Posts in ‘សម្រាំងជាខេមរភាសា’ Category

ក្លឹប​អ្នក​ការសែត​កម្ពុជា៖ សេរីភាព​សារព័ត៌មាន​នៅ​តែ​រង​ការ​គម្រាម​កំហែង

ក្លឹប​អ្នក​ការសែត​កម្ពុជា៖ សេរីភាព​សារព័ត៌មាន​នៅ​តែ​រង​ការ​គម្រាម​កំហែង

ក្លឹបអ្នកការសែតកម្ពុជា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុវត្ថិភាព និងសេរីភាពអ្នកសារព័ត៌មាន ខណៈចំនួនអ្នក​សារព័ត៌មានកាន់តែច្រើនឡើង បានរងការចោទប្រកាន់ពីតុលាការ និងការគម្រាមកំហែងផ្សេងៗ។


សារព័ត៌មានដែលចេញផ្សាយនៅក្នុងស្រុក។

តាមរយៈសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ របស់ក្លឹបអ្នកការសែតកម្ពុជា បានបង្ហាញថាមាន​អ្នកការសែត​ចំនួន៧នាក់ ត្រូវបានសាលាតំបូងខេត្តកំពង់ឆ្នាំង ចោទប្រកាន់ពីបទគំរាមកំហែង ហើយអាចនឹងត្រូវសមត្ថកិច្ច​ចាប់ខ្លួន​ទៀតផង។ សេចក្តីថ្លែងការណ៍ដដែល បានស្នើរឲ្យមានការគោរពដល់សកម្មភាពរបស់អ្នកសារព័ត៌មាន និងសិទ្ធិសេរីភាព​ក្នុងការបញ្ចេញមតិ ជាពិសេសការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ទន្ទឹមនឹងនេះ [...]

ធម្មិកោ៖ ហ៊ុន សែន និង​ជាម យៀប ធ្លាប់​គម្រាម​របប​រាជានិយម​

ធម្មិកោ៖ ហ៊ុន សែន និង​ជាម យៀប ធ្លាប់​គម្រាម​របប​រាជានិយម​

ស្ថាប័នព្រះមហាក្សត្រ គឺជាស្ថាប័នកំពូលមួយរបស់ជាតិ ដែលមានលក្ខណៈឯករាជ្យ អព្យាក្រិត្យ ដែលគ្មាននរណាអាច​រំលោភបំពានបានឡើយ។ តែនាពេលកន្លងមក ស្ថាប័នដែលជាទីគោរពសក្ការៈ របស់ប្រជាជនខ្មែរមួយនេះ ត្រូវបានអ្នក​នយោបាយខ្មែរជាច្រើន មានលោក ហ៊ុន សែន និងលោក ជាម យៀម ជាដើម ហាក់មិនបានឲ្យតម្លៃនោះទេ ថែមទាំង​គម្រាមចង់ផ្តួលរំលំរបបរាជានិយមទៀតផង។ នេះបើតាមការលើកឡើង របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​ព្រះរាជ​លេខា​ផ្ទាល់របស់ព្រះមហាវីរក្សត្រ។


ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ។ (រូបថត samjamphoto.com)

«កម្ពុជាគឺជាប្រទេសកម្មុយនីស គ្រប់ស្ថាប័នទាំងអស់ គឺជាស្ថាប័នរបស់បក្ស»។ [...]

បាល់ទាត់​ពិភពលោក៖ អ៊ីតាលី និង​ហូឡង់ បាន​កៅអី​ទៅ​ប្រេស៊ីល​មុន​គេ

បាល់ទាត់​ពិភពលោក៖ អ៊ីតាលី និង​ហូឡង់ បាន​កៅអី​ទៅ​ប្រេស៊ីល​មុន​គេ

ក្រុមបាល់ទាត់ជម្រើសជាតិទឹកក្រូច ហូឡង់ និងក្រុមជម្រើសជាតិ អ៊ីតាលី បានក្លាយជាក្រុមអ៊ឺរ៉ុប ២ក្រុមដំបូងគេបង្អស់ ដែលបានកៅអីឡើងទៅប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៤ នៅប្រេស៊ីល នារដូវក្តៅឆ្នាំក្រោយ បន្ទាប់ពីពួក​គេ​បាន​ទទួលជ័យជំនះ កាលពីយប់ថ្ងៃអង្គារ៏។


កីឡាករ រ៉ូបីន វ៉ាន់ផឺស៊ី របស់ក្រុមជម្រើសជាតិហូឡង់។ (រូបភាព wallsdata.biz)

ក្រុមរបស់លោក ល្វីស វ៉ាន់ហ្គាល (Louis van Gaal) បានយកឈ្នះ ២-០ ទៅលើក្រុមម្ចាស់ផ្ទះអេដូរ៉ា ហើយជាគ្រាប់បាល់​របស់ខ្សែប្រយុទ្ធ ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) រ៉ូបីន វ៉ាន់ផឺស៊ី (Robin van Persie) កើតឡើងនៅ​វគ្គ​ទី២ ទាំង២គ្រាប់។

លទ្ធផលក្រុមផ្សេងទៀត ដែលនៅក្នុងពូលឌី (D) ជាមួយ ហូឡង់ ប្រកួតកាលពីយប់ថ្ងៃអង្គារ៏ដូចគ្នានោះ [...]

ឡាំផាដ បង្ហាញ​វត្តមាន​លើក​ទី​១០០ ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស

ឡាំផាដ បង្ហាញ​វត្តមាន​លើក​ទី​១០០ ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស

គ្រូបង្វឹកលោក រ៉យ ហតសិន (Roy Hodgson) មានជំនឿថា ការបង្ហាញវត្តមានគម្រប់លើកទី១០០ របស់កីឡាករ ហ្វ្រែង ឡាំផាដ (Frank Lampard) នៅក្នុងក្រុមជម្រើសជាតិអង់គ្លេស នឹងទទួលបានជ័យជំនះនៅយប់ថ្ងៃអង្គារ៏ ខណៈដែល​ក្រុម​តោកំណាច ប៉ះក្រុមអ៊ុយក្រែន ក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោកពូល «អេច» (H) នាទីក្រុងគៀវ (Kiev)។


កីឡាករ ហ្វ្រែង ឡាំផាដ ដែលទាត់នៅក្នុងឯកសណ្ឋានក្រុមជម្រើសជាតិអង់គ្លេស។ (រូបថត Reuters)

ហើយប្រធានក្រុម កីឡាករ ស្តេវិន ជឺរ៉ាដ (Steven Gerrard) បាននិយាយថា វាអាស្រ័យទៅលើក្រុមទាំងមូល ហើយ​ត្រូវ​ចាំថា វាជាយប់ដ៏ពិសេសមួយសម្រាប់ក្រុម ក៏ដូចជាមិត្តរួមក្រុមជម្រើសជាតិ ឡាំផាដ។

ខ្សែបម្រើ វ័យ៣៥ឆ្នាំ ឡាំផាដ មានអាជីពដ៏ជោគជ័យបំផុតមួយ ដោយបានឈ្នះពានរង្វាន់ជាច្រើន នៅក្នុងក្លិប ឆែលស៊ី [...]

តឺនីស៖ ណាដាល់ បំបាក់​ឌីចូកូវីក លើក​ពាន «យូអេសអូផិន»

តឺនីស៖ ណាដាល់ បំបាក់​ឌីចូកូវីក លើក​ពាន «យូអេសអូផិន»

កីឡាករ រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) របស់អេស្ប៉ាញ បានយកឈ្នះកីឡាករលេខ១ ពិភពលោក ណូវ័ក ឌីចូកូវីក (Novak Djokovic) ៣សិតទល់នឹង១សិត និងបានលើកពាន «យូអេសអូផិន» (US Open) លើកទី២របស់គាត់ នៅក្នុង​ទីក្រុងញ៉ូយ៉ក កាលពីថ្ងៃច័ន្ទ។


កីឡាករ រ៉ាហ្វាអែល ណាដាល់ ពេលលើកពានរង្វាន់ របស់ យូអេស អូផិន។ (រូបភាព rafael.nadal.over-blog.com)

កីឡាករលេខ២ ពិភពលោក ណាដាល់ វ័យ២៧ឆ្នាំ បានចំណាយពេលអស់ ៣ម៉ោង ២១នាទី ទើបអាចយកឈ្នះ ឌីចូកូវីក ដោយលទ្ធផល ៦-២, ៣-៦, ៦-៤ និង ៦-១។

បច្ចុប្បន្ន ណាដាល់បានឈ្នះពានរង្វាន់ហ្រ្គែនស្លាម (Grand Slam) ឯកត្តជនចំនួន ១៣ហើយ ខណៈដែល កីឡាករ រ៉ចឺ ហ្វេដឺរឺ (Roger Federer) ឈ្នះបានច្រើនជាងគេរហូតដល់ ១៧លើក។

ហើយបន្ទាប់ពីអវត្តមានក្នុងការប្រកួត «យូអេសអូផិន» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...