ដើម្បីចេញទៅធ្វើការនៅថៃវិញ ត្រូវមានប្រាក់យ៉ាងហោច ៤៩ដុល្លា
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានលោក អ៊ិត សំហេង ជារដ្ឋមន្ត្រី បានថ្លែងកំណត់តម្លៃក្រដាសស្នាម ដើម្បីផ្ដល់ជូនពលករខ្មែរ ក្នុងការចូលទៅធ្វើការក្នុងប្រទេសថៃ មានចំនួន ៤៩ ដុល្លា។ ពីក្នុងចំនួននោះ មានតម្លៃធ្វើលិខិតឆ្លងដែនថ្មី របស់រដ្ឋាភិបាល ចំនួន៤ដុល្លារ ដែលទើបនឹងប្រកាសរួចកាលពីពេលថ្មីៗនេះ ត្រូវបានអនុវត្តចូលនោះផង។
លិខិតឆ្លងដែន កម្ពុជា។
ក្រដាសស្នាមការងារ - កិច្ចប្រជុំជាមួយបានរៀបចំឡើង ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងក្រុមហ៊ុនភ្នាក់ងារបញ្ជូនពលករ ទៅក្រៅប្រទេសចំនួនជាង៤០ កាលពីថ្ងៃទី២៤ ខែមិថុនាម្សិលម៉ិញនេះ។ ក្នុងកិច្ចប្រជុំនោះដែលផ្តល់សិទ្ធិ [...]