Posts by "មនោរម្យ.អាំងហ្វូ"

បូក​សរុប​ចុង​ឆ្នាំ​២០១២៖ ព្រឹត្តិការណ៍​សំខាន់ៗ​កន្លង​មក ក្នុង​ពិភពលោក​ (ភាគ១)

បូក​សរុប​ចុង​ឆ្នាំ​២០១២៖ ព្រឹត្តិការណ៍​សំខាន់ៗ​កន្លង​មក ក្នុង​ពិភពលោក​ (ភាគ១)

ក្នុងឆ្នាំនេះ ព្រឹត្តិការណ៍ ដែលសំខាន់ជាងគេបំផុត កើតមាននៅក្នុងពិភពលោក មានសង្គ្រាមរាំងជល់ក្នុងស្រុក របស់​ប្រទេសស៊ីរី ភាព​តានតឹងនៅតំបន់មជ្ឈឹមបូព៌ា និងការជាប់ឆ្នោតឡើងវិញ នៃប្រធានាធិបតីសហរដ្ឋអាមេរិក។ តែជាមួយ​គ្នានេះ ក៏មានផងដែរ នូវ​ព្រឹត្តិការណ៍សំខាន់ៗ ជាច្រើនផ្សេងទៀត ដែលប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ បានធ្វើសេចក្ដី​រាយការណ៍ វិភាគ និងធ្វើបទយកការណ៍ យ៉ាងរំជើបរំជួល។ សូមអញ្ជើញអានព្រឹត្តិការណ៍ ទាំងនេះឡើងវិញ។


នាវាដើរកំសាន្តដ៏ធំ ឈ្មោះកូស្តា កុងក័រឌីយ៉ា បានផ្អៀងរកលិច។ រូបថត wikimedia.org។

- ខែមករា ថ្ងៃទី១៣ នៅអ៊ីតាលី៖ នាវាដើរកំសាន្តដ៏ធំ ឈ្មោះកូស្តា កុងក័រឌីយ៉ា (Costa Concordia) [...]

ជប៉ុន៖ អនាគត​នាយក​រដ្ឋមន្ត្រី​អាប៊េ ប្រាប់​ចិន​ថា​«ទេ» ជុំ​វិញ​កោះ​សេនកាគូ

ជប៉ុន៖ អនាគត​នាយក​រដ្ឋមន្ត្រី​អាប៊េ ប្រាប់​ចិន​ថា​«ទេ» ជុំ​វិញ​កោះ​សេនកាគូ

អនាគតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាប៊េ មិនបានទុកអោយខាតពេល ក្នុងការអះអាងពីជំហរបស់លោក ខាងវិស័យ​ការទូតនិយមតឹងមួយនោះទេ។ បន្ទាប់ពីបានឈ្នះឆ្នោតបានមួយថ្ងៃ លោកបានប្រឆាំងរួចជាស្រេចថា មិនទទួលយកបានទេ នូវ​ការទាមទារទឹកដីរបស់ចិន ទៅលើប្រជុំកោះ សេនកាគូ ដែលចិនហៅថា ដីអាវយូ។


លោក ស៊ីនហ្សូ អាប៊េ អនាគតនាយករដ្ឋមន្ត្រីជប៉ុន ថតនៅថ្ងៃអាទិត្យទី១៦ធ្នូឆ្នាំ២០១២។ រូបថត៖ AP/ Koji Sasahara។

លោកស៊ីនហ្សូ អាប៊េ (Shinzo Abe) ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី២៦ធ្នូខាងមុខ បានបញ្ជាក់នៅថ្ងៃច័ន្ទទី១៧ធ្នូនេះ ថាអធិបតេយ្យភាពរបស់ជប៉ុន នៅលើប្រជុំកោះទាំងនេះ ដែលចិនទាមទារថាជារបស់ខ្លួននោះ «មិនអាចចរចារ»បានឡើយ។ [...]

បាញ់​​សម្លាប់​​នៅ​​ញ៉ូថោន៖ អូបាម៉ា សន្យា​មិន​អោយ​​មាន ហេតុ​ការណ៍​រន្ធត់​ជា​ថ្មី​ទៀត

បាញ់​​សម្លាប់​​នៅ​​ញ៉ូថោន៖ អូបាម៉ា សន្យា​មិន​អោយ​​មាន ហេតុ​ការណ៍​រន្ធត់​ជា​ថ្មី​ទៀត

ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានសន្យានៅថ្ងៃអាទិត្យទី១៦ធ្នូ ថានឹងប្រើប្រាស់គ្រប់មធ្យោបាយ នៃដែនអំណាច​របស់​លោក ដើម្បីឃាត់ឃាំងហេតុការណ៍ដ៏តក់ស្លុត និងមិនអាចថ្លែងបាន ដូចយ៉ាងព្រឹត្តិការណ៍បាញ់សម្លាប់ នៅញ៉ូថោន ដែល​បាន​សម្លាប់មនុស្ស២៦នាក់ កាលពីថ្ងៃសុក្រ។


លោក បារ៉ាក់ អូបាម៉ា យកដៃជូតទឹកភ្នែក នៅពេលថ្លែងពីសោកនាដកម្ម នៅសាលាបឋមសិក្សា សេនឌី ហូក។

លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama)  បានធ្វើដំណើរមកដល់ ទីក្រុងញ៉ូថោន (Newtown) ដ៏តូចនេះ នៅរសៀល​ល្ងាច ដើម្បីជាការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយនឹងគ្រួសារនៃជនរងគ្រោះ និងចូលរួមក្នុងពិធីសាសនាមួយ នៅទីនោះ ដើម្បី​រំលឹកដល់អ្នកដែលបានស្លាប់ នៅក្នុងហេតុការណ៍បាញ់សម្លាប់ [...]

បាញ់​​សម្លាប់​​នៅ​​ញ៉ូថោន៖ សារពត៌មាន​អាមេរិក គិត​ពី​អ្វី​ដែល​ពិបាក​គិត

បាញ់​​សម្លាប់​​នៅ​​ញ៉ូថោន៖ សារពត៌មាន​អាមេរិក គិត​ពី​អ្វី​ដែល​ពិបាក​គិត

សារពត៌មានអាមេរិក កំពុងរងការប៉ះទង្គិច យ៉ាងខ្លាំងមួយ ពីព្រឹត្តិការណ៍បាញ់សម្លាប់ នៅញ៉ូថោន នៃរដ្ឋកូណេចទីខត តែបានខិតខំ​សាកល្បង លើកយកមកវិភាគ ពីហេតុផលទាំងឡាយ ដែលឈានទៅដល់ការប្រព្រឹត្តិបែបនេះ របស់ឃាតករ។


សារពត៌មានអាមេរិក ដែលចេញផ្សាយ នៅជុំវិញព្រឹត្តិការណ៍ បាញ់សម្លាប់នៅក្រុងញ៉ូថោន។
រូបភាព ថតពីអេក្រង់គេហទំព័រនៃសារពត៌មានទាំងនោះ។

ជាលក្ខណៈគ្រួសារ តែធ្វើអោយតក់ស្លុតជាខ្លាំង

ការសែតវ៉ាស៊ីនតោនប៉ុស្តិ៍ [...]

បាញ់​សម្លាប់​នៅ​ញ៉ូថោន៖ អាមេរិកកាន់ទុក្ខ ជជែក​ពី​ការ​កាន់​អាវុធ

បាញ់​សម្លាប់​នៅ​ញ៉ូថោន៖ អាមេរិកកាន់ទុក្ខ ជជែក​ពី​ការ​កាន់​អាវុធ

លោកអភិបាលរដ្ឋកូណេចទីខត បានប្រកាសពីព្រលប់ថ្ងៃសុក្រទី១៤ធ្នូថា «សភាវះអាក្រក់ បានចូលមកសណ្ឋិត ក្នុងសហគមន៍​របស់យើង» នៅក្រោយពេលមានការបាញ់សម្លាប់ នៅក្រុងតូចដ៏ស្ងប់ស្ងាត់មួយឈ្មោះ ញ៉ូថោន ដែលបានធ្វើអោយមនុស្ស​២៦នាក់​ស្លាប់ ក្នុងនោះ២០នាក់ជាកុមារ។ យុវជនម្នាក់អាយុ ២០ឆ្នាំ បានកាន់កាំភ្លើង ចូលទៅក្នុងសាលាបឋមសិក្សា នៃទីក្រុងនេះ បានបាញ់​ទៅ​លើជនណាក៏ដោយ នៅពីមុខខ្លួន មុននឹងបាញ់សម្លាប់ខ្លួនឯង ដែលបានធ្វើអោយមនុស្សស្លាប់ ឡើងដល់២៧នាក់ នៅក្នុង​ហេតុការណ៍នេះ។


គ្រូបង្រៀន បានបញ្ជូនកូនសិស្ស ដែលសុទ្ធសឹងជាកុមារ ចេញពីទីកន្លែងកើតហេតុ។

ខុសពីអត្ថបទមុន ដែលមនោរម្យព័ងអាំងហ្វូ បានផ្សាយក្នុងដំណឹងទាន់ហេតុការណ៍ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ contact@monoroom.info
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...