រថយន្ដដឹកស្រូវ ប៉ះស្រ្តីម្នាក់ធ្លាយពោះវៀន នៅបាត់ដំបង
តាមម្ចាស់គណនីហ្វេសប៊ុក ដែលបានយកករណីគ្រោះថ្នាក់នេះ មកមកបង្ហោះចែកចាយនោះ បានឲ្យដឹងថា ហេតុការណ៍ បានកើតឡើងនៅ វេលាម៉ោង៦ និង២០ នាទីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ រវាងរថយន្តប្រភេទ ហ៊ីយ៉ាន់ដាយ ដឹកស្រូវ១គ្រឿង បានបុកស្រ្តីជិះកង់ម្នាក់ នៅចំណុចលើផ្លូវជាតិ លេខ៥ ស្ថិតក្នុងក្រុមទី៨ ភូមិ.ឃុំ ជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្តាលឲ្យធ្លាយពោះវៀន។
ប្រភពដដែល បានបញ្ជាក់ទៀតថា រថយន្ត ដែលពាក់ស្លាកលេខ ភ្នំពេញ 3A-9377 ខាងលើ បានបើកបរពីខេត្ត បន្ទាយមានជ័យ ទៅខេត្តបាត់ដំបង ស្របទិសគ្នាជា មួយស្រ្តីជិះកង់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើអន្តរាគមន៍ និងជួយដឹកជនរងគ្រោះ ទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកអ្នកបើកបររថយន្តវិញ បានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុក រថយន្តដឹកស្រូវរបស់ខ្លួន នៅកន្លែងកើតហេតុ៕