ឧត្ដមស្នងការអ៊ឺរ៉ុប សង្កត់ធ្ងន់ពីវិបត្តិនយោបាយក្នុងជំនួបជាមួយ ហ៊ុន សែន
នៅក្នុងទឹកមុខម៉ឺងម៉ាត់ និងសម្លឹងលោក ហ៊ុន សែន ដោយសឹងតែមិនដាក់ភ្នែក អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) ស្នងការជាន់ខ្ពស់អ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការ នៃសហភាពអ៊ឺរ៉ុប បានចាប់ផ្ដើមកិច្ចសន្ទនា ដោយសង្កត់ធ្ងន់ទៅលើវិបត្តិនយោបាយ និងការរំលោភសិទ្ធិមនុស្ស សិទ្ធិនយោបាយ នៅក្នុងប្រទេសកម្ពុជា។ កិច្ចសន្ទនានេះ ធ្វើឡើងនៅក្នុងជំនួប ជាលក្ខណៈទ្វេរភាគីមួយ កាលពីរសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៨ម្សិលម៉ិញ នៅក្នុងអគារសហភាពអ៊ឺរ៉ុប នារាជធានីប្រ៊ុចហ្សែល នៃប្រទេសប៊ែលហ្សិក។
មន្ត្រីអ៊ឺរ៉ុបមួយរូប ដែលចេញពីជំនួបនោះ បានថ្លែងប្រាប់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី នៅបានគូសបញ្ជាក់ ពីជំហរច្បាស់ៗ របស់សហភាពអ៊ឺរ៉ុប ជុំវិញនីតិវិធី ដែលកំពុងដើរទៅមុខ នៃការដកប្រព័ន្ធអនុគ្រោះពន្ធ «EBA - Everything But [...]