ទៅទស្សនា «គុហាភ្នំ» ធំជាងគេក្នុងពិភពលោក (Pic & VDO)
រូងគុហាដែលមានឈ្មោះថា ហង់ស៊ូនដុង (Hang Son Doong) ត្រូវបានចាត់ទុកថា ជារូងភ្នំដែលមានទំហំធំជាងគេនៅក្នុងពិភពលោក។ តាមពិតទៅ ការបើកឲ្យចូលទស្សនា នៅមិនទាន់បើកទូលាយជាសាធារណៈនៅឡើយទេ ក្រោមមូលហេតុអភិរក្សតំបន់ និងរក្សានូវជីវសាស្ត្រនៃទីតាំង។ សម្រាប់ឆ្នាំ២០១៤ខាងមុខ អាជ្ញាធរនឹងផ្ដល់ការអនុញ្ញត ឲ្យអ្នកទេសចរណ៍តែចំនួន ២២០នាក់ប៉ុណ្ណោះ មានសំណាងអាចចូលទៅទស្សនានៅទីនោះបាន ហើយក្នុងទេសចរណ៍ម្នាក់ៗ ត្រូវចំណាយច្រើនជាង ២២០០អ៊ឺរ៉ូ (ប្រមាណជា៣០០០ដុល្លារអាមេរិក) ទៅឲ្យក្រុមហ៊ុនគ្រប់គ្រងមួយ។
គុហាដែលធំជាងគេ មានកំពស់ស្មើនឹងអាគារ៤០ជាន់
មានកំពស់២៤០ម៉ែត្រ និងទទឺង១៥០ម៉ែត្រ រូងគុហានេះមានទំហំធំជាងគេមែន តែមិនមែនមានន័យថាមានបណ្ដោយវែងជាងគេនោះទេ។ បណ្ដោយរបស់វា ដែលមានប្រវែងត្រឹមតែ៤គីឡូម៉ែត្រនោះ មិនជាវែងណាស់ណាទេ បើប្រៀបទៅនឹងគុហាម៉ាម៊ូដ (Mammoth) នៅអាមេរិក [...]