Posts in ‘សម្រាំងជាខេមរភាសា’ Category

មាជ សុវណ្ណារ៉ា បដិសេធ​​ពាក្យ​ចចាម​អារាម នៃ​ការ​ប៉ង​ធ្វើ​ឃាត

មាជ សុវណ្ណារ៉ា បដិសេធ​​ពាក្យ​ចចាម​អារាម នៃ​ការ​ប៉ង​ធ្វើ​ឃាត

សកម្មជនគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាព្រឹកថ្ងៃទី១២ ខែមុថុនា នេះថា លោកបានជួប នូវគ្រោះថ្នាក់ចរាចរណ៍នេះ ជារឿងចៃដន្យប៉ុណ្ណោះ មិនមែនជាគម្រោងការ ឬ​ផែនការអ្វីឡើយ។ លោកបាននិយាយ ពាក់ព័ន្ធនឹងម្ចាស់រថយន្ដ ដែលបង្កគ្រោះថ្នាក់ ហើយបានគេច​ខ្លួនបាត់​នោះ យ៉ាងដូច្នេះថា៖ «ធម្មតាទេ ម្ចាស់គ្នាបុក រត់សិនហើយ ខ្លាចក្រែងលោគេវាយគេអី។ នៅខ្មែរយើង អញ្ចឹង។»

យ៉ាងណា លោកមិនបានធ្វើការចាប់ថ្នាក់ ឬយកកំហុស លើម្ចាស់រថយន្ត ដែលបានបង្កគ្រោះថ្នាក់នោះឡើយ។ ព្រោះលោកយល់ថា នេះជាអចេតនា ក្នុងការធ្វើចរាចរណ៍ប៉ុណ្ណោះ។ លោកថែមទាំងបញ្ជាក់ទៀតថា៖ «ជា​អចេតនា​ទេ គ្នាវ៉ាឡានធំ មកវ៉ាក់អើជាមួយយើង ដូចលេងបិទពួនអញ្ចឹង។»

លោកនៅតែអះអាងថា នេះមិនអាចជាករណី ក្នុងការប៉ងធ្វើឃាតឡើយ។ លោកបន្តថា ទ្រង់ទ្រាយនៃការប៉ង​ធ្វើ​ឃាតនោះ គេនឹងរៀបចំឲ្យមានលក្ខណៈ ម៉ត់ចត់បំផុត។ [...]

តើ​សម័យ​ណា ដែល​កាប់​បំផ្លាញ​ព្រៃឈើ​ច្រើន​ជាង​គេ?

តើ​សម័យ​ណា ដែល​កាប់​បំផ្លាញ​ព្រៃឈើ​ច្រើន​ជាង​គេ?

ហេតុអ្វីព្រៃឈើ ចេះតែហិនហោច? ដោយសារអ្វី? ក្នុងសម័យកាលណាខ្លះ? ការកាប់បំផ្លាញព្រៃឈើ ដែល​អាច​ធ្វើទៅបាន មិនមែនអ្នកល្ងង់ឡើយ ហើយក៏មិនមែនជាក្មេងដែរ។ នេះ ជាការថ្លែងលើកឡើង ជាសំនួររបស់​លោក ប៉ុល ហំម តំណាងរាស្រ្ត មកពីគណបក្សប្រឆាំង និងជាប្រធានគណកម្មការទី៣ នៃរដ្ឋសភា ក្នុងទិវាបរិដ្ឋាន​កាល​ពីពេលថ្មីៗ​នេះ។ លោក បានថ្លែងរបៀបកំប្លែងថា៖ «អ្នកបំផ្លាញបរិស្ថាន មិនមែនកើត ពីអ្នកដែលអត់ចេះទេ ហើយ​ក៏មិន​មែន​ក្មេងៗយុវជនទេ គឺសុទ្ធតែពួកអត់សក់ ប៉ុន្តែអ្នកអត់សក់ដូចខ្ញុំ មិនដែលបំផ្លាញទេ»។

លោក ប៉ុល ហំម បានពន្យល់ទៀតថា ក្នុងទង្វើដែលខុសឆ្គង នៃការកាប់បំផ្លាញ ឬការគ្រប់គ្រងប្រទេស ដែល​បណ្តែតបណ្តោយ ឲ្យមានការបំផ្លាញព្រៃឈើ យ៉ាងរង្គៀលនោះ សម្រាប់យុត្តិធម៌ ឬមិនយុត្តិធម៌ នឹងត្រូវបាន​ប្រវត្តិ​សាស្រ្តចារទុក។ លោកថា ប្រវត្តិសាស្ត្រនឹងផ្តល់ការកត់ត្រា ទៅឲ្យមេដឹកនាំប្រទេសនោះថា៖ «សម័យ​អ្នក​ណា ដែលកាន់អំណាច [...]

នគរបាល​ប៉ុស្តិ៍៖ «ខ្ញុំ​មិន​ចុះ​ធ្វើ​អន្តរាគមន៍​ទេ ព្រោះ​រវល់​ដេក!»

នគរបាល​ប៉ុស្តិ៍៖ «ខ្ញុំ​មិន​ចុះ​ធ្វើ​អន្តរាគមន៍​ទេ ព្រោះ​រវល់​ដេក!»

យកប្រាក់ខែពីរដ្ឋ ដែលសុទ្ធសឹងជាការបង់ពន្ទ របស់ពលរដ្ឋ តែមិនអនុវត្តន៍តាមតួនាទីរបស់ខ្លួន។ តើនៅ​ប្រទេស​កម្ពុជា មានមន្ត្រីអាជ្ញាធរ របៀបនេះប៉ុន្មាននាក់? គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង ត្រូវការកិច្ច​អន្តរាគមន៍ជាបន្ទាន់ ពីមន្ត្រីទទួលបន្ទុកទាំងនោះ។ ផ្ទុយទៅវិញ នៅពេលពលរដ្ឋទៅហៅ ឲ្យមកបំពេញតួនាទី ស្រាប់តែមន្ត្រីម្នាក់នោះ បាននិយាយមកវិញថា «រវល់ដេក»។

ហេតុការណ៍នេះ បានបង្កការហួសចិត្ត បន្ទាប់ពីគ្រោះថ្នាក់ រវាងម៉ូតូ និងរឺម៉កដឹកបន្លែ បានកើតឡើងកាល​ពី​វេលាម៉ោង២ និង១០នាទី យប់ថ្ងៃទី១១ ខែមិថុនា ២ឆ្នាំ២០១៥ នៅចំណុចស្តុបផ្សារដើមគ តាមបណ្តោយ​ផ្លូវ​មុន្នីរ៉េត។ បន្ទាប់ពីមានគ្រោះថ្នាក់ភ្លាម ជនរងគ្រោះដែលគេស្គាល់ឈ្មោះ ជួន ស៊ីណាត អាយុ២៧ឆ្នាំ រស់នៅ​ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានកាត ជាសិក្ខាកាម រដ្ឋបាលរាជធានី​ភ្នំពេញ​នៅជាប់ខ្លូន។

ពលរដ្ឋដែលនៅក្នុងហេតុការណ៍នេះ [...]

សម រង្ស៊ី ថា ជា ស៊ីម ផ្ដាំ​ឲ្យ​ខ្មែរ ត្រូវ​រួម​គ្នា​កសាង​ជាតិ

សម រង្ស៊ី ថា ជា ស៊ីម ផ្ដាំ​ឲ្យ​ខ្មែរ ត្រូវ​រួម​គ្នា​កសាង​ជាតិ

«លោកចង់ឲ្យមានការរួបរួមជាតិ ជាធ្លុងមួយ ចង់ឲ្យមានការផ្សះផ្សារជាតិ មិនឲ្យខ្មែរឈ្លោះគ្នា។ លោកចង់​ប្រមូល​កម្លាំងខ្មែរដូចគ្នា ដើម្បីការពារប្រទេសជាតិយើង ឲ្យបានគង់វង្ស។ ខ្មែរមានសុខសន្តិភាព និងភាព​ថ្គំថ្កើង។» នេះ ជាការដងស្រង់សំដីលោក ជា ស៊ីម ដោយលោក សម រង្ស៊ី ក្នុងជំនួបរវាងលោកទាំងពីរ ក្នុង​ពេល​កន្លងមក ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងការគោរពវិញ្ញាណក្ខន្ន លោក ជា ស៊ី នាព្រឹកថ្ងៃទី១១ ខែមិថុនា ប្រធាន​គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែងឡើងថា ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ មក លោកតែង​គាំទ្រ នូវគោលជំហរ និងដឹងគុណ ចំពោះលោក ជា ស៊ីម ជានិច្ច។ លោកបានបកស្រាយថា លោក ជា ស៊ីម ជាថ្នាក់​ដឹកនាំកំពូលម្នាក់ នៃគណបក្សប្រជាជនកម្ពុជា ដែលតែងតែលើកតម្កើង ការផ្សះផ្សាជាតិ បង្រួបបង្រួម​ជាតិ​យ៉ាង​ស្មោះត្រង់។ លោកចង់ឲ្យខ្មែរទាំងអស់ ចេះស្រឡាញ់គ្នា ដើម្បីការពារផលប្រយោជន៍ជាតិតែមួយ។

ប្រធានគណបក្សប្រឆាំង [...]

មក​ផ្ទះ​វិញ ឃើញ​ចោរ​គាស់​ផ្ទះ ស្រែក​ផ្អើល​ចាប់​បាន​ទាំង​យប់

មក​ផ្ទះ​វិញ ឃើញ​ចោរ​គាស់​ផ្ទះ ស្រែក​ផ្អើល​ចាប់​បាន​ទាំង​យប់

«មកពីរត់ម៉ូតូកង់បី មិនទាន់ផ្លាស់ខោទឹកនោម ឲ្យកូនហើយផង ស្រាប់តែ ចោរលួចគាស់ផ្ទះ ខំស្រែកឲ្យអ្នកជិត​​ខាងជួយ សំណាងហើយ ដែលអ្នកជិតខាងចាប់បាន ប្រគល់ឲ្យប៉ូលិសភ្លាមៗ កុំអីមិនដឹងថា ទៅគាស់ ផ្ទះអ្នក​ណា​ខ្លះទៀតនោះទេ» នេះជាការឧទានឡើង របស់ម្ចាស់ផ្ទះរងគ្រោះ ដោយការលួចគាស់ផ្ទះ បន្ទាប់ពីខ្លួនទើប​នឹង​ត្រឡប់ មកពីប្រកបរបររត់កង់បីរួចមក។

បុរស ដែលត្រូវបានចោរដៃឆើតម្នាក់ លួចគាស់ផ្ទះនោះ ស្នាក់នៅជាមួយប្រពន្ធ និងកូន ក្នុងផ្ទះលេខ៥៧S ផ្លូវ ២៦១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញបច្ចុប្បន្ន ជាអ្នករត់រឺម៉កកង់បី។ ដោយមិនបានប្រាប់​ឈ្មោះ បុរសអ្នករត់កង់បីរូបនេះ បានរៀបរាប់ថា ខ្លូនបានត្រឡប់ ពីប្រកបរបរទទួលទាន់ នៅវេលាម៉ោង ប្រមាណ​ជា១២ជាង។ ពេលនោះ លោកបានចតម៉ូតូ និងរថកង់បី ដាក់ក្នុងផ្ទះហើយ រួចក៏បានចាក់សោស្រួលបួល ដូច​សព្វ​មួយដងដែរ។

នៅពេលដែលលោក បានចូលទៅជួយដូរខោទឹកនោម ឲ្យកូនជាមួយប្រពន្ធ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...