Posts in ‘សម្រាំងជាខេមរភាសា’ Category

មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម៖ គ្រាន់​តែ​ធ្វើ​អំពើ​ល្អ​នេះ ក៏​បាន!

មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម៖ គ្រាន់​តែ​ធ្វើ​អំពើ​ល្អ​នេះ ក៏​បាន!

«ទោះជាយុវជន ឬយុវនារី ក៏អាចបរិច្ចាគឈាមបានដែរ។ បើមិនអាចជួយអ្វី ដល់ជនក្រីក្របានច្រើនទេ គ្រាន់តែធ្វើ​អំពើ​ល្អ​នេះក៏បាន ដើម្បីរួមចំណែកកាត់បន្ថយ ទូរលេខអ្នកស្លាប់ប្រចាំថ្ងៃ ដោយសារខ្វះឈាម» ទាំងនេះជាសម្តី របស់មន្រ្តី​ទំនាក់​ទំនង​សារធារណៈ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម អ្នកស្រី អ៊ូ បាណុង ថ្លែងនៅក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ក្នុងពេលដែលអ្នកស្រីចុះធ្វើការ ផ្សព្វផ្សាយពីរឿងនេះ នៅតាមបណ្តាគ្រឹះស្ថានសិក្សានានា នៅក្នុង​រាជធានី​ភ្នំពេញ។

មន្ត្រីផ្នែកសុខាភិបាលខាងលើ បានរៀបរាប់ដែរថា ក្នុងរយៈពេលពីរខែចុងក្រោយនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ជួប​ភាពខ្វះខាតនូវឈាមប្រភេទ A និង O ដែលអស់ពីរស្តុក។ ហេតុផលទាំងនេះ បានធ្វើឲ្យក្រុមគ្រូពេទ្យ និងក្រុម​គ្រូពេទ្យ​របស់​មជ្ឈមណ្ឌលជាតិផ្តល់ឈាម ជម្រុញទឹកចិត្តយុវជនទូទាំងប្រទេស ឲ្យចូលរួមផ្តល់ឈាម ដោយស្មគ្រចិត្ត​ឲ្យបាន​ច្រើន។

អ្នកស្រី បាណុង [...]

វា... ជា​សត្វ​ឆ្កែ ឬ​តោ​ដូរ​ជាតិ? (vdo)

គ្រួសារដែលចិញ្ចឹមវា មានលំនៅដ្ឋាន នៅក្នុងរដ្ឋ ញូហាមសៀរ (New Hampshire) នៃសហរដ្ឋអាមេរិក។ ប៉ុន្តែគ្រួសារ ដែលមានកូនប្រុសមួយផងនេះ មិនដែលភ័យ នឹងបញ្ហាសុវត្ថិភាពឡើយ បើគេមើលឃើញ «Hulk» សត្វឆ្កែដ៏ធំមួយនេះ ដើរទៅណាមកណា ជាមួយម្ចាស់វា។ មិនត្រឹមតែប៉ុណ្ណឹង ឪពុកម្ដាយរបស់កុមារ ថែមទាំងទុកចិត្តចំពោះ «Hulk» ដោយទុកឲ្យ «Hulk» នៅតែឯងជាមួយកូនខ្លួន ដោយមិនខ្ចីប្រយ័ត្នប្រយែងនោះទៀត។ នេះបើតាមរបាយការណ៍ របស់សារព័ត៌មានអង់គ្លេស Daily Mail។

សារព័ត៌មាន បានសរសេរថា ជារឿយៗ ម្ចាស់របស់ «Hulk»តែងទុកឲ្យកូនប្រុសអាយុ៣ឆ្នាំរបស់ខ្លួន ឲ្យឡើងជិះលើខ្នង របស់«Hulk» ដោយគ្មានបារម្ភអ្វីទាំងអស់។ បុរសម្ចាស់ឆ្កែ លោក ម៉ារឡន (Marlon) បានបញ្ជាក់ថា៖ «ឆ្កែប្រភេទនេះ វាយកចិត្តម្ចាស់វា និងស្លូតជាទីបំផុត។ វាដូចជា តុក្កតាខ្លាឃ្មុំមួយអញ្ចឹង។»

លោក ម៉ារឡន បានទទួលស្គាល់ថា មាឌរបស់ឆ្កែប៉ុណ្ណេះ អាចនឹងខាំបំបាក់ ដៃមួយចំហៀងរបស់មនុស្ស [...]

ហ៊ុន សែន ចំអក​ឲ្យ​ក្រុម​សង្គម​ស៊ីវិល ថា​មាន​ជំងឺ​«តួ​ឯក»

ហ៊ុន សែន ចំអក​ឲ្យ​ក្រុម​សង្គម​ស៊ីវិល ថា​មាន​ជំងឺ​«តួ​ឯក»

«ដោយសារ​តែ​លង់​ ដោយ​ជំងឺ​តួឯក ហើយ​មាន​អង្គការ​ខ្លះ​ គេ​ធ្វើ​ពហិការ» នេះជាការថ្លែងរិះគន់ របស់នាយករដ្ឋមន្ត្រី​បី​ទសវត្សន៍​របស់កម្ពុជា លោក ហ៊ុន សែន ដើម្បីចំអកទៅ ក្រុមអង្គការសង្គមស៊ីវិល ដែលមិនបានចូលរួច ក្នុងអង្គសិក្ខា​សាលា ពិគ្រោះយោបល់ ទាក់ទងនឹងច្បាប់បោះឆ្នោតថ្មី ដោយធ្វើការប្រៀបធៀប អង្គការសង្គមស៊ីវិលទាំងនោះ ថាមាន​​«ជំងឺ​តួឯក»។

ថ្លែងក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ ​ជូន​ដល់​កម្មសិក្សាការី​ មន្ត្រីជាន់ខ្ពស់ មន្ត្រី​មធ្យម​ឆ្នាំ​២០១៤ សិក្ខាកាម​មន្ត្រី​មធ្យម ​នៃ​ក្រសួង​បរិស្ថាន និង​បើក​វគ្គ​បណ្តុះ បណ្តាល​ ឆ្នាំ​២០១៥ របស់​សាលា​ភូមិន្ទ​រដ្ឋបាល នា​ព្រឹក​ថ្ងៃទី​១០ ខែ​មិនា ឆ្នាំ​២០១៥ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «ម្សិលមិញ​សិក្ខា​សាលា ​អំពី​ច្បាប់​បោះ​ឆ្នោត ​ដែល​មាន​ការ​សម្រប​​សម្រួល ​ដោយ​គណបក្ស​ទាំង​ពីរ ដោយសារ​តែ​លង់​ដោយ​ជំងឺ​តួឯក [...]

ឧទ្ធម្ភាគចក្រ​បុក​គ្នា​នៅ​អាហ្សង់ទីន ១០​នាក់​ស្លាប់ ​ក្នុង​នោះ​៨នាក់ជា​ជន​ល្បីៗ​បារាំង

ដំណឹងដ៏អាក្រក់មួយ បានផ្ទុះឡើងទៀត សម្រាប់ប្រទេសបារាំង។ ឧទ្ធម្ភាគចក្រ​ពីរ ដែលបានដឹកក្រុមការងារ របស់​ទូរទស្សន៍បារាំង បានបុកគ្នានៅរសៀលថ្ងៃច័ន្ទ ក្នុងប្រទេសអាហ្សង់ទីន ក្បែរនឹងទីក្រុង វីឡា កាស្ទើលី (Villa Castelli) នៃខេត្ត ឡា រីយ៉ូចា (La Rioja)។ តុល្យភាពចុងក្រោយ បានឲ្យដឹងថា គ្រោះថ្នាក់ដ៏រន្ធត់នេះ បានធ្វើមនុស្ស១០នាក់បាន​ស្លាប់ នៅក្នុង​ចំណោមនោះ ជនរងគ្រោះដល់ជីវិត៨នាក់ សុទ្ធតែជាកីឡាករ និងអ្នកដឹកនាំកម្មវិធីល្បីៗ របស់ប្រទេស​បារាំង។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ឧទ្ធម្ភាគចក្រទាំងពីរ បានបុកគ្នាបន្ទាប់ពីហោះឡើងបានបន្ដិច និងបាន​ហោះ​នៅកំពស់ ប្រមាណជា១០០ម៉ែត្រ។ គេនៅមិនទាន់ដឹង ពីមូលហេតុអ្វី ដែលធ្វើយន្ដហោះប្រើកង្ហាទាំងពីរនេះ បើក​ទៅបុកគ្នានៅឡើយ ប៉ុន្តែឧទ្ធម្ភាគចក្រ បានធ្លាក់មកលើដី ហើយបានឆេះហុយទ្រលោមឡើង។ សម្រាប់អាជ្ញាធរ​អាហ្សង់ទីន បានថ្លែងថា មូលហេតុអាចមកពីពីរករណី៖ អាចបណ្ដាល [...]

បន្ទាប់​ពី​ថត​ស្រាត​ក្នុង​បណ្ណាល័យ ឥឡូវ​ថត​ដាក់ PlayBoy !

នរណាក៏ភ្ញាក់ផ្អើល នឹងតារាស្រីវ័យក្មេង ដែលបានល្បីល្បាញ ដោយសារធ្វើរឿងអាស្រូវ ថតវីដេអូ«ស៊ិច»ផ្សាយផ្ទាល់ នៅ​ក្នុងបណ្ណាល័យ នៃសាកលវិទ្យាល័យ អូរ៉េហ្គន (Oregon) កាលពីដើមបវេស្សនកាល ឆ្នាំមុននោះដែរ។ ប៉ុន្តែវីដេអូនោះ ត្រូវ​បានយកមកផ្សព្វផ្សាយឡើងវិញ កាលពីដើមខែមុន នៅតាមគេហទំព័រសម្រាប់ មនុស្សពេញវ័យ ផ្សេងៗ បង្កឲ្យការ​ភ្ញាក់​ផ្អើល​ផ្ទុះឡើងកាន់តែខ្លាំង និងឈានទៅដល់ ការឃាត់ខ្លួនយុវតី ដែលពូកែដុតរោលរាលរូបនេះ ថែមទៀត។

» សូមអានអត្ថបទ ដែលទាក់ទងឡើងវិញ ដោយចុចនៅទីនេះ និងនៅទីនេះមួយទៀត

បើទោះជាមិត្តភ័ក្រមួយចំនួន បានដោះដៃចេញពីនាង ហើយឪពុកម្ដាយបស់នាង លែងរវីរវល់នឹងនាងទៀត ព្រមទាំងត្រូវ​ដោះស្រាយ ជាមួយប្រព័ន្ធយុត្តិធម៌អាមេរិកនោះក្ដី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...