កូនប្រុស ស៊ិន ស៊ីសាមុត ទទួលមរណៈភាពដោយខ្យល់គរ
លោក ស៊ីន ច័ន្ទឆាយា កូនប្រុសរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែលមានវ័យប្រហែលជា៦០ឆ្នាំ បានទទួលមរណៈភាពហើយ កាលពីវេលាម៉ោងជាង ១១ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥។ មូលហេតុដែលនាំឱ្យទទួលមរណភាពនេះ បណ្ដាលមកពីការប៉ះទង្គិចក្បាលដ៏ធ្ងន់ធ្ងរ ក្រោយពីខ្យល់គរធ្វើឲ្យដួលបោកក្បាល និងបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាល ។
សពលោក ស៊ិន ច័ន្ទឆាយា តម្កល់ធ្វើបុណ្យនៅផ្ទះលេខ៥០B ផ្លូវ២០៤ ខាងត្បូងសាលាបឋមសិក្សាទឹកល្អក់៣ ខាងក្រោយផ្សារឃ្លាំងរំសេវ។
ដំណឹងនៃការទទួលមរណៈភាពរបស់លោក ស៊ិន ច័ន្ទឆាយា បានធ្វើមហាជនានា និងបណ្តាសិល្បៈករសិល្បៈការនី មានការសោកស្តាយជាខ្លាំង។ បើតាមលោក សុះ ម៉ាច ប្រធាន សមាគមសិល្បករខ្មែរ បានឲ្យដឹងថា ស្អែកនេះម៉ោង៩ព្រឹក សមាគមសិល្បករខ្មែរ នឹងចូលរួមគោរពវិញ្ញាណក្ខន្ធ ហើយលោកបានអំពាវនាវ ឱ្យមិត្តសិល្បករសិល្បការិនីទាំងអស់ [...]