
ភរិយា កែម ឡី ផ្ញើរសារ«ជិតមួយឆ្នាំ»ជូនស្វាមី
«
ប្តីសម្លាញ់!
ជិតមួយឆ្នាំហើយ ដែលពួកតិរិច្ឆានបានឆក់ យកជីវិតបងពីអូននិងកូនៗ។ អូននឹកបងណាស់! តែបងកុំបារម្ភអី ដោយសារមានបងប្អូនឈាមខ្មែរ ទាំងក្នុង និងក្រៅប្រទេស ជាង២លាននាក់ ដែលបានលើកទឹកចិត្តអូន ធ្វើឲ្យអូនរឹងមាំ។ អូនពិតជាមានមោទនភាពណាស់ ដែលមានបងជាស្វាមី។ បងលះបង់ជីវិតដើម្បីជាតិខ្មែរ។
បងដឹងអត់? កូនៗយើងគាត់ធំលឿនណាស់ ហើយពួកគាត់តែងតែជួយ មើលថែប្អូនប្រុសពៅ[របស់ពួកគេ]។ ឯកូនពៅយើងវិញ គាត់មានចរិកដូចបងណាស់ ហើយអូន និងកូនៗយើង កំពុងរងចាំទៅរស់ នៅប្រទេសដែលបងប្រាថ្នា ចង់ឲ្យកូនៗទៅរៀន ដោយមានការជួយជ្រោមជ្រែង ពីបងប្អូនខ្មែរចាស់ទុំដែលស្រលាញ់បង។
គ្រប់ដង្ហើមចេញចូលរបស់អូន គឺនឹកបងគ្រប់ពេល។ តែអូននឹងប្រើពេលវេលានេះ មកមើលថែរចិញ្ចឹមបីបាច់កូនៗរបស់យើង ឲ្យគាត់ដើរតាមកន្លងបង ចេះស្រលាញ់ និងជួយជាតិខ្មែរយើង ឲ្យមានការផ្លាស់ប្តូរ [...]