«ស្ពានកញ្ចក់ផ្ដាច់ព្រលឹង» វែងជាងគេក្នុងលោក!
តើស្ពានកញ្ចក់នេះ ពិតជាសមនឹងរហស្សនាមរបស់វា «ផ្ដាច់ព្រលឹង»ឬទេ បើគេនិយាយ ពីភាពស្រៀវស្ងើបរបស់វានោះ? ស្ថិតក្នុងឧទ្យានជាតិ ឡុងហ្គាន (Longgang) ភាគនារតីនៃខេត្ត ចុងជីង (Chongqing កណ្ដាលប្រទេសចិន) ស្ពានកញ្ចក់នេះ សង់ជាលក្ខណៈថ្ពក់ខ្លួន នៅកំពស់១០១០ម៉ែត្រ លយចេញពីជញ្ជាំងភ្នំ ប្រមាណជា២៦,៦៨ម៉ែត្រ ដើម្បីទុកឲ្យអ្នកទៅកំសាន្ដ អាចដើរឆ្លងកាត់បាន។
តាមពិតទៅ ស្ពានកញ្ចក់នេះ មានឈ្មោះតាមសំនៀង ជាភាសាចិនហៅថា «Yuanduan» បកប្រែមកមានន័យថា «នៅចុងពពក»។ ស្ពាននេះ មានប្រវែងវែងជាង ស្ពានកញ្ចក់ Skywalk ក្នុងតំបន់ Grand Canyon នៃសហរដ្ឋអាមេរិក។
បើតាមបុគ្គលិកបម្រើការ នៅក្នុងឧទ្យានជាតិ ឡុងហ្គាន បានឲ្យដឹង តាមសារព័ត៌មានក្នុងស្រុកមួយថា ស្ពានសម្រាប់គយគន់ទេសភាព សម្រាប់អ្នកចង់បង្ក«អារម្មណ៍ស្ងើប»មួយនេះ អាចធន់នឹងខ្យល់ព្យុះ ឬការរញ្ជួយដី ដែលមានកម្រិតដល់ទៅ ៨,០០ រិចស្ទ័រ៕
» សូមទស្សនារូបបន្ថែម [...]