កូន​ចិញ្ចឹម​ជន​ជាតិ​ខ្មែរ​របស់​កំពូល​តារា អេនជើលីណា ជូលី ធំ​ប៉ុណ្ណា​ហើយ? (Pic)

ចង់ដឹងថា តើកូនចិញ្ចឹមជាជនជាតិខ្មែរ របស់កំពូលតារាហូលីវូធ អេនជើលីណា ជូលី (Angelina Jolie) ធំប៉ុណ្ណាហើយ? ខាងក្រោមនេះ ជារូបភាពចុងក្រោយបំផុតរបស់គ្រួសារនាង នៅថ្ងៃទី១៥ខែសីហា ខណៈពួកនាងត្រូវបានក្រុមអ្នកថតរូប​ដេញប្រម៉ាញ់តាមយករូបភាព នៅព្រលាន​យន្ដហោះនៃទីក្រុងឡូសអេជើឡេស បន្ទាប់ពីពួកនាងបានធ្វើដំណើរ ទៅកាន់​រាជធានីឡុងដ៍ ប្រទេសអង់គ្លេសប៉ុន្មាន​ថ្ងៃរួចមក។ រូបភាពរបស់ម៉ាដុក ដែលបានបង្ហាញឲ្យគេឃើញ ថាកុមារជនជាតិខ្មែរ​នេះ មានពណ៌ស្បែក ចរិក​​​​ និងដំណើរ​ទំនង សឹងតែដូចទាំងស្រុងទៅនឹងម្ដាយចិញ្ចឹមខ្លួន។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: August 18, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចង់ដឹងថា តើកូនចិញ្ចឹមជាជនជាតិខ្មែរ របស់កំពូលតារាហូលីវូធ អេនជើលីណា ជូលី (Angelina Jolie) ធំប៉ុណ្ណាហើយ? ខាងក្រោមនេះ ជារូបភាពចុងក្រោយបំផុតរបស់គ្រួសារនាង នៅថ្ងៃទី១៥ខែសីហា ខណៈពួកនាងត្រូវបានក្រុមអ្នកថតរូប​ដេញប្រម៉ាញ់តាមយករូបភាព នៅព្រលាន​យន្ដហោះនៃទីក្រុងឡូសអេជើឡេស បន្ទាប់ពីពួកនាងបានធ្វើដំណើរ ទៅកាន់​រាជធានីឡុងដ៍ ប្រទេសអង់គ្លេសប៉ុន្មាន​ថ្ងៃរួចមក។ រូបភាពរបស់ម៉ាដុក ដែលបានបង្ហាញឲ្យគេឃើញ ថាកុមារជនជាតិខ្មែរ​នេះ មានពណ៌ស្បែក ចរិក​​​​ និងដំណើរ​ទំនង សឹងតែដូចទាំងស្រុងទៅនឹងម្ដាយចិញ្ចឹមខ្លួន។


អេនជើលីណា ជូលី និងកូនចិញ្ចឹមជាតិខ្មែរ ម៉ាដុក នៅថ្ងៃទី១៥ខែសីហា នៅព្រលានយន្ដហោះទីក្រុង​ឡូសអេនជើឡេស។ (រូបថត E-PRESS PHOTO.COM)

ជាការពិតហើយ ដែលម៉ាដុកមិនមានជាប់សាច់ឈាមអ្វី នឹងកំពូលតារាអន្តរជាតិរូបនេះទេ តែបើគេសង្កេតពីដំណើរដើរ និង​ចរិកឬកពាររបស់កុមារអាយុ១២ឆ្នាំរូបនេះ ដែលជាបងធំក្នុងគ្រួសារផងនោះ គេនឹងច្បាស់ជាលាន់មាត់មិន​និយាយមិន​បាន​ឡើយ។

រូបភាពមុនៗដែលគេធ្លាប់និយាយពីកុមារ ម៉ាដុក គេច្រើនតែឃើញកុមារយើង គ្រាន់តែជាកុមារតូចម្នាក់គួរឲ្យស្រឡាញ់ នៅលើដៃម្ដាយចិញ្ចឹមអោបពរ ឬក៏ដឹកដៃជាប់រហូត។ ប៉ុន្តែឥឡូវនេះ កុមារដែលត្រូវបានអេនជើលីណា ជូលី យកពី​ប្រទេសកម្ពុជាមកចិញ្ចឹមនៅឆ្នាំ២០០២នោះ បានក្លាយជាយុវជនជំទង់ដ៏សង្ហាមួយរូប ហើយទំនងជាអាចក្លាយ​ជាតារា​ដ៏កំពូល នៅថ្ងៃអនាគតនោះផងក៏មិនដឹង៕

សូមទស្សនារូបភាពចុងក្រោយបំផុតរបស់ អេនជើលីណា ជូលី និងកូនចិញ្ចឹមម៉ាដុករបស់នាង ដូចតទៅ៖

------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...