Posts in ‘សម្រាំងជាខេមរភាសា’ Category

ប្រតិកម្ម​ប្រឆាំង​នឹង​ការ​ដាក់​ពង្រាយ​ទ័ព​ព័ទ្ធ​ក្រុង ដោយ​រដ្ឋាភិបាល​កម្ពុជា

ប្រតិកម្ម​ប្រឆាំង​នឹង​ការ​ដាក់​ពង្រាយ​ទ័ព​ព័ទ្ធ​ក្រុង ដោយ​រដ្ឋាភិបាល​កម្ពុជា

ភ្នំពេញ៖ ប្រតិកម្មប្រឆាំងនឹងការដាក់ពង្រាយកងទ័ព រួមនឹងសម្ភារៈសឹកធុនធ្ងន់ផង ក្រោមមូលហេតុដើម្បី​ពង្រឹកសន្តិសុខ​ជាតិ និងសុវត្ថិភាពសង្គម របស់រដ្ឋាភិបាលចាំផ្ទះ បានធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងនោះរួមមានមន្ត្រីសង្គមស៊ីវិល និងមន្ត្រី​បក្ស​ប្រឆាំងផង។ ពីសហរដ្ឋអាមេរិក ទីកន្លែងដែលលោកកំពុងបំពេញបេសកកម្មនោះ លោកសម រង្សី បានអំពាវនាវឲ្យ​រដ្ឋាភិបាលបញ្ឈប់ជាបន្ទាន់ នូវអំពើនេះ ខណៈដែលអន្តរជាតិនានា បានសម្ដែងការព្រួយបារម្ភ។


ក្បួនម៉ូតូរបស់កងកម្លាំងអាវុធហត្ថ ដែលបានចូលទៅដល់ក្នុងវត្តអារាមមួយ នៅភ្នំពេញ។ (រូបថត AFP)

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងបំពេញបេសកម្មនៅសហរដ្ឋអាមេរិក [...]

ទេព នីថា៖ គណៈកម្មការ​ចម្រុះ​មិន​អាច​បង្កើត​បាន​ទេ

ទេព នីថា៖ គណៈកម្មការ​ចម្រុះ​មិន​អាច​បង្កើត​បាន​ទេ

ការបង្កើតគណៈកម្មការចម្រុះ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតី ក្នុងដំណើរការបោះឆ្នោត ទំនងជាមិនអាចបង្កើតទៅ​រួចនោះទេ នេះបើយោងលើការអះអាងរបស់លោក ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។


លោកទេព នីថា អគ្គលេខាធិការ របស់គ.ជ.ប.។ (រូបថត O.Vary/ MONOROOM.info)

លោក ទេព នីថា បានបញ្ជាក់អះអាង ប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ជាថ្មីឡើងវិញនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣​នេះថា៖ «គណៈកម្មការចម្រុះមិនអាចង្កើតបានទេ ព្រោះការទាមសមាសភាព ក្នុងគណៈកម្មការចម្រុះនៅក្រៅ​សមត្ថកិច្ច​របស់ គ.ជ.ប»។ អគ្គលេខាធិការរូបនេះ បានពន្យល់ថា គ.ជ.ប បានព្យាយាមជម្រុញ ការបង្កើតគណៈកម្មការចម្រុះនេះ ចំនួនពីរលើកមកហើយ តែមិនទទួលបានជោគជ័យនោះទេ។

លោកបន្តថា ដូចច្នេះ គ.ជ.ប [...]

ក្រុម​ការងារ​កម្ពុជា​ដើម្បី​សន្តិភាព សរសេរ​លិខិត​ទៅ អ.ស.ប រឿង​ចិន​ឲ្យ​អាវុធ​ខ្មែរ

ក្រុម​ការងារ​កម្ពុជា​ដើម្បី​សន្តិភាព សរសេរ​លិខិត​ទៅ អ.ស.ប រឿង​ចិន​ឲ្យ​អាវុធ​ខ្មែរ

ភ្នំពេញៈ ក្រុមការងារកម្ពុជាដើម្បីសន្តិភាព បានសរសេរលិខិតចំហរមួយ ទៅអង្គការសហប្រជាជាតិ ដោយអំពាវនាវឲ្យ​អង្គការសហប្រជាជាតិ ពិនិត្យឡើងវិញចំពោះប្រទេសចិន ដែលបានផ្តល់អាវុធមកកម្ពុជា នៅគ្រាដែលកម្ពុជា​កំពុងជាប់​គាំងនយោបាយ ក្រោយការបោះឆ្នោត។


ផ្លាកផ្សាយបង្ហាញ ពីប្រទេសកម្ពុជាលែងត្រូវការកាំភ្លើងទៀតហើយ។ (រូបថត MONOROOM.info)

លិខិតចំហររបស់ក្រុមការងារកម្ពុជាដើម្បីសន្តិភាព កាលពីថ្ងៃចន្ទបានផ្ញើរទៅអង្គការសហប្រជាជាតិ ដោយបាន​លើក​ឡើង​ថា ប្រហែលពីរសប្តាហ៏កន្លងមកនេះ ប្រទេសចិនបានផ្តល់កាំភ្លើងដៃចំនួន ១០០០ដើម និងគ្រាប់កាំភ្លើងចំនួន ៥០០០០​គ្រាប់ ឲ្យអគ្គស្នងការនគរបាលជាតិ តាមរយៈរដ្ឋាភិបាលកម្ពុជា។ លិខិតនោះបានលើកឡើងទៀតថា ៖ «ទង្វើនេះ គឺមិន​ត្រឹមត្រូវនិងមិនអាចទទួលយកបាន [...]

ខ្សែ​ប្រយុទ្ធ​អាសឺណល ម៉ារ៉ូណេ ឆាម៉ាក ផ្ទេរ​ទៅ​កាន់​ក្រុម គ្រីស្តាល់ផាឡេស

ខ្សែ​ប្រយុទ្ធ​អាសឺណល ម៉ារ៉ូណេ ឆាម៉ាក ផ្ទេរ​ទៅ​កាន់​ក្រុម គ្រីស្តាល់ផាឡេស

កីឡាករអន្តរជាតិម៉ារ៉ុក ម៉ារ៉ូណេ ឆាម៉ាក (Marouane Chamakh) ទីបំផុតបានបញ្ចប់ភាពខកចិត្តរយះពេល៣ឆ្នាំ ជាមួយ​នឹង​ក្រុមកាំភ្លើងធំ អាសឺណល (Arsenal) ហើយ បន្ទាប់ពីគាត់បានផ្ទេរទៅកាន់ក្រុមព្រីមែលីក (Premier League) ថ្មី ឥន្ទ្រី គ្រីស្តាល់ ផាឡេស (Crystal Palace) ជាផ្លូវការ កាលពីថ្ងៃច័ន្ទ។


កីឡាករអន្តរជាតិម៉ារ៉ុក ម៉ារ៉ូណេ ឆាម៉ាក ពេលនៅលេងឲ្យក្រុម អាសឺណល។ (រូបថត Getty Images)

ឆាម៉ាក វ័យ២៩ឆ្នាំ បានចុះកិច្ចសន្យារយះពេល១ឆ្នាំ ជាមួយនឹងក្រុមរបស់លោក អ៊ីយ៉ាន់ ហូលីវ៉េ (Ian Holloway) ហើយ​គាត់នឹងពាក់អាចលេខ២៩ ដែលអាចនឹងបង្ហាញខ្លួនលើទីលានប្រកួតលើកដំបូង ខណៈដែលក្រុមគ្រីស្តាល់ ផាឡេស ត្រូវប៉ះក្រុមមាន់ខ្នាយមាស [...]

ចល័តទ័ព៖ ស ខេង ថា​ដើម្បី​សន្តិសុខ​ជាតិ ខណៈ​កឹម សុខា ថា​រដ្ឋាភិបាល​​«ទាល់​ច្រក»

ចល័តទ័ព៖ ស ខេង ថា​ដើម្បី​សន្តិសុខ​ជាតិ ខណៈ​កឹម សុខា ថា​រដ្ឋាភិបាល​​«ទាល់​ច្រក»

ភ្នំពេញ៖ ពាក្យសម្ដីឆ្លើយឆ្លងគ្នា តាមបណ្ដាញផ្សព្វផ្សាយ នៃមេដឹកនាំនយោបាយ ទាក់ទងនឹងការចល័តទ័ព​មកកាន់​រាជធានីភ្នំពេញ បានធ្វើឲ្យមានការចាប់អារម្មណ៍ជាទូទៅ ជាពិសេសអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា។ រដ្ឋាភិបាលតែង​តែការពារខ្លួនថា ជាការចល័តទ័ពដើម្បីសុវត្ថិភាពសង្គម និងសន្តិសុខជាតិ ខណៈដែលគណបក្ស​សង្គ្រោះជាតិ ចាត់ទុកថា​នេះជាការគម្រាមមួយ និងទាមទារឲ្យរដ្ឋាភិបាល«ចាំផ្ទះ» បញ្ឈប់នូវសកម្មភាពនេះជា​បន្ទាន់។


រថពាសដែក ដែលត្រូវបានគេ យកមកពង្រាយ នៅជុំវិញច្រកចូលសំខាន់ៗនៃរាជធានីភ្នំពេញ។ (រូបថត siv channa)

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងសន្និសិទកាសែតកាលពីព្រឹកថ្ងៃទី១២ខែសីហា បានលើកមក​និយាយថា ការចល័តទ័ព ការគំរាមកំហែងគ្រប់រូបភាព [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...