ការរញ្ជួយដីបង្ករលកយក្សដ៏សម្បើមនៅឥណ្ឌូនេស៊ី ស្លាប់៣៨៤នាក់
រលកសមុទ្រ ដែលមានកំពស់៦ម៉ែត្រ បានបោកបក់ទៅលើតំបន់ឆ្នេរ នៃក្រុង «Palu» ស្ថិតនៅលើកោះ «Sulawesi ឬជាភាសាបារាំង Célèbes» ភាគកណ្ដាល នៃប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំង ក្នុងកម្រិត ៧,៥រិចឆ្ទ័រ បានកើតឡើង កាលពីថ្ងៃសុក្រម្សិលម៉ិញ។ រហូតមកដល់ព្រឹកថ្ងៃសៅរ៍នេះ តំបន់រងគ្រោះទាំងនេះ នៅទទួលរងការរញ្ជួយដីនេះ នៅឡើយ។
បើតាមតួលេខដែលផ្ដល់ដោយអាជ្ញាធរ ទទួលបន្ទុកគ្រោះធម្មជាតិ របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា មនុស្ស៣៨៤នាក់ បានស្លាប់បាត់បង់ជីវិត។ អ្នកនាំពាក្យរបស់ស្ថាប័ននេះ លោក «Sutopo Purwo Nugroho» បានថ្លែងក្នុងសន្និសីទកាសែត ក្នុងថ្ងៃសៅរ៍នេះថា៖ «នៅពេលដែលមានការគម្រាម ដោយរលកយក្ស កាលពីម្សិលម៉ិញ មនុស្សម្នាកំពុងស្ថិត នៅលើឆ្នេរខ្សាច់នៅឡើយ។ ពួកគេមិនទាន់រត់ ភៀសខ្លួនភ្លាមទេ ហើយក៏រងគ្រោះ ព្រោះរលកយក្សទាំងនោះតែម្ដង។»
បើតាមស្ថាប័នដដែល បានអះអាងថា មនុស្ស៥៤០នាក់ផ្សេងទៀត បានរងរបួស [...]