាលា​ដំបូង​កោះ កឹម  សុខា ជា​លើក​ទី​២ តែ​បក្ស​សង្គ្រោះ​ជាតិ​ថា​ជា​ការ​រំខាន​នយោបាយ

សាលា​ដំបូង​កោះ កឹម សុខា ជា​លើក​ទី​២ តែ​បក្ស​សង្គ្រោះ​ជាតិ​ថា​ជា​ការ​រំខាន​នយោបាយ

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានចេញដីការកោះហៅ លោក កឹម សុខា ប្រធានស្តីគណបក្សសង្គ្រោះជាតិ ជាលើក​ទី២ ឲ្យចូលខ្លួនបំភ្លឺនៅតុលាការនៅថ្ងៃទី៥ ខែកក្តដា ឆ្នាំ២០១៣ ខាងមុខនេះ ទាក់ទិនទៅនឹងបណ្តឹងរបស់លោក ជុំ ម៉ី ជន​រងគ្រោះ និងជាអ្នករស់មានជីវិត ពីការសម្លាប់នៅគុកទួលស្លែង ដែលបានប្តឹងពីបទបរិហាកេរ្តិ៍ជាសាធារណៈ តែត្រូវបាន​គណបក្សប្រឆាំងដ៏ធំមួយនេះហៅថា ការជារំខានផ្នែកនយោបាយ។


សាលាដំបូងរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ O. Bory)

លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា លោកបានចេញដីកាកោះ​ជា​លើកទី២ឲ្យលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិចូលខ្លួនមកបំភ្លឺ ករណីបណ្ដឹងរបស់លោកជុំ ម៉ី អតីត​អ្នក​ទោសគុកទួលស្លែង ពីបទបរិហារកេរ្ត៍ជាសាធារណៈ [...]

ខ្សែ​ប្រយុទ្ធ​បាសេឡូណា ដេវិដ វីឡា ជិត​ផ្ទេរ​មក​ក្រុម​ស្ពឺ​ហើយ

ខ្សែ​ប្រយុទ្ធ​បាសេឡូណា ដេវិដ វីឡា ជិត​ផ្ទេរ​មក​ក្រុម​ស្ពឺ​ហើយ

ក្រុមមាន់ខ្នាយមាស ទទិនហេម ហតស្ពឺ (Tottenham Hotspur) ឬហៅកាត់ថា «ស្ពឺ» ខិតជិតផ្ទេរយកខ្សែប្រយុទ្ធក្រុមអ្នក​មានបុណ្យបាសេឡូណា (Barcelona) ដេវីដ វីឡា (David Villa) មកចូលរួមក្រុមហើយ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ បាន​និយាយថា គាត់អាចនឹងផ្ទេរទៅកាន់ទឹកដីអង់គ្លេស ដើម្បីចង់លេងជាជម្រើស១១នាក់ដំបូង។ នេះបើតាម ហ្គោលដតខម (Goal.com) បានរាយការណ៏។


ដេវីដ វីឡា កីឡាករខ្សែរប្រយុទ្ធបាសេឡូណា។ (រូបថត Getty Images / All Over Press)

ខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះ ជាគោលដៅធំទី១របស់ក្រុមស្ពឺ សម្រាប់រដូវក្តៅខាងមុខនេះ ខណៈដែលគ្រូបង្វឹកលោកអេនដ្រេ វីឡាសបូអាស (Andre Villas-Boas) ចង់បន្ថែមនូវខ្សែប្រយុទ្ធដែលមានបទពិសោធន៏ច្រើន និងមានសមត្ថភាពខ្ពស់មក​ចូលរួមក្រុមនៅរដូវកាលថ្មី។

កីឡាករវ័យ ៣១ឆ្នាំ [...]

ការ​តាម​ប្រម៉ាញ់​ឈូក បណ្ឌិត របស់​សមត្ថកិច្ច រង​ការ​រិះគន់​ថា«ថ្មមដៃ»

ការ​តាម​ប្រម៉ាញ់​ឈូក បណ្ឌិត របស់​សមត្ថកិច្ច រង​ការ​រិះគន់​ថា«ថ្មមដៃ»

ភ្នំពេញ៖ មន្ត្រីនគរបាលក្រសួងមហាផ្ទៃ បានកំពុងពង្រាយកំលាំង ដើម្បីស្វែងរកចាប់ខ្លួនអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត នៅឯខេត្តមណ្ឌលគីរី តាមដីការបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តស្វាយរៀង បន្ទាប់ពីតុលាការ​បាន​សម្រេច ធ្វើការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន ១៨ខែពីបទបង្ករបួសស្នាមដោយអចេតនា ដែលបានបាញ់កម្មការិនី​បី​នាក់ឲ្យរងរបួស នៅខណៈក្រុមកម្មករទាំងនោះតវ៉ា ស្ដីពីលក្ខខណ្ឌការងារប្រសើរជាងមុន។


ចុងចោទ ឈូក បណ្ឌិត ពេលចេញពីសវនាការ នៅសាលាឧទ្ទរណ៍។ (រូបថត MONOROOM.info / O. Vary)

លោក គៀត ច័ន្ធថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានថ្លែងឲ្យដឹងថា មន្ត្រីប៉ូលីសក្រសួងមហាផ្ទៃ បានកំពុងអនុវត្តន៍​តាម​ដីការបង្គាប់ ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តស្វាយរៀង បន្ទាប់ពីបានទទួលដីការ [...]

ប្រតិកម្មប្រឆាំងបម្រាម​ប្រាំ​ថ្ងៃ​របស់​ក្រសួង​ព័ត៌មាន ថា​រឹតត្បិត​សេរីភាព​សារព័ត៌មាន

ប្រតិកម្មប្រឆាំងបម្រាម​ប្រាំ​ថ្ងៃ​របស់​ក្រសួង​ព័ត៌មាន ថា​រឹតត្បិត​សេរីភាព​សារព័ត៌មាន

ភ្នំពេញៈ អង្គការសង្គមស៊ីវិលចំនួន២១ និង សហគមន៍ដែលមានជម្លោះដីធ្លីដ៍រ៉ាំរ៉ៃចំនួនបី បានចេញសេចក្តីថ្លែង​ការណ៍​រួម​គ្នាមួយ ដោយអំពាវនាវឲ្យរដ្ឋាភិបាលធ្វើការលុបចោល នូវបទបញ្ជាថ្ងៃទី២១ ដែលហាមឃាត់ការរាយការណ៍ ពីប្រព័ន្ធ​ផ្សព្វ​ផ្សាយបរទេស ដែលទាក់ទងនឹងការស្ទាបស្ទង់មតិ ការស្រាវជ្រាវ និងលទ្ធផលនៃការស្ទាប់ស្ទង់មតិ អំពីការបោះឆ្នោតក្នុង​រយៈពេល៥ថ្ងៃ មុនថ្ងៃបោះឆ្នោតនិងថ្ងៃបោះឆ្នោត ដើម្បីធានាឲ្យមានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដោយសេរី និងយុត្តិធម៌​នៅ​ក្នុងរយៈពេលមុនការបោះឆ្នោត។


រូបមីក្រូ និងប្រដាប់ស្ដាប់ត្រជៀក។

នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះ បានលើកឡើងថា ពួកគេសុំមិនទទួលយកបម្រាបនេះ ហើយសំណូមពរដល់​រដ្ឋាភិបាល មេត្តាលុបចោលនូវការរឹតត្បិត លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ [...]

ណីម៉ា ចង់​ឲ្យ​រ៉ូនី ទៅ​ចូល​រួម​ក្រុម​បាសេឡូណា​ដូច​គាត់

ណីម៉ា ចង់​ឲ្យ​រ៉ូនី ទៅ​ចូល​រួម​ក្រុម​បាសេឡូណា​ដូច​គាត់

កីឡាករវ័យក្មេងថ្មី របស់ក្រុមបាសេឡូណា (Barcelona) ណីម៉ា (Neymar) បាននិយាយថា វាជាសុបិន្តមួយ ដែលបានលេង​ជាមួយនឹងកីឡាករវ៉ែន រ៉ូនី (Wayne Rooney) ហើយគាត់បន្តថា ចង់ឲ្យខ្សែប្រយុទ្ធក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ទៅចូលរួមជាមួយគាត់ នៅប្រទេសអេស្ប៉ាញ។


កីឡាករ ណឺម៉ា ជួបជាមួយកីឡាករវ៉ែន រ៉ូនី ហើយបបួលឲ្យទៅបាសឺឡូណាជាមួយខ្លួន។ (រូបថត football365.com)

កីឡាករអន្តរជាតិអង់គ្លេស រ៉ូនី ដែលនៅមានកិច្ចសន្យា២ឆ្នាំទៀតជាមួយក្រុមម៉ែនញូនោះ បានដាក់សំណើរមួយ សុំចាក​ចេញពីក្រុមកាលពីចុងរដូវកាលមុន ហើយបច្ចុប្បន្នកំពុងតែមានក្លិបជាច្រើនទាក់ទង ក្នុងនោះមានដូចជាក្រុមបាសេឡូណា, រៀលម៉ាឌ្រីដ (Real Madrid), ឆែលស៊ី (Chelsea) និងក្រុមកាំភ្លើងធំអាសិណល (Arsenal)។

កាសែតអង់គ្លេសសាន់ដេ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...