ដំណឹងថ្មី បើចង់ចាក់កន្ទុយលេខ... ទៅវត្តស្ទឹងមានជ័យ!
ប្រភព ពីឧបាសកឧបាសិកា ចំណុះជើងវត្ត បានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ឲ្យដឹងថា វត្ត«ស្ទឹងមានជ័យ» ស្ថិតនៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងមានប្រព្រឹត្ត អំពើល្បែងស៊ីសង ចាក់កន្ទុយលេខ យ៉ាងគគ្រឹកគគ្រេង និងយ៉ាងអនាធិបតេយ្យ។ ល្បែងស៊ីសងនោះ មានបីកន្លែងនៅក្នុងវត្ត ដែលលេងទាំងថ្ងៃទាំងយប់ គឺមួយថ្ងៃពីរលើកជាប្រចាំ ក្នុងនោះ មាន ការចាក់កន្ទុយលេខជាដើម ដែលធ្វើឡើងនៅក្នុង តូបលក់ចាប់ហួយមួយ ក្នុងបរិវេណវត្ត។
ដូនចាស់ ឡឹក សាត ក្នុងវ័យ៦០ឆ្នាំ ដែលធ្លាប់តែងតែទៅប្រតិបត្តិសីល ជារៀងរាល់ថ្ងៃសីល នៅវត្តនេះ បានប្រាប់ទស្សនាវដ្តីនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ថា កន្លងមក ធ្លាប់បានលឺពាក្យគេនិយាយ តែមិនជឿ ព្រោះទីនេះ ជាកន្លែងប្រតិបត្តិធម៌។ តែពេលធ្វើដំណើរឆ្លងកាត់ ក៏បានឃើញ មានគ្នាជុំៗ ទាំងលោកសង្ឃ ទាំងកូនសិស្ស នាំគ្នាលេងទាំងថ្ងៃ។ លោកយាយ បានឲ្យដឹងទៀតថា មិនមែនតែម្តងទេ ដែលលោកយាយបានឃើញ [...]