Posts in ‘សម្រាំងជាខេមរភាសា’ Category

ភរិយា​សព កែម ឡី ដាក់​បណ្ដាសា​​ពេជ្ឈឃាដ​​សម្លាប់​ប្ដី

ភរិយា​សព កែម ឡី ដាក់​បណ្ដាសា​​ពេជ្ឈឃាដ​​សម្លាប់​ប្ដី

អាចនិយាយបានថា នេះជាប្រតិកម្មជាសាធារណៈ និងជាលើកដំបូងបង្អស់ របស់ភរិយាសពលោក កែម ឡី។ បើ​ទោះ​ជា​មរណភាពរបស់លោក កែម ឡី ដែលត្រូវបានជនប្រដាប់អាវុធបាញ់សម្លាប់ យ៉ាង​សាហាវ​ព្រៃផ្សៃ នៅ​កណ្ដាល​បេះដូង​ប្រទេស បានកន្លងទៅ តាំងពីជាងមួយខែមុនទៅហើយក្ដី តែសម្រាប់​អ្នកស្រី ប៊ូ រចនា ជា​ភរិយា​ វា​ហាក់​នៅ​ថ្មីៗ​នៅ​ឡើយ។

សារប៉ុន្មានឃ្លានោះ ត្រូវបានបង្ហោះ កាលពីប៉ុន្មានម៉ោងមុន នៅលើគណនីរបស់អ្នកស្រី ប៊ូ រចនា ដោយ​ដាក់​អម ជាមួយ​រូបភាព​អនុស្សាវរីយ៍ ជាច្រើនសន្លឹក ដែលអ្នកស្រីបានសាងជាមួយនឹងលោក កែម ឡី។ តែ​ប៉ុន្មាន​ម៉ោង​នេះ គ្រប់គ្រាន់​នឹងធ្វើឲ្យអ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាង៥០០០នាក់ ធ្វើការចែករំលែក​សារ​នោះ និងបន្ត​ចូលរួម​មរណទុក្ខ​យ៉ាង​ច្រើន។

អ្នកស្រីបានចោទសួរ នៅក្នុងសារនោះថា៖ «តើប្តីខ្ញុំធ្វើខុសអី បានជាមកសម្លាប់គាត់បែបនេះ?​ ចុះបើគេសម្លាប់​(ប្ដី)​អ្នក ឲ្យព្រាត់​ពីប្រពន្ធកូនវិញ តើអ្នកឯងឈឺចាប់ [...]

សំ ប៉ូលីដា ថ្លែងពីការពិត​​រឿង​បាក់ជើង និងបដិសេធប្ដីវាយ

សំ ប៉ូលីដា ថ្លែងពីការពិត​​រឿង​បាក់ជើង និងបដិសេធប្ដីវាយ

ផ្ទុយពីការអះអាង របស់មិត្តសិល្បៈករ ដែលទម្លាយថា របួសស្នាមរបស់តារាកំប្លែង បណ្ដាលមកពីការ​ធ្វើ​ទារុណ​កម្ម របស់ស្វាមីនោះ អ្នកនាង សំ ប៉ូលីដា បានងើបពីទីសម្រាកព្យាបាល មកបដិសេធ ការបែក​ធ្លាយ​ទាំង​នោះ និងបានអះអាងថា របួសស្នាមរបស់អ្នកនាង បណ្ដាលមកពីរអិលជើងដួល ដែលបណ្ដាល​មក​ពី​ការ​រើ​ឡើង នៃជំងឺទឹកនោមផ្អែម នៅក្នុងរាងកាយខ្លួន។ នេះបើតាមវីដេអូមួយ ដែលថតពីកិច្ចសម្ភាសផ្ទាល់ រវាង​អ្នក​យក​ព័ត៌មាន របស់គេហទំព័រ «សប្បាយ» ជាមួយអ្នកនាងផ្ទាល់ ដែលមានវត្តមាន​របស់ស្វាមីអ្នកនាង លោក ​ស្វាយ ស៊ី​សុ​ថា នៅនឹងក្បែរនោះផង។

អ្នកនាងបានថ្លែងក្នុងវីដេអូថា អ្នកនាងបានច្រៀង នៅក្នុងហាងយីហោ «១សប្បាយ​មែន» ដែលមានស្វាមី​អ្នកនាង​ជាមេការ។ ហាងនោះ ក៏ជាទីជម្រករបស់អ្នកនាង និងគ្រួសារដែរ ដោយហេតុថា អ្នកនាងនិងស្វាមី នៅ​មិន​​ទាន់​មាន​ផ្ទះ​ខ្លួនឯង​​នៅឡើយ។ នៅយប់ថ្ងៃទី២ ចូលមកថ្ងៃទី៣ ខែសីហានេះ ដោយសារហាងមានភ្ញៀវ មាន​ចំនួន​ច្រើន [...]

សំ ប៉ូលីដា រងមួយបំពង់ទីបពីប្ដី រហូតបាក់ជើង?

សំ ប៉ូលីដា រងមួយបំពង់ទីបពីប្ដី រហូតបាក់ជើង?

ការភ្ញាក់ផ្អើលលាយឡំ នឹងភាពតក់ស្លុត បានកើតឡើង កាលពីល្ងាចម្សិល ចូលមកព្រឹកម៉ិញនេះ ទាក់ទង​នឹង​របួស​ស្នាមធ្ងន់ធ្ងរ ដែលបានកើតឡើង ទៅលើរាងកាយ​ របស់តារាកំប្លែងសំដីបាន អ្នកនាង សំ ប៉ូលីដា។ រូប​ថត​​ជា​​ច្រើន​សន្លឹក ត្រូវបានបង្ហោះផ្សាយ នៅលើបណ្ដាញសង្គម បានបង្ហាញឲ្យឃើញថា ជើងស្ដាំរបស់​អ្នក​នាង ប៉ូលីដា កំពុង​រំ​កំណាត់​អប និងតារាស្រីមានផ្ទៃមុខឡើងជាំខ្មៅ ស្ទើមើលមិនស្គាល់។

ម្ចាស់គណនីដែលបានបង្ហោះរូបភាពទាំងនេះ បានសរសេរអមនឹងរូបថតទាំងនោះថា៖ «តារាស្រីម្នាក់ ដែល​ធ្លាប់​តែបង្ហាញខ្លួន​គ្រប់កម្មវិធី របស់អ្នកសិល្បៈ មិនថាតូចឬធំ តាំពីខ្លួនល្បីរហូតមក ដោយមិនធ្លាប់ប្រកាន់ឬក ចំកោង​ខ្លួន សព្វថ្ងៃកំពុង​ជួបប្រទះបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ (...) ពុំមានលទ្ធភាពព្យាបាល បាក់ជើង គ្មានផ្ទះសំបែង កំពុង​រសាត់​តាម​កម្មម្នាក់នេះ»។

គ្រាន់តែដួល ព្រោះពាក់ស្បែកជើងកែង ធ្វើឲ្យបាក់ជើង«ធ្ងន់ធ្ងរ»? [...]

ធី សុវណ្ណថា ត្រូវ​បាន​អញ្ជើញ​ឲ្យ​រួម​ពិធី​ជាមួយ ហ៊ុន សែន

ធី សុវណ្ណថា ត្រូវ​បាន​អញ្ជើញ​ឲ្យ​រួម​ពិធី​ជាមួយ ហ៊ុន សែន

ក្រោយពីការថ្លែងជាសាធារណៈ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាងរបស់កម្ពុជា កោត​សរសើរ​កញ្ញា ធី សុវណ្ណថា កាលពីប៉ុន្មានសប្ដាហ៍មុននោះ គេចេះតែចោទជាសំនួរឡើងថា តើអង្កាលទៅ ទើប​តារាហ្វេសប៊ុកល្បីវ័យក្មេងរូបនេះ នឹង​ចូលរួម​ហែហម ធ្វើការអមដំណើរដោយផ្ទាល់ ជាមួយលោក​នាយក​រដ្ឋមន្ត្រី? ជាចំណោទ ដែលត្រូវតែមានជាចម្លើយ នៅថ្ងៃនេះ និងមិនបាន​ប្រើប្រាស់​ពេលវេលា​យូរ ប៉ុន្មានទេ។ មិន​បាច់​ប្រើ​ពេលយូរ បើគេប្រៀបធៀប ទៅនឹងសកម្មជនបរិស្ថានផ្សេងៗទៀត។

លិខិតជូនដំណឹងមួយ របស់ក្រសួងបរិស្ថាន ចុះហត្ថលេខាដោយ​អនុរដ្ឋលេខាធិការ លោក សូ ខនឫទ្ធីគុណ នៅថ្ងៃទី៩ ខែសីហា តែទើបនឹងធ្លាក់​មកដល់ដៃ​អ្នកសារព័ត៌មាន នៅក្នុងថ្ងៃនេះ បានឲ្យដឹងថា ក្រសួង​បាន​អញ្ជើញ​កញ្ញា ធី សុវណ្ណថា ប្រធានអង្គការ​«យុវជនកិច្ចការសង្គម» ឲ្យចូលរួមក្នុងវេទិកាមួយ ស្ដីពី«ការការពារ និង​ការ​អភិវឌ្ឍន៍​ធនធានធម្មជាតិ» ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២២ ខែសីហាខាងមុខ [...]

របប​តិរច្ឆាន​នៅ​កម្ពុជា៖ ស៊ីសុវត្ថ ធម្មិកោ ត្រៀម​ឡើង​តុលាការ

របប​តិរច្ឆាន​នៅ​កម្ពុជា៖ ស៊ីសុវត្ថ ធម្មិកោ ត្រៀម​ឡើង​តុលាការ

ការប្រៀបធៀប ដែលបង្កឲ្យមាន ជាសង្គ្រាមពាក្យសំដីមួយនេះ អាចនឹងប្រើរយៈពេលវែងទៅមុខ ដើម្បី​បញ្ចប់​វា។ ប្រើរយៈពេលវែង ដោយហេតុថា អ្នកលើកឡើងចេះតែបន្តនិយាយ ខណៈភាគីម្ចាងទៀត ទទួលយក​មិន​បាន ជា​ពិសេស​ការ​ប្រៀបធៀប​របបដឹកនាំសព្វថ្ងៃ ទៅនឹងរបបណាមួយ ដែលមានលក្ខណៈ ដូច«តិរច្ឆាន»។

ជាករណីរបស់មន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលកំពុងរង​ការ​ព្រមាន ពីគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងការលើកឡើង​របស់ព្រះអង្គ ដែលថារបបដឹកនាំសព្វថ្ងៃ នៅ​ប្រទេស​កម្ពុជា គឺជារបប«តិរច្ឆាន»។ កាលពីថ្ងៃទី១០ ខែសីហា ព្រះអង្គម្ចាស់បានសរសេរ នៅលើគណនី​ហ្វេសប៊ុក​របស់​ព្រះអង្គ ដូច្នេះថា៖ «ខ្ញុំ​គោរព​ស្រលាញ់​ព្រះមហាក្សត្រ ក៏ប៉ុន្តែ​ខ្ញុំ​ប្រឆាំង​របប​តិរច្ឆាន ដឹកនាំ​ដោយ CPP ជាដាច់ខាត!»។

សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលជាអតីតគណបក្ស​កុម្មុយនីស​នៅកម្ពុជា ការហៅរបបមួយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...