Posts in ‘សម្រាំងជាខេមរភាសា’ Category

ពង្រាង​អនុក្រឹត្យ​ស្តី​ពី​អគ្គ​លេខាធិការ​ដ្ឋាន គ.ជ.ប ចាំ​នាយក​រដ្ឋមន្ត្រី

ពង្រាង​អនុក្រឹត្យ​ស្តី​ពី​អគ្គ​លេខាធិការ​ដ្ឋាន គ.ជ.ប ចាំ​នាយក​រដ្ឋមន្ត្រី

គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានបញ្ចប់ សេចក្តីព្រាងអនុក្រឹត្យរបស់ខ្លួន ហើយក៏បានបញ្ជូន ដល់ដៃគណរដ្ឋមន្រ្តីហើយ។ សេចក្ដីព្រាងនោះ កំពុងរងចាំនាយករដ្ឋមន្ត្រី ចុះ​ហត្ថលេខា​សម្រេច។ នេះជាការលើកឡើង របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ក្នុងកិច្ចសម្ភាស ជាមួយទ​ស្សនាវដ្តី​មនោរម្យ.អាំងហ្វូ

លោក ហង្ស ពុទ្ធា បានរៀបរាប់ថា សេចក្តីព្រាងអនុក្រិត្យ សម្រាប់អគ្គលេខាធិការដ្ឋាន នៃ គ.ជ.ប ថ្មីនេះ ជា​សេចក្តី​ព្រាងទីពីរ បន្ទាប់ពីសេចក្តីព្រាងទីមួយ ជាព្រះរាជក្រឹត្យ ហើយបានឡាយព្រះហត្ថលេខា ដោយអង្គ​ព្រះ​មហាក្សត្រកម្ពុជាបច្ចុប្បន្ន រួចរាល់ហើយ។

បើតាមអ្នកនាំពាក្យ និងជាសមាជិកមួយរូប ក្នុងចំណោមសមាជិកទាំង៩ របស់គ.ជ.ប.នេះ បានបន្តថា ក្នុង​សេចក្តីព្រាងអនុក្រឹត្យនេះ ចំណុចដែលថ្មី និងប្លែកខុសពី គ.ជ.ប ចាស់ រួមមានមន្រ្តីនៃ គ.ជ.ប នឹងធ្វើ​សមាហរណកម្ម បញ្ចូលជាមន្រ្តីរាជការរបស់ គ.ជ.ប [...]

អ្នក​គាំទ្រ ​LDP ​ម្នាក់ ត្រូវ​តុលាការ​​កោះ ពី​បទ​«ជេរ​ប្រមាថ»​​តាម​​ហ្វេសប៊ុក

អ្នក​គាំទ្រ ​LDP ​ម្នាក់ ត្រូវ​តុលាការ​​កោះ ពី​បទ​«ជេរ​ប្រមាថ»​​តាម​​ហ្វេសប៊ុក

យុវជនម្នាក់ឈ្មោះ ធាម សុទ្ធា ដែលជាអ្នកគាំទ្រ គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា LDP ត្រូវ​បានសមាគមយុវជន ជនជាតិដើមភាគតិចកម្ពុជា ហៅកាត់ជាភាសាអង់គ្លេសថា CIYA ស្នើបណ្តឹងឡើង សាលា​ដំបូងរាជធានីភ្នំពេញ ពីបទ «ជេរប្រមាថជាសាធារណៈ»។ តាមលិខិតផ្លូវការមួយ របស់លោក ភាព សុជា ប្រធាន​សមាគមនេះ ដែលចុះហត្ថលេខា ថ្ងៃទី១៣ ខែសីហា ឆ្នៃ២០១៤ នោះ ស្នើឲ្យលោក ធាម សុទ្ធា ចូល​មក​បំភ្លឺ ពីទស្សនៈរបស់ខ្លួន លោក ធាម សុទ្ធា ដែលបានលើកឡើង ក្នុងបណ្តាញសង្គម កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤ ពាក់ព័ន្ធនឹងករណីមួយ ដែលសម្រាប់សមាគមនេះ វាជាការប្រមាថម៉ាក់ងាយ ដល់​ទំនៀម​ទម្លាប់ របស់​ជនជាតិដើមភាគតិចកម្ពុជា។

តាមការអះអាង របស់លោក ធាម សុទ្ធា ក្នុងបណ្តាញសង្គម បានបង្ហាញថា លោកមិនដឹង ឬមិនបានទទួល ទាល់តែសោះ នូវការស្នើដោយ លោក ភាព សុជា ប្រធានសមាគមយុវជន ជនជាតិដើមភាគតិចកម្ពុជា ក្នុង​ការស្នើឲ្យបកស្រាយ ពីទស្សនៈរបស់លោក ដែលបានលើកឡើង [...]

យុវជន​ស្រវឹង​ម្នាក់​លង់​ទឹក​ស្លាប់​នៅ​ស្ទឹង​ត្នោត

យុវជន​ស្រវឹង​ម្នាក់​លង់​ទឹក​ស្លាប់​នៅ​ស្ទឹង​ត្នោត

ការភ្ញាក់ផ្អើល ដែលធ្វើឲ្យអ្នកស្រុក បាននាំគ្នាស្រង់សាកសព ចេញពីទឹកនេះ បានកើតឡើង នៅវេលាម៉ោង ១៧ និង៤០ នាទី ល្ងាចថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចកំពង់ទឹក ស្ទឹងត្នោត ភូមិព្រែកតាពៅ១ សង្កាត់​ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ប្រភពពីកន្លែងកើតហេតុ ដែលជាក្រុមមិត្តភក្កិ ជនរង​គ្រោះបានប្រាប់​ឲ្យ​ដឹងថា នៅពេលផឹកស្រវឹង ក្រុមអ្នកទាំងនោះ បានបែកគ្នា ហើយជនរងគ្រោះ តម្រង់ទៅកំពង់ទឹក បម្រុងនឹង​ឡើង​ទៅលើទូក ក៏ស្រាប់តែរអិលដាំក្បាល ចូលទៅក្នុងទឹក លង់ស្លាប់ភ្លាមៗ គ្មានអ្នកជួយសង្គ្រោះទាន់។

ស្រ្តីជាម្តាយជនរងគ្រោះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ជនរងគ្រោះឈ្មោះ ទិត្យ រ៉ន អាយុ២៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ជាមួយគ្រួសារ។ ស្ត្រីរូបនេះ បានបន្តទៀតថា គាត់បានដើររកកូន ឃើញកូន​កំពុង​លង់ទឹក ក៏បានស្រែកឆោឡោ ឲ្យអ្នកភូមិជួយ តែមិនទាន់នោះទេ ព្រោះជនរងគ្រោះ បានស្លាប់បាត់​ទៅ​ហើយ។ ស្រ្តីជាម្តាយបានរៀបរាប់ [...]

រដ្ឋមន្ត្រី​ការងារ៖ ច្បាប់​សហជីព​ដើម្បី​ទប់​ស្កាត់​សកម្ម​ភាព​មិន​ប្រក្រតី

រដ្ឋមន្ត្រី​ការងារ៖ ច្បាប់​សហជីព​ដើម្បី​ទប់​ស្កាត់​សកម្ម​ភាព​មិន​ប្រក្រតី

រដ្ឋមន្រ្តីក្រសួងការងារ របស់ប្រទេសកម្ពុជា បានថ្លែងអះអាងថា គោលបំណងសំខាន់ នៃការបង្កើត ឲ្យមាន​ច្បាប់​គ្រប់គ្រង សហជីព មានពីរចំណុចសំខាន់៖ ទីមួយ) ដើម្បីកំណត់នីតិវិធី ក្នុងការទបស់ស្កាត់ នូវបាតុភាព​ណាមួយ ដែលអាចបង្កអសន្តិសុខ ដល់សង្គមជាតិ និងទីពីរ ដើម្បីការពារ និងលើកស្ទួយសិទ្ធិ និងសេរីភាព របស់អង្គការសហចីព និងអង្គការវិជ្ជាជីវៈ នៅកម្ពុជា។

ការលើកឡើង របស់រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានធ្វើឡើងទៅកាន់ អ្នកសារព័ត៌មាន នៅ​ក្រោយកិច្ចប្រជុំត្រីភាគី ដោយបិទទ្វាមួយ នៅទីស្ដីការក្រសួង ដើម្បីបន្តការជជែកគ្នា លើសេចក្ដី​ព្រាងច្បាប់​សហជីព មុននឹងសេចក្ដីព្រាងច្បាប់នេះ ត្រូវបានដាក់ ទៅកាន់ទីស្តីការ គណរដ្ឋមន្រ្តីយ៉ាងយូរបំផុត ក្នុងខែ​ក្រោយ (សីហា) ហើយនឹងដាក់ជូន រដ្ឋសភាអនុម័ត បើគ្មានអ្វីប្រេប្រួលទេ យ៉ាងយូរបំផុត ចុងឆ្នាំ២០១៥នេះ។

លោក អ៊ិត សំហេង បានពន្យល់ថា ការអនុវត្តសិទ្ធិសេរីភាព ណាមួយក៏ដោយ [...]

ជិះ​ម៉ូតូ​បុក​គ្នា អ្នក​បើក​ទាំង​សង​ខាង​របួស​ធ្ងន់​នៅ​ភ្នំពេញ​ថ្មី

ជិះ​ម៉ូតូ​បុក​គ្នា អ្នក​បើក​ទាំង​សង​ខាង​របួស​ធ្ងន់​នៅ​ភ្នំពេញ​ថ្មី

អ្នកបើកម៉ូតូទាំងពីរគ្រឿង ជាអ្នករងរបួសធ្ងន់ ព្រោះគ្រោះថ្នាក់នេះ បានប៉ះពាល់ ផ្នែកខាងមុខពេញទំហឹង ចំណែក​ឯអ្នកជិះខាងក្រោយ ទាំងសងខាង បានខ្ទាតចេញពីម៉ូតូ ហើយរងរបួសស្រាលជាង។ នេះជា​ការ​បញ្ជាក់ របស់អ្នកឃើញហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដ៏តក់ស្លុត ដែលបានកើតឡើង កាលពីវេលាម៉ោង៩ និង ២០នាទី យប់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៥ នៅចំណុចផ្លូវបេតុង ក្នុងភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ។

សាក្សីដដែលនោះ បានបញ្ជាក់ទៀតថា គេមិនបានស្គាល់អត្តសញ្ញាណ ម្ចាស់ម៉ូតូទាំងពីរគ្រឿងនោះទេ រហូត​ដល់មានមន្រ្តីនគរបាល បានមកអន្តរាគមន៍ យកទៅមន្ទីពេទ្យ ដើម្បីសង្គ្រោះ។ លោក កែវ សុទ្ធោតន៍ មេប៉ុស្តិ៍​សង្កាត់ភ្នំពេញថ្មី មិនបានតបនឹងការសាកសួរ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៨ ខែកក្កដា នេះទេ ដោយលោក បានអះអាង ខាងលោក មិនបានចុះអន្តរាគមន៍ទេ គឺកម្លាំងរបស់ខណ្ឌសែនសុខ ជាអ្នកចុះ​អន្តរាគមន៍។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...