Posts in ‘សម្រាំងជាខេមរភាសា’ Category

ឃាត់​ខ្លូន​បុរស​ស្រ្តី​១២នាក់ ពី​បទ​ប្រើ​គ្រឿង​ញៀន នៅ​បឹង​ឈូក

ឃាត់​ខ្លូន​បុរស​ស្រ្តី​១២នាក់ ពី​បទ​ប្រើ​គ្រឿង​ញៀន នៅ​បឹង​ឈូក

កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានចុះប្រតិបត្តិការ បង្ក្រាប​ករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនមួយកន្លែង នៅតំបន់បឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ។ ក្នុងប្រតិបត្តិការនោះ ក្រុមអាជ្ញាធរ បានឃាត់ខ្លូនជនសង្ស័យ ចំនួន១២នាក់ ស្រី២នាក់ ប្រុស​១០នាក់ បញ្ចូនទៅកាន់ការិយាល័យ ប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ។

នាយរងការិយាល័យ​ប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ បានឲ្យដឹងថា ក្រៅពីចាប់ខ្លួនជន​សង្ស័យ​១២នាក់​ខាងលើ កម្លាំងរបស់លោក បានដកហូតថ្នាំញៀនមួយចំនួន និងឧបករណ៍ជក់ និងប្រើប្រាស់ មានដាវ​សាំម៉ូរ៉ៃ​ជាដើម។ លោកបានបន្ថែមទៀតថា ក្រុមជនសង្ស័យ ជាមុខសញ្ញារបស់ សមត្ថកិច្ច ដែលកំពុងស្ថិត​ក្នុងការ​តាម​ដាន ហូតមកដល់ថ្ងៃទី១២ ខែ សីហា នៅម៉ោងប្រមាណ១២ និង២០នាទី ទើបឃាត់ខ្លូនបានទាំងក្រុម នៅក្នុង​បន្ទប់ជួល។

ជនសង្ស័យទាំង១២នាក់ ត្រូវបានដឹកបញ្ជូនភ្លាមៗ [...]

ISIS អះអាង​ថា បាន​កាត់ ក វិស្វករ​ជាតិ​ក្រូអាតម្នាក់

ISIS អះអាង​ថា បាន​កាត់ ក វិស្វករ​ជាតិ​ក្រូអាតម្នាក់

ក្រុមអង្គការរដ្ឋអ៊ីស្លាម (ហៅកាត់តាមភាសាអង់គ្លេស ISIS និងតាមភាសាបារាំង EI) ទំនងជាបានអនុវត្តន៍ ឱសានវាទរបស់ខ្លួន ដូចការគម្រាមនាពេលកន្លងមក។ ក្រុមនេះបានអះអាង កាលពីថ្ងៃពុធម្សិលម៉ិញ ថា​បាន​កាត់ក វិស្វករជាតិក្រូអាតមួយរូប ដែលត្រូវបានចាប់ខ្លួន នៅប្រទេសអេហ្សីព កាលពី៣សប្ដាហ៍មុន។ ការ​អះ​អាង​នេះ បានធ្វើឡើង ដោយមានរូបថតសាកសព របស់វិស្វករនោះផង ផ្សាយនៅលើទំព័រទ្វីសធើរ របស់​ក្រុម​អង្គការ​រដ្ឋអ៊ីស្លាម។

បុគ្គលិករបស់សហគ្រាសបារាំង នៅក្នុងប្រទេសអេហ្សីព លោក តូមីស្លាវ សាឡូពេក (Tomislav Salopek) អាយុ៣១ឆ្នាំ ត្រូវបានចាប់ពង្រត់ខ្លួន នៅថ្ងៃទី២២ ខែកក្កដា ដោយក្រុមប្រដាប់អាវុធមិនស្គាល់មុខ នៅលើដង​ផ្លូវ​មួយ ស្ថិតនៅចំងាយ២២គីឡូម៉ែត្រ ភាគនារតីនៃរដ្ឋធានី គែរ (Caire រដ្ឋធានីនៃប្រទេសអេហ្សីព)។ កាលពី​ថ្ងៃ​សុក្រមុន សាខាមួយនៃក្រុមរដ្ឋអ៊ីស្លាម ប្រចាំនៅប្រទេសអេហ្សីព បានគម្រាមថា នឹងសម្លាប់លោក សាឡូពេក ក្នុងរយៈពេល៤៨ម៉ោង [...]

ចិន៖ ការ​ផ្ទុះ​ដ៏​សម្បើម​មួយ ធ្វើ​ឲ្យ​យ៉ាង​ហោច​៧នាក់​ស្លាប់ ​និង​រាប់​រយ​នាក់​របួស

ចិន៖ ការ​ផ្ទុះ​ដ៏​សម្បើម​មួយ ធ្វើ​ឲ្យ​យ៉ាង​ហោច​៧នាក់​ស្លាប់ ​និង​រាប់​រយ​នាក់​របួស

ការផ្ទុះឡើងដ៏ធំសម្បើមមួយ បានកើតឡើង នៅយប់ថ្ងៃពុធនេះ នៅក្នុងតំបន់ឧស្សហកម្មមួយ នៃក្រុងធានជីង (Tianjin) ភាគខាងជើង នៃប្រទេសចិន។ ការផ្ទុះបានបង្កឲ្យមានការរង្គើ រញ្ជួយដល់តំបន់ជុំវិញ រាប់សិប​គីឡូ​ម៉ែត្រ។ នៅក្នុងការអះអាង ក្រៅផ្លូវការភ្លាមៗក្រោយការផ្ទុះ បាននិយាយថា មានមនុស្សយ៉ាងហោច ៧នាក់ បាន​ស្លាប់ និងច្រើនសិបនាក់ បានរងរបួស។ ស្ថានីយទូរទស្សន៍ជាតិចិន «CCTV» បានរាយការណ៍ថា អ្នក​ជួយ​សង្គ្រោះ២នាក់ បានបាត់ខ្លួន។

សារព័ត៌មានចេញផ្សាយប្រចាំថ្ងៃ «Beijing News» បានឲ្យដឹង នៅក្នុងអត្ថបទរបស់ខ្លួន ដែលចេញផ្សាយនៅ​លើអ៊ិនធើណែតថា មនុស្សរវាងពី៣០០ ទៅ៤០០នាក់ ត្រូវបានទទួលឲ្យចូលទៅព្យាបាល នៅក្នុងមន្ទីរពេទ្យ​ច្រើន​កន្លែង នៃទីក្រុងមួយនេះ ដែលជាប់ឈ្មោះ ជាទីក្រុងសេដ្ឋកិច្ចទី៤ ស្ថិតនៅភាគខាងកើត នៃរដ្ឋធានី​ប៉េកាំង។ សារព័ត៌មានបានដកស្រង់សម្ដី របស់បុគ្គលិកមន្ទីរពេទ្យម្នាក់ បានអះអាងថា គេនៅមិនទាន់អាច​រាប់ ជន​រង​គ្រោះ​ថ្មីៗទៀត [...]

ពលរដ្ឋ​ពីរ​ក្រុម​តវ៉ា​នៅ​មុខ​សាលា​ក្រុង​ប៉ោយប៉ែត តែ​គ្មាន​លទ្ធផល

ពលរដ្ឋ​ពីរ​ក្រុម​តវ៉ា​នៅ​មុខ​សាលា​ក្រុង​ប៉ោយប៉ែត តែ​គ្មាន​លទ្ធផល

ក្រុមអ្នកតវ៉ាមួយក្រុម ដែលមានកាន់បដា សរសេរអក្សរធំៗថា «ប្រជាពលរដ្ឋភូមិបាលិលេយ្យ២ ប្រឆាំង​ដាច់​ខាត​មិនឲ្យបុគ្គលណា យកដីផ្លូវធ្វើជាសម្បត្តិ​ផ្ទាល់ខ្លូននោះទេ» បានឲ្យដឹងថា អ្នកដែលរស់នៅ សងខាងផ្លូវ​សារធារណៈ ប្រមាណជា១៣គ្រួសារ ត្រូវបានអាជ្ញាធរបិទផ្លូវមិនឲ្យចេញចូល និងគ្រោងដេញអ្នកទាំងនេះ ឈប់​ឲ្យរស់នៅ ដោយមិនផ្តល់ជាទីតាំងថ្មីណាមួយឡើយ។ អ្នកទាំងនោះ បានផ្ទុះការតវ៉ានេះឡើង ដើម្បីសុំឲ្យ​សាលា​ក្រុងប៉ោយប៉ែត ជួយអន្តរាគមន៍ និងបញ្ឈប់ការដេញចេញ ហើយបើឲ្យចេញ សុំឲ្យមានសំណងសមរម្យ ដល់​ពួក​គាត់។

ដោយឡែក អ្នកតវ៉ាមួយក្រុមទៀត ដែលផ្ទុះការតវ៉ានៅក្នុងពេលតែមួយនេះ បានសរសេរអក្សរ នៅលើបដា​របស់​ពួកគាត់ថា «ពួកយើងទាំងអស់គ្នា សុំឲ្យរដ្ឋាភិបាលផ្តល់លំនៅដ្ឋាន ទាំង៤៣គ្រួសារផង។ យើងត្រូវការដី សង់លំនៅដ្ឋាន។» ក្រុមអ្នកតវ៉ា ប្រមាណ៤៣គ្រួសារនេះ បានស្រែកខ្លាំងៗថា ខ្លូនគ្មានដីសម្រាប់ការ​ធ្វើ​លំនៅ​ដ្ឋាន បានពិតប្រាកដនោះទេ។ [...]

ប្រធាន​គយ​ប៉ោយប៉ែត បដិសេធ​ការ​ដាក់​«កុងត្រូល»​ជជុះ​តាម​ផ្លូវ

ប្រធាន​គយ​ប៉ោយប៉ែត បដិសេធ​ការ​ដាក់​«កុងត្រូល»​ជជុះ​តាម​ផ្លូវ

ត្រឹមតែ ប្រវែងផ្លូវជាតិ ៤៦ គីឡូម៉ែត្រប៉ុណ្ណោះ តែមានទីតាំងកុងត្រួល ដល់ទៅ៣កន្លែងទៅហើយ។ ទាំងនេះ​ធ្វើឲ្យ​អ្នករកទទួលទាន​ដឹកទំនិញ និងជាពិសេសពលរដ្ឋ ដែលរស់នៅ តាមបណ្ដាយផ្លូវជាតិលេខ៥ សម្ដែងការ​ធុញ​ទ្រាន់ ក្ដៅក្រហាយ និងបារម្ភពីការទារប្រាក់ ក្រោមមូលហេតុផ្សេងៗ មិនចេះចប់។

ឆ្លើយតបនឹងការរអ៊ូរទាំ របស់អ្នករស់នៅតាមផ្លូវ ដែលមានការឃាត់ស្ទាក់ យ៉ាងរដឹកខាងលើ លោក ហ៊ុយ សុជាតិ ប្រធានគយចល័ត និងរដ្ឋាករក្រុងប៉ោយប៉ែត បានបដិសេធន៍ថា ការងារហ្នឹងនៅខាងលើ ជាអ្នកដឹងឮ ខណៈខាងសាខាលោក នៅតែខាងក្នុង មិនបានដឹងឮទេ។ ប្រធានគយក្រុងប៉ោយប៉ែត បានថ្លែងប្រាប់អ្នក​សារព័ត៌មាន ដោយសម្តីបែបនេះថា៖ «លោកឯងមកសួរខ្ញុំអី! ខ្ញុំនៅតែខាងក្នុង ខ្ញុំម៉ិចដឹង ទៅសួរអ្នកនៅ​សាខា​ចល័ត​ទៅ»។

ការត្រួតពិនិត្យទារប្រាក់ នៅតាមដងផ្លូវនេះ បានជំរុញឲ្យមានការបើកគេច ពីសំណាក់រថយន្ដដឹកទំនិញ​មួយ​ចំនួន រហូតធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍ បានកើតមានឡើង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...