«ស្លាប់ក្នុងដៃនួនល្អង»ថ្ងៃតែមួយ នៃគូស្នេហ៍ចំណាស់ជាង៧៥ឆ្នាំ
លោកតា អាឡិចសេនឌ័រ និងលោកយាយ ជេនណែត តូកស្កូ បានរួមរស់ជាមួយគ្នា សឹងតែពេញមួយជីវិតនេះ។ គូស្នេហ៍មួយគូនេះ បានស្គាល់គ្នាតាំងពីនៅកុមារ នៅពេលដែលពួកគាត់ទើបនឹងមានអាយុ៨ឆ្នាំ នៅក្បែរក្រុង សានឌីយ៉េហ្គូ។ ពួកគាត់ទាំងពីនាក់ បានរៀបការជាមួយគ្នា នៅឆ្នាំ១៩៤០។
នៅក្នុងសេចក្ដីរាយការណ៍មួយ របស់ទូរទស្សន៍តំបន់ «10 News KGTV» របស់អាមេរិក បានឲ្យដឹងថា ស្ថានភាពសុខភាព របស់លោកតា អាឡិចសេនឌ័រ ដែលមានអាយុ៩៦ឆ្នាំ បានធ្លាក់ចុះដុនដាបខ្លាំង ដោយមូលហេតុបាក់ឆ្អឹងត្រគាក។ ដោយមានលោកយាយ មករស់នៅក្បែររហូតនោះ លោកតាបានសម្រេចរស់នៅ ក្នុងគេហដ្ឋានតូចល្មមួយ ដើម្បីអាចទទួលបាន នូវការព្យាបាលដ៏ងាយស្រួល ពីសំណាក់គ្រូពេទ្យ។
ដោយឃើញស្វាមីចាស់ព្រឹទ្ធរបស់ខ្លួន [...]