Posts in ‘សម្រាំងជាខេមរភាសា’ Category

កឹម សុខា៖ ហ៊ុន សែន បំបែក​សម រង្ស៊ី និង​កឹម សុខា មិន​បាន​ដាច់​ខាត

កឹម សុខា៖ ហ៊ុន សែន បំបែក​សម រង្ស៊ី និង​កឹម សុខា មិន​បាន​ដាច់​ខាត

ឆ្លើយតបនឹងការលើកឡើង របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលថាលោក កឹម សុខា និងលោក សម រង្ស៊ី មិនទាន់ឯកភាពគ្នា លើគោលជំហរចរចានយោបាយជាមួយគណបក្សប្រជាជនកម្ពុជានោះ លោកកឹម សុខា អនុ​ប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថាលោក បានស្គាល់ច្បាស់ល្បិចកលនយោបាយរបស់លោក ហ៊ុន សែន ច្បាស់ណាស់ ដូច្នេះលោកហ៊ុន សែន មិនអាចបំបែកបំបាក់សាមគ្គីភាពរបស់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ បានដាច់ខាត។


ទិដ្ឋភាពបាតុកម្ម មើលពីក្រោយមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក កឹម សុខា។ (រូបថត គណបក្ស)

នយោបាយ - «ល្បិចកលនយោបាយរបស់លោកហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បីយ៉ាងរលាយអស់​ហើយ។ ទីមួយគឺទិញ។ ទីពីរគឺសម្លុត។ ទីបីបំបែកបំបាក់។ [...]

យន្ដហោះ​បាត់​ខ្លួន៖ អ្នក​រុក​រក​បន្ថែម​សន្ទុះ ក្រោយពីវិភាគ​រលក​សម្លេង​

យន្ដហោះ​បាត់​ខ្លួន៖ អ្នក​រុក​រក​បន្ថែម​សន្ទុះ ក្រោយពីវិភាគ​រលក​សម្លេង​

ដើម្បីដឹងពីកន្លែងឲ្យកាន់តែច្បាស់នោះ ក្រុមអ្នករុករកមានបំណងចង់ផ្ដល់សន្ទុះជាថ្មីទៀត ទៅក្នុងការរុករកនេះឲ្យ​បានមុន«មរណភាព» របស់ប្រអប់ខ្មៅ។ ប្រអប់ខ្មៅ ដែលមានជីវិតតែ៣០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីវាបានធ្លាក់ចូលទៅ​ត្រាំ​ក្នុងទឹក។


ការបង្ហាញពីទិន្នន័យ នៃការរុករុកយន្ដហោះបាត់ខ្លួន របស់ក្រុមការងារ។ (រូបថត blogcdn.com)

បាត់យន្ដហោះ - ការរុករកតួយន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ ដែលបានធ្លាក់នៅ​ក្នុងលំហ​សមុទ្រខាងត្បូង នៃមហាសមុទ្រឥណ្ឌា បានកំពុងបន្តទៅមុខយ៉ាងសស្រាក់សស្រាំ នៅថ្ងៃព្រហស្បត្តិ៍នេះ ដោយ​បាន​បង្រួមតំបន់រុករកមកកាន់តែតូច និងកាន់តែច្បាស់ឡើង [...]

ហ៊ុន សែន ចង់បំបែក សម រង្ស៊ី និង កឹម សុខា?

ហ៊ុន សែន ចង់បំបែក សម រង្ស៊ី និង កឹម សុខា?

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាងថាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានឯកភាពគ្នា លើចំណុចគន្លឹះច្រើនហើយ ក្រោយការសន្ទនាផ្ទាល់រវាងលោក និងលោកសម រង្ស៊ី តែនៅមានបញ្ហាមួយចំនួន នៅ​បន្តខ្វែងគំនិតគ្នានៅឡើយ ហើយបញ្ហាទាំងនោះអាចបន្តជាប់គាំង ប្រសិនបើលោកកឹម សុខា បង្ហាញឥរិយាបថ​រឹង​ទទឹង។ ជាការលើកឡើង ដែលធ្វើឲ្យយល់ថា លោកនាយករដ្ឋមន្ត្រីកំពុងអនុវត្តន៍ យុទ្ធវិធីបំបែកបំបាក់ រវាងមេដឹកនាំ​ប្រឆាំងទាំងពីររូប។


លោក ហ៊ុន សែន នៅពេលលោកនៅជកបារីនៅឡើយ។ (រូបថត ឯកសារ)

នយោបាយ - លោកហ៊ុន សែន បានលើកឡើងថា លោកបានស្នើទៅលោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ជំរុញឲ្យលោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ គម្បីកុំមានការរឹងរួសខ្លាំងពេកក្នុងការចរចា ខណៈលោក​សម រង្ស៊ី [...]

រតនគីរី៖ អភិបាល​ស្រុក​លំផាត់ អាច​នឹង​ត្រូវ​នាំ​ខ្លួន ពី​បទ​កាប់​បំផ្លាញ​ព្រៃ

រតនគីរី៖ អភិបាល​ស្រុក​លំផាត់ អាច​នឹង​ត្រូវ​នាំ​ខ្លួន ពី​បទ​កាប់​បំផ្លាញ​ព្រៃ

បើតាមការអះអាររបស់មន្ត្រីតុលាការ បានឲ្យដឹងថា លោក គង់ ស្រ៊ុន អភិបាលស្រុកលំផាត់ ខេត្ដរតនគីរី អាចនឹង​ប្រឈមទៅនឹងការនាំខ្លួន ពីតុលាការខេត្ត ប្រសិនបើគាត់មិនចូលខ្លួន ឆ្លើយបំភ្លឺតាមកាលកំណត់ ពាក់ព័ន្ធករណី​កាប់រានដីព្រៃ ក្នុងតំបន់តំបន់ការពារធម្មជាតិ និងជាតំបន់អេកូរ ទេសចរណ៍អូរស៊ិនលែរ ។


ដីធ្លី មួយកន្លែងក្នុងខេត្តរតនគីរី ដែលរកដើមឈើមួយដើមគ្មាន។ (រូបថតឯកសារ២០០៦ MONOROOM.info/​ Bunthoeun C)

ប្រព័ន្ធច្បាប់ - លោក សួស ឡា ប្រធានតុលាការខេត្តរតនគីរី បានថ្លែងថា តុលាការបានចេញដីការកោះអញ្ជើញ លោក គង់ ស្រ៊ុន អភិបាលស្រុកលំផាត់ ខេត្ដរតនគីរី ឲ្យចូលបំភ្លឺជុំវិញបទ«សង្ស័យ បញ្ជាការកាប់រាន​ដីព្រៃ​តំបន់​ការពារធម្មជាតិ [...]

យុទ្ធនាការ​ចែក​ខិតប័ណ្ណ​ធ្វើ​កូដកម្ម​របស់​សហជីព រង​ការ​គម្រាម​កំហែង

យុទ្ធនាការ​ចែក​ខិតប័ណ្ណ​ធ្វើ​កូដកម្ម​របស់​សហជីព រង​ការ​គម្រាម​កំហែង

«យើងឃើញថាដូចកាលពីម្សិលមិញនេះ នៅពេលដែលយើងបានចែកលិខិតអំពាវនាវ ក៏មានការប្រតាយ​ប្រតប​ទៅវិញដែរ» នេះគារលើកឡើងរបស់លោក សៀង សម្បត្តិ បន្ទាប់ពីតំណាងសហជីពរបស់លោក បានជួបបញ្ហា​មួយចំនួនក្នុងអំឡុងពេលយុទ្ធនាការ ចែកខិតបណ្ណអំពាវនាវដល់កម្មករ។


តំណាងសហជីព ដែលរងការគម្រាមកំហែង ផ្ដល់ព័ត៌មានដល់អ្នកការសែត។ (រូបថត MONOROOM.info/ S. Tith)

វិបត្តិការងារ - សម្ព័ន្ធសហជីពទាំង១៨ បានចាប់ផ្តើមយុទ្ធនាការសារជាថ្មីក្នុងការ ចែកខិតប័ណ្ណអំពាវនាវឱ្យកម្មករ​និយោជិក មន្រ្តីរាជការ និងសិស្សនិសិត្សចូលរួមតវ៉ាចាប់ថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមេសាឆ្នាំ២០១៤ ដើម្បីជំរុញឲ្យ​រដ្ឋាភិបាល និងតំណាងរោងចក្រដោះស្រាយបញ្ហានានា ដែលកម្មករកំពុងជួបប្រទះ។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...