លីវើភូល៖ កិច្ចសន្យាថ្មី ស្តេវ៉ិន ចឺរ៉ាដ ជាអាជីវកម្មដ៏ធំ
គ្រូបង្វឹកក្រុមលីវើភូល (Liverpool) លោកប្រេដិន រ៉ដចឺ (Brendan Rodgers) ជឿជាក់ថា ការសម្រេចចិត្ត ពង្រីកកិច្ចសន្យារបស់កីឡាករ ស្តេវ៉ិន ចឺរ៉ាដ (Steven Gerrard) គឺជាអាជីវកម្មដ៏ធំធេងបំផុតសម្រាប់ក្រុមហង្សក្រហម នៅក្នុងរដូវក្តៅនេះ ដោយសារតែឥទ្ធិពលរបស់ប្រធានក្រុមរូបនេះ។
កីឡាករ ស្តេវ៉ិន ចឺរ៉ាដ ប្រធានក្រុមកីឡាករលីវើភូល។ (រូបថត Getty Images)
ខណៈនេះដែរ លោករ៉ដចឺ កំពុងតែបន្តស្វែងរកកីឡាករល្អៗមួយចំនួនទៀត មកអភិវឌ្ឍន៏ក្រុម និងព្យាយាមឲ្យអស់លទ្ធភាព ដើម្បីរក្សារទុកខ្សែប្រយុទ្ធ ល្វីស ស្វារែស (Luis Suarez) ឲ្យនៅក្នុង កីឡាដ្ឋាន អេនហ្វៀល (Anfield) ជាបន្ត។ គ្រូបង្វឹករូបនេះ បានលើកឡើងថា ការបន្ថែមកិច្ចសន្យា២ឆ្នាំ របស់ចឺរ៉ាដ កាលពីខែមុន ពិតជាធ្វើឲ្យគាត់មានការកក់ក្តៅ និងរីករាយបំផុត។
[...]