នាយកក្រុមប៉ារីស ទូរស័ព្ទទាក់ទង ប៉ិប ឲ្យមកដឹកនាំក្រុមខ្លួន?
អនាគតរបស់គ្រូបង្វឹក លោក ប៉ិប គ័រឌីយ៉ូឡា អតីតគ្រូបង្ហាត់របស់ក្រុមបាសឺឡូន (Barcelonna) នៅមិនទាន់បិទបញ្ចប់ ការផ្អើលជ្រួលជ្រើម ពីសំណាក់ក្រុមបាល់ទាត់ធំៗទាំងឡាយ នៅក្នុងទ្វីបអ៊ីរ៉ុបនោះឡើយ។ ប្រសិនជាលោក ប៉ិប មានទាក់ទងពីក្រុមបាល់ទាត់ជាច្រើន នៅអង់គ្លេស ដូចយ៉ាង មេនឆេស្ទ័រ ស៊ីធី (Manchester City) នោះក៏ដោយ តែក្រុមបាល់ទាត់ នៅក្នុងទ្វីបអ៊ឺរ៉ុបផ្សេងទៀត ក៏បានឆ្លៀតឱកាស នៃការចាកចេញ ពីក្រុមប៉ាយឺនមូនិក ដើម្បីអូសលោកឲ្យមកបង្ហាត់បង្ហាញ សម្រាប់ក្រុមរបស់ពួកគេនោះដែរ។
នៅក្នុងចំណោមនោះ មានក្រុមបាល់ទាត់ របស់រដ្ឋធានីប៉ារីសមួយដែរ។ សារព័ត៌មានកីឡា «Sport» របស់ប្រទេសអេស្ប៉ាញ បានផ្សាយនៅលើគេហទំព័ររបស់ខ្លួនថា លោក ណាសេ អាល់ខេឡៃហ្វី (Nasser Al-Khelaïfi) នាយកក្រុមបាល់ទាត់ប៉ារីស ទំនងជាបានអន្ទងហៅលោក ប៉ិប តាមទូរស័ព្ទ ដើម្បីល្បួងលោក ឲ្យមកបង្ហាត់សម្រាប់ក្រុមរបស់លោក ដែលសម្បូរទៅដោយ [...]