Posts by "មនោរម្យ.អាំងហ្វូ"

ហ៊ុន សែន អះអាង​ពី​ជំហរ​ខុស​គ្នា ក្នុង​ជំនួប​ជាមួយ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស អ.ស.ប

ហ៊ុន សែន អះអាង​ពី​ជំហរ​ខុស​គ្នា ក្នុង​ជំនួប​ជាមួយ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស អ.ស.ប

ពិតជាមានការជជែកគ្នា យ៉ាងច្រើន ទាក់ទងនឹងការគោរពសិទ្ធិមនុស្ស នៅក្នុងជំនួបរវាងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សរ៍ជាង របស់កម្ពុជា និងអ្នកស្រី មីសែល បាសែឡែត (Michelle Bachelet) ឧត្តមស្នងការអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធមនុស្ស កាលពីម្សិលម៉ិញ នៅក្នុងអគារឧត្ដមស្នងការដ្ឋាន របស់អ.ស.ប នាក្រុង ហ្សឺណែវ ប្រទេសស្វីស។

គឺទំព័រហ្វេសប៊ុក របស់លោក ហ៊ុន សែន ខ្លួនលោក ដែលជាអ្នកអះអាងពីករណីនេះ កាលពីមុននេះបន្តិច ប៉ុន្តែទំព័រនោះ មិនបានលំអិត ពីជំហរដែលខុសគ្នានោះ ថាមានលក្ខណៈ បែបណាទេ។ ទំព័រហ្វេសប៊ុកផ្លូវការ របស់នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរថា លោក ហ៊ុន សែន បានស្នើ «ឲ្យមានកិច្ចសហការលើបញ្ហា សិទ្ធមនុស្ស រវាងអង្គការសហប្រជាជាតិ ជាមួយនឹងកម្ពុជា ដើម្បីធ្វើយ៉ាងណា ឲ្យមានការយល់គ្នាឲ្យបានច្បាស់ មុននឹងវាយតម្លៃ ដែលមិនបានធ្វើការសហការគ្នា និងមិនបាននិយាយជាមួយគ្នា ជា​មុន​»។

[...]

«រាត្រីចន្ទទឹកឃ្មុំ នៅបន្ទប់សណ្ឋាគារ... ជាន់ទី៣៥» សំណើចខ្លី

«រាត្រីចន្ទទឹកឃ្មុំ នៅបន្ទប់សណ្ឋាគារ... ជាន់ទី៣៥» សំណើចខ្លី

ទើបនឹងរៀបការហើយថ្មីថ្មោង គូស្វាមីភរិយាបានជ្រើសរើសយប់ ដែលមានព្រះចន្ទពេញវង់ និងសណ្ឋាគារដ៏ខ្ពស់មួយ កំពស់៣៥ជាន់ ដើម្បីឆ្លងកាត់រាត្រីទឹកឃ្មុំ របស់ផងខ្លួន។ យកសណ្ឋាគារខ្ពស់ គឺដើម្បីអាចសម្លឹងមើលព្រះចន្ទ បានយ៉ាងងាយ និងដោយលន្លង់លន្លោច។ ហើយដើម្បីឲ្យកាន់តែវិសេសវិសាលទៀតនោះ នៅរាត្រីនេះ បន្ទាប់ពីចេញពីពិធីជប់លៀងរួច ស្វាមីត្រូវបីភរិយាខ្លួន ទៅកាន់បន្ទប់ចន្ទទឹកឃ្មុំ ដែលនៅជាន់លើបង្អស់ គឺជាន់ទី៣៥។

ពេលបីភរិយាថ្មី មកដល់បញ្ជទទួលភ្ញៀវ បុគ្គលិកប្រចាំការនៅទីនោះ បានឱនលំទោន និងប្រាប់ពីដំណឹងដ៏រំខានមួយ៖

- សោកស្ដាយណាស់ ដោយហេតុថា យប់នេះ ជណ្ដើរយន្ដដែលយោងឡើង ទៅជាន់លើៗ បានខូច... ខ្ញុំព្យាយាមហៅជាង មកជួសជុលភ្លាមៗ តែមិនអាចជួលជុល បានទាន់ពេល...

សុភាពបុរសជាស្វាមី យល់សភាពការណ៍ ក៏ថ្លែងតបទៅវិញ៖

- អូ... មិនថ្វីទេ! ខ្ញុំនឹងបីភរិយាខ្ញុំ ទៅដល់បន្ទប់ ដោយមិនបាច់មានជណ្ដើរយន្ដ។

[...]

ទិដ្ឋភាព​ជា​រូបភាព នៃ​បាតុកម្ម​ប្រឆាំង ហ៊ុន សែន នៅ​មុខ EU

ទិដ្ឋភាព​ជា​រូបភាព នៃ​បាតុកម្ម​ប្រឆាំង ហ៊ុន សែន នៅ​មុខ EU

លោក លី ភឿង រស់នៅក្រុង លីយ៉ុង (ភាគខាងត្បូងបារាំង) ដែលជាអ្នករៀបចំបាតុកម្មម្នាក់ ពីក្នុងចំណោម អ្នករៀបចំបាតុកម្មច្រើននាក់ បានអះអាងថា ចំនួនបាតុករនៅរសៀលថ្ងៃនេះ នៅខាងមុខអាគារគណៈកម្មការ នៃសហភាពអ៊ឺរ៉ុប មានចំនួនហួសពីការរំពឹងទុក ប្រមាណរហូតដល់ ១៣០០នាក់។ លោក បន្តថា គម្រោងបាតុកម្មនេះ ចាប់ផ្ដើមនៅម៉ោង១រសៀល និងត្រូវបញ្ចប់ នៅម៉ោង៣រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះដដែល។

មកដល់វេលានេះ បណ្ដាបាតុករដ៏សន្ធឹកសន្ធាប់ទាំងនោះ បានបំបែកជួរ និងចាកចេញ ពីទីលានខាងមុខអាគារគណៈកម្មការ នៃសហភាពអ៊ឺរ៉ុប នៅកណ្ដាលរាជធានី ប្រ៊ុចហ្សែល (ប្រទេសប៊ែលហ្សិក) នោះអស់ហើយ។ យ៉ាងណា ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមត្រឡប់មកយកទិដ្ឋភាព (ជារូបថត និងវីដេអូ) នៃការប្រមូលផ្ដុំគ្នា បង្ហាញកម្លាំងដោយសន្តិវិធី ពីសំណាក់ពលរដ្ឋខ្មែរ នៅក្នុងទ្វីបអ៊ឺរ៉ុប មកផ្សាយឡើងវិញ ដូចខាងក្រោម ដោយរួមទាំងរូបភាពមួយចំនួន ដែលផ្តិតយកដោយអ្នកសារព័ត៌មានធំៗ [...]

ខណៈ​នេះ ខ្មែរ​នៅ​អ៊ឺរ៉ុប​រាប់​ពាន់​នាក់​កំពុង​ធ្វើ​បាតុកម្មប្រឆាំង ហ៊ុន សែន នៅ EU

ខណៈ​នេះ ខ្មែរ​នៅ​អ៊ឺរ៉ុប​រាប់​ពាន់​នាក់​កំពុង​ធ្វើ​បាតុកម្មប្រឆាំង ហ៊ុន សែន នៅ EU

ការពន្យុះគេឯង ឲ្យចេញមកទទួលលោក នៅក្នុងកិច្ចប្រជុំ អាស៊ី-អ៊ឺរ៉ុប លើកទី១២ នៅរាជធានី ប្រ៊ុចហ្សែល (ប្រទេសប៊ែលហ្សិក) ពីសំណាក់លោក ហ៊ុន សែន ខ្លួនឯង កាលពីប៉ុន្មានសប្ដាហ៍មុន ទទួលបានផ្លែផ្កា ប្រសើរជាងការគ្រោងទុក។ បណ្ដាជនខ្មែរ រស់នៅក្នុងទ្វីបអ៊ឺរ៉ុបរាប់ពាន់នាក់ បានសម្រុកចូលទៅកាន់តំបន់ជុំវិញ នៃអាគារស្នាក់ការធំ របស់សហភាពអ៊ឺរ៉ុប ដើម្បីបង្ហាញកម្លាំងបាតុកម្ម និងបន្លឺសម្លេងរបស់ពួកគេ ប្រឆាំងវត្តមានរបស់បុរសខ្លាំងកម្ពុជា។

បណ្ដាជនខ្មែរមួយចំនួនទៀត ក៏បានចេញ មកសំដែងការគាំទ្រលោក ហ៊ុន សែន ដែរ តែមិនមានចំនួនច្រើនប៉ុន្មានទេ និងខុសគ្នាឆ្ងាយ ពីបាតុកម្មប្រឆាំង ដែលមានវត្តមានចូលរួម យ៉ាងសន្ធឹកសន្ធាប់ ពីសំណាក់បណ្ដាជន មកពីច្រើនប្រទេស។ 

កញ្ញា លីម កានីកា មេដឹកនាំចលនាយុវជន នៃគណបក្សសង្គ្រោះជាតិ ប្រចាំនៅក្នុងប្រទេសបារាំង បានថ្លែងកាលពីព្រឹកម៉ិញថា គ្រាន់តែចំណុចចេញដំណើរ ពីរដ្ឋធានី ប៉ារីស មួយកន្លែង [...]

ខ្មែរ​នៅ​អ៊ឺរ៉ុប​កំពុង​នាំគ្នា​ទៅ​ធ្វើ​បាតុកម្ម​ប្រឆាំង ហ៊ុន សែន

ខ្មែរ​នៅ​អ៊ឺរ៉ុប​កំពុង​នាំគ្នា​ទៅ​ធ្វើ​បាតុកម្ម​ប្រឆាំង ហ៊ុន សែន

ដូចទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានរាយការណ៍ជូនក្នុងអត្ថបទមុនរបស់ខ្លួន ថានៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានពលរដ្ឋខ្មែរជាច្រើន ដែលរស់នៅក្នុងទ្វីបអ៊ឺរ៉ុប ជួយធ្វើឲ្យលោក កាន់តែមានឈ្មោះល្បីថែមទៀត នៅក្នុងឱកាស នៃកិច្ចប្រជុំអាស៊ី-អ៊ឺរ៉ុប លើកទី១២។ ពលរដ្ឋទាំងនោះ ខ្លះបានចេញដំណើរ ជាលក្ខណៈឯកជន និងខ្លះទៀត មានលក្ខណៈជាក្រុម កំពុងធ្វើដំណើរ ជិតទៅដល់រាជធានី ប៊្រុចហ្សែល នៃប្រទេសប៊ែលហ្សិកហើយ នៅនាទីដែលអត្ថបទនេះ ហៀបចេញផ្សាយ។

ពលរដ្ឋខ្មែរ ដែលមានទាំងព្រះសង្ឃផង បានគ្រោងធ្វើបាតុកម្មដ៏ធំមួយ នៅខាងមុខអាគារនៃសហភាពអ៊ឺរ៉ុប ដែលនឹងប្រព្រឹត្តិទៅ ចាប់ពីម៉ោង១រសៀលថ្ងៃនេះតទៅ (ម៉ោងក្នុងប្រទេសប៊ែលហ្សិក)។ ខាងក្រោមនេះ ជាទិដ្ឋភាពនៃការជួបជុំគ្នា និងជិះរថយន្ដក្រុង របស់ក្រុមអ្នកតវ៉ា៖


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...