Posts by "មនោរម្យ.អាំងហ្វូ"

អតីតព្រះមហាក្សត្រ នរោត្តម សីហនុ សោយទីវង្គត (LIVE)

អតីតព្រះមហាក្សត្រ នរោត្តម សីហនុ សោយទីវង្គត (LIVE)

ទំព័រនេះ នឹងដាក់ជូនលោកអ្នក នូវអត្ថបទថ្មីៗ ភ្លាមៗ និងជាបន្ដបន្ទាប់ នូវព្រឹត្តិការណ៍ដ៏សោកសៅ របស់ប្រទេសកម្ពុជា ទាក់ទងនឹងមរណភាពរបស់ អតីតព្រះមហាក្សត្រ នរោត្ដម សីហនុ ក្នុងព្រះជន្នាយុ ៨៩ព្រះវស្សា។ សូមអញ្ជើញត្រឡប់​ចូលមកអាន នៅក្នុងទំព័រដដែលនេះ ដើម្បីអាននូវពត៌មាន ឬរបាយការណ៍ ដែលកើតឡើងជាបន្ដបន្ទាប់ ជុំវិញព្រឹត្តិការណ៍​ដ៏រន្ធត់ និងក្រៀមក្រំនេះ។


រូបថតនៅឆ្នាំ១៩៥២ ខណៈដែលព្រះអង្គ ទ្រង់ឡើងគ្រងរាជ្យជាលើកដំបូង។

      • ម៉ោង០២ម៉២២ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី១៥តុលា ឆ្នាំ២០១២៖

គេហទំព័រដើមអំពិល បានផ្សាយអោយដឹងពីដំណឹង «រន្ធត់ និងសោកសៅ» ដោយបានស្រង់សំដីរបស់ លោកញឹក ប៊ុនឆៃ [...]

អាយហ្វូន៥ថ្មី មានអ្វីប្លែក?

អាយហ្វូន៥ថ្មី មានអ្វីប្លែក?

ទូរស័ព្ទដ៏ទំនើបរបស់អ័បផល ដែលទើបនឹងចេញលក់ តែមួយសប្ដាហ៍ដំបូងប៉ុណ្ណោះ តែវាបានទាក់ទាញ់អតិថិជនរាប់ លាននាក់ក្នុងពិភពលោក អោយធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ទូរស័ព្ទនេះ។ តើវាមានអ្វីប្លែកទៅ បានជាបណ្ដាអ្នកប្រើប្រាស់ ផ្អើលភ្លូកទឹកភ្លូកដី រហូតដល់ថ្នាក់ទៅឈរ បន្ដកន្ទុយអត់ងងុយ រងចាំទិញវានោះ? ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ សូម លើកយកចំនុចខ្លាំង និងចំនុចខ្សោយមួយចំនួន របស់ទូរស័ព្ទទំនើបនេះ មករៀបរាប់ជូនលោកអ្នក។


ទំហំខ្នាតរបស់អាយហ្វូន ៥។

អ្វីដែលយើងទ្រាំមិនសរសើរមិនបាន

ប្រអប់រូបរាងរបស់ទូរស័ព្ទ មានខ្នងរបស់វាជាអាលុយមីញ៉ូម ហើយស្ដើងជាងប្រអប់រូបរាង (១៨%) និងមានទំងន់ស្រាល ជាង (១១២ក្រាមប៉ុណ្ណោះ- ត្រូវជា២០%ស្រាលជាងមុន) [...]

ក្មេងប្រុសម្នាក់នៅឥណ្ឌូនេស៊ី មានការចង់ចាំខ្លាំងក្លា ដូចសត្វដំរី

ក្មេងប្រុសម្នាក់នៅឥណ្ឌូនេស៊ី មានការចង់ចាំខ្លាំងក្លា ដូចសត្វដំរី

ក្មេងប្រុសម្នាក់មកពីកោះបាលី បានទទួលជោគជ័យ ក្នុងការចងចាំតួលេខ ចំនួន៨៤លេខ ក្នុងរយៈពេលតិចជាងមួយនាទី ប៉ុន្តែ ភាពអស្ចារ្យរបស់ក្មេងប្រុសនេះ នៅមិនទាន់ត្រូវបានសៀវភៅកំណត់ត្រាឯកតទគ្គៈកម្ម ហ្គីនណែសប៊ុក (Guinness Book) កត់ទុកជាផ្លូវការនៅឡើយ។


កុមារ ដូមីនីក ប្រៀន ហ៊ីនដាកតូ។

កាសែត ចាកាតាគ្លប (Jakarta Globe) បានសេរសេរថា កាលពីថ្ងៃទី១៤ ខែកញ្ញា កុមារ ដូមីនីក ប្រៀន ហ៊ីនដាកតូ (Dominic Brian Hindarto) បានបំបែកឯតទគ្គៈកម្មផ្ទាល់ខ្លួន ដែលបានធ្វើនៅឆ្នាំ២០០៩កន្លងមក នៅចំពោះមុខមហាជន ប្រមាណជា២០០០នាក់ ដោយអាចចងចាំលេខសេសចំនួន៧៦ខ្ទង់ បានក្នុងរយៈពេលតិចជាងមួយនាទី ដែលនេះជា ការប្រឹងប្រែងលើកទី ៣ នៅ ដែនប៉ាសា (Denpasar) លើកោះបាលី (Bali)។

[...]
របាយការណ៍៖ កម្ពុជាជាជំរកសុខដម​រម្យនា សំរាប់ឧក្រិដ្ឋជន?

របាយការណ៍៖ កម្ពុជាជាជំរកសុខដម​រម្យនា សំរាប់ឧក្រិដ្ឋជន?

តាមបណ្ដោយដងទន្លេមេគង្គ ឧក្រិដ្ឋជនដែលចង់រត់គេចពីច្បាប់ ហើយចង់បានជំរកនោះ គេគ្រាន់តែប្រើប្រាស់លុយកាក់ បន្តិចបន្តួច វាគ្រប់គ្រាន់នឹងសំរាប់ការពារពួកគេ បើទោះជាពេលខ្លះមានរយៈពេលខ្លីក៏ដោយ។ នេះ ជាការលើកឡើង របស់កាសែតបារាំង គួរីយេ អាំងទើណាស៊ីយ៉ូណាល់ (Courrier internationnal) ដែលបានធ្វើសេចក្ដីរាយការណ៍មួយ ពីបញ្ហាអស់ទាំងនេះ។ មនោរម្យព័ងអាំងហ្វូសូមដកស្រង់ របាយការណ៍នោះ យកមកបង្ហាញជូន ដូចតទៅ៖

ថ្មីៗនេះ សាលាក្រុងភ្នំពេញ បានដាក់ផ្លាកអំពូលភ្លើងបំភ្លឺជាច្រើនខ្សែ ជាពិសេសនៅនឹងមាត់ផ្លូវស៊ីសុវត្តិ ដែលស្របតាម បណ្តោយទន្លេមេគង្គ និងជាកន្លែងដែលមនុស្សម្នានៅក្នុងទីក្រុង និយមទៅដើរកំសាន្ត។ អំពូលភ្លើងបានបង្ហាញជាអក្សរ មួយឃ្លា ដ៏ ស្រស់ឆើតឆាយថា «ភ្នំពេញ ទីក្រុងដ៏ស្រស់ប្រិមប្រិយ Phnom [...]

វីគីលីគ្ស៖ អេក្វាទ័រថា មានការឡើងកម្ដៅ ការទូត ជាមួយនឹងអង់គ្លេស

វីគីលីគ្ស៖ អេក្វាទ័រថា មានការឡើងកម្ដៅ ការទូត ជាមួយនឹងអង់គ្លេស

ប្រធានាធិបតីរបស់ប្រទេសអេក្វាទ័រ លោករ៉ាហ្វាអ៊ែល កូរ៉េអា បានចាត់ទុកថាមានការឡើងកម្ដៅខ្លាំង ក្នុងទំនាក់ទំនង ការទូតរបស់ប្រទេសលោក ជាមួយនឹងចក្រភក្រអង់គ្លេស ដោយគេបានធ្វើអោយលេចលឺ ពីការគម្រាមកំហែងមួយ ដែលថាអាជ្ញាធរអង់គ្លេស នឹងអាចវាយលុកចូលស្ថានទូតអេក្វាទ័រប្រចាំនៅទីក្រុងឡុងដ៍ ដើម្បីចូលចាប់លោក ជូលៀន អាសហ្ស អ្នកបង្កើត គេហទំព័រវីគីលីគ្ស។


លោក ជូលៀន អាសហ្ស ធ្វើសុន្ទរកថា តាមបង្អួចស្ថានទូតអេក្វាទ័រ កាលពីថ្ងៃអាទិត្យទី១៩សីហា

លោករ៉ាហ្វាអ៊ែល កូរ៉េអា (Rafael Correa) បានប្រកាសថា «យើងចាត់ទុកថា គ្រោះការទូតដ៏អាក្រក់ បានកើតឡើងពីថ្ងៃ នេះតទៅ ហើយនេះជាកំហុសដ៏ធំមួយ នៃវិស័យការទូតរបស់ចក្រភក្រអង់គ្លេស ដែលនិយាយថា [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...