Posts in ‘សម្រាំងជាខេមរភាសា’ Category

ពលរដ្ឋ​ឃុំ​រកាឆ្លង​ជំងឺ​អេដស៍​ឡើង​ដល់​១០៦​នាក់ តែ​អាជ្ញាធរ​ដូច​ជា​លាក់​មូលហេតុ

ពលរដ្ឋ​ឃុំ​រកាឆ្លង​ជំងឺ​អេដស៍​ឡើង​ដល់​១០៦​នាក់ តែ​អាជ្ញាធរ​ដូច​ជា​លាក់​មូលហេតុ

មនុស្ស ក្មេងចាស់ ប្រុសស្រី និងព្រះសង្ឃ នៅ​ក្នុង​ភូមិ​ចំនួន​៣ នៃ​ឃុំ​​រកា ស្រុក​​សង្កែ ខេត្ត​​បាត់ដំបង ដែល​បាន​សង្ស័យ​ថា កំពុង​ផ្ទុក​មេរោគ​អេដស៍​នោះ នៅ​មិន​ទាន់​មាន​ការ​បង្ហាញ ពី​ហេតុ​ផល​ណា​មួយ​សមរម្យ​នៅ​ឡើយ ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច ជា​ពិសេស​ពី​ក្រសួង​សុខាភិបាល។ ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង លោក រឿន ប៊ុតរ៉េត មិន​បាន​ផ្តល់​កិច្ច​សម្ភាស​ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ទេ ដោល​លោក​បញ្ជាក់​ថា ជាប់​រវល់។ ឯ​លោក​អធិការ​ស្រុក​សង្កែ លោក ប៊ុត ប៊ុនរឿន មិន​អាច​ទំនាក់​ទំនង​បាន។

តែតាមការបង្ហើប​ពី​មន្ត្រី​សុខាភិបាល បាន​បញ្ជាក់​ថា ករណី​នេះ​ត្រូវ​បាន​ថ្នាក់​លើ​ហាម មិន​ឲ្យ​និយាយ ឬ​បក​ស្រាយ​អ្វី​ឡើយ រហូត​ដល់​មាន​លទ្ធផល​ពិត​ប្រាកដ​មួយ។ នៅ​ពេល​នោះ ក្រសួង​សុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា នឹង​ប្រកាស​ជា​ផ្លូវ​ការ​នា​ពេល​ក្រោយ។ [...]

សម រង្ស៊ី៖ គណបក្ស​កាន់​អំណាច តែង​តែ​កម្ចាត់​គណបក្ស​ប្រឆាំង

សម រង្ស៊ី៖ គណបក្ស​កាន់​អំណាច តែង​តែ​កម្ចាត់​គណបក្ស​ប្រឆាំង

គណៈបក្សកាន់អំណាច តែង​តែ​ព្យាយាម​កម្ចាត់​គណបក្ស​ប្រឆាំង យ៉ាង​ហោច​ណាស់​ក៏​ចរិក​នយោបាយ​នេះ នៅ​បន្ត​មាន​រហូត​ដល់​ពេល​បច្ចុប្បន្ន​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​វិមាន​រដ្ឋសភា​ជាតិ បន្ទាប់​ពី​បាន​បញ្ជប់​កិច្ច​ប្រជុំ​ពិភាក្សា ស្តី​ពី​ការ​ធ្វើ​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង នៃ​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី ១៩ ខែ​ធ្នូ ឆ្នាំ២០១៤នេះ។

លោក សម រង្ស៊ី បាន​និយាយ​ថា វា​គឺ​ជា​វប្បធម៌​កម្ចាត់​គ្នា ដែល​ឈាន​ដល់​វប្បធម៌​ហឹង្សា ក៍​ធ្លាប់​មាន​ដែរ។ លោក បាន​ថ្លែង​ទៀត​ថា៖ «បើ​គេ​មិន​កម្ចាត់​រាង​កាយ​ទេ ក៍​គេ​កម្ចាត់​តាម​ផ្លូវ​ច្បាប់ ឫ​តាម​ប្រព័ន្ធ​តុលាការ​ដែរ ដើម្បី​បញ្ជប់​ជីវិត​នយោបាយ នៃ​អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រឆាំង ដូច​ជា​មាន​ការ​ដក​អភ័យឯកសិទ្ធិ មាន​ការ​បណ្តេញ​ចេញ​ពី​រដ្ឋសភា មាន​ការ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​គុក [...]

ថោង សារ់ាត់៖ ត្រឹម​១ថ្ងៃ ភាព​អយុត្តិធម៌​បាន​បំផ្លាញ​គ្រួសារ​ខ្ញុំ ព្រោះ​ការ​មួល​បង្កាច់ (vdo)

ថោង សារ់ាត់៖ ត្រឹម​១ថ្ងៃ ភាព​អយុត្តិធម៌​បាន​បំផ្លាញ​គ្រួសារ​ខ្ញុំ ព្រោះ​ការ​មួល​បង្កាច់ (vdo)

ឃ្លីបវីដេអូប្រមាណជិតប្រាំនាទី បាន​បង្ហាញ​រូប​រាង និង​មុខ​មាត់​របស់​លោក ថោង សារ៉ាត់ ដោយ​ធ្វើការ​សំពះ ស្នើ​សុំ​ដល់​នាយក​រដ្ឋមន្រ្តី​លោក ហ៊ុន សែន ឲ្យ​ជួយ​ផ្តល់នូវ​យុត្តិធម៌​ដល់​ខ្លួន (ថោង សារ៉ាត់) គ្រួសារ និង​​អង្គរក្ស​ទាំង​បួន។ វីដេអូ​ឃ្លីប​នេះ ត្រូវ​បាន​បង្ហោះ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ជា​ច្រើន នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ។

ជាមួយនឹងការអះអាងថា ខ្លួន​លោក ថោង សារ៉ាត់ និង​អង្គរក្ស​«មិន» មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​របស់​លោក អ៊ឹង ម៉េងជឺ ប្រកប​ដោយ​ភាសា​រឌឺន និយាយ​ខ្មែរ​មិន​ចង់​​ច្បាស់​ផង​នោះ លោក ថោង សារ៉ាត់ បាន​បញ្ជាក់​នូវ«ហេតុផលពីរ»យ៉ាង ក្នុង​ការ​«ដោះ​បន្ទុក»​ពី​ការ​ចោទ​ប្រកាន់ របស់​សមត្ថកិច្ច​មក​លើ​រូប​លោក និង​អង្គរក្ស​ទាំង​បួន។

ហេតុផលទីមួយ- រូបលោក (ថោង សារ៉ាត់) និងលោក អ៊ឹង ម៉េងជឺ មិនដែលស្គាល់គ្នាពីមុនមកទេ [...]

«ទីផ្សារ​សូត្រ​ខ្មែរ មាន​តម្រូវ​ការ​ខ្ពស់ ប៉ុន្តែ​កម្ពុជា​បំពេញ​បាន​តែ​១០%»

បន្ទាប់ពីកាលពេលថ្មីៗនេះ កម្ពុជា​ទទួល​បាន​ពាន​រង្វាន់ «Good Design Award» ពី​ប្រទេស​ជប៉ុន សូត្រ​ខ្មែរ​កាន់​តែ​ទទួល​បាន​ការ​ពេញ​និយម​ខ្ពស់ ពី​ទីផ្សារ​របស់​ប្រទេស​មួយ​ចំនួន ដែល​ពី​មុន​មក​ប្រទេស​ទាំង​នោះ មិន​ដែល​ធ្លាប់​ស្គាល់ នូវ​សរសៃរ​សូត្រ​ខ្មែរ​សូម្បី​មួយ​សរសៃ។ ហើយ​ពាន​រង្វាន់​នេះ បាន​ធ្វើ​ឱ្យ​សូត្រ​ខ្មែរ បាន​នឹង​កំពុង​ទទួល​បាន​ការ​ទទួល​ស្គាល់ ពី​ពិភពលោក ថា​សូត្រ​ខ្មែរ ពិត​ជា​ល្អ​ប្រណិត​ពិត​ប្រាកដ​មែន។

លោកស្រី សេង តក្កនារី ស្ថានិក ជា​នាយក​ក្រុមហ៊ុន​សន្តុសា​សៀល និង​ជា​ប្រធាន​សមាគម​សហគ្រិន​ស្រី្ត​កម្ពុជា បាន​ឱ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំៗ តម្រូវ​ការ​សូត្រ​ខ្មែរ នៅ​លើ​ទីផ្សារ​អន្តរជាតិ គឺ​ខ្ពស់ ប៉ុន្តែ​កម្ពុជា​អាច​បំពេញ​តម្រូវការ បាន​តែ​១០%​តែ​ប៉ុណ្ណោះ។ លោក​ស្រី​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឱ្យ​សូត្រ​ខ្មែរ មិន​អាច​បំពេញ​តម្រូវ​ការ​ទី​ផ្សារ​បាន ដោយ​សព្វ​ថ្ងៃ​នេះ [...]

ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ជិត​ចេញ​ហើយ... បី​ឆ្នាំ​ទៀត!

ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ជិត​ចេញ​ហើយ... បី​ឆ្នាំ​ទៀត!

រយៈពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ត្រូវ​បាន​លើក​យក​មក​ពិភាក្សា ដោយ​ភាគី​រដ្ឋាភិបាល គណបក្ស​នយោបាយ អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សហគមន៍ ប៉ុន្តែ​មិន​ទទួល​បាន​ផ្លែផ្កា​អ្វី​ជា​ដុំ​កំភួន​នោះ​ទេ។ មិន​ទទួល​បាន​លទ្ធផល​ជា​ផ្លែ​ផ្កា ដោយ​សារ​តែ​ច្បាប់​នេះ មិន​ទាន់​ទទួល​បាន​នូវ​សិទ្ធិ​អាទិភាព នៅ​ក្នុងឆន្ទៈ​នយោបាយ​របស់​រដ្ឋាភិបាល ទើប​ច្បាប់​មួយ​នេះ​ត្រូវ​បាន​ពន្យា​ពេល។ នេះ​ជា​ការ​លើក​ឡើង របស់​នាយក​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោល​នយោបាយ លោក ណែប ស៊ិនថៃ នៅ​ក្នុង​សិក្ខា​សាលា​ថ្នាក់​ជាតិ​មួយ ស្តី​ពី​«សិទ្ធិ​ទទួល​ព័ត៌មាន»។

នៅក្នុងសិក្ខាសាលា ថ្ងៃ​ទី១៨ ខែ​ធ្នូ ក្នុង​សណ្ឋាគារ​សាន់វ៉េ​នេះ មន្ត្រី​មេ​ដឹក​នាំ​វិទ្យាស្ថាន លោក ស៊ិនថៃ បាន​និយាយ​ថា ទើប​តែ​ដល់​ឆ្នាំ​២០១៣​នេះ ទើប​រដ្ឋាភិបាល​បាន​គិត​គូរ កំណត់​ឱ្យ​មាន​ការ​តាក់​តែង​ច្បាប់​នេះ​ឡើង​វិញ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...