Posts by "មនោរម្យ.អាំងហ្វូ"

សម រង្ស៊ី ថា ហ៊ុន សែន លោត​ល្ខោន​ដែល​យួន​ឲ្យ​លេង រឿង​ព្រំដែន​ខ្មែរ-ឡាវ

សម រង្ស៊ី ថា ហ៊ុន សែន លោត​ល្ខោន​ដែល​យួន​ឲ្យ​លេង រឿង​ព្រំដែន​ខ្មែរ-ឡាវ

«លោក ហ៊ុន សែន កំពុងតែលោត ចូលទៅលេងល្ខោន ដែលយួនកំណត់ឲ្យលេង ដើម្បីបោកបញ្ឆោតប្រជារាស្ត្រខ្មែរ» លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានពន្យល់ដូច្នេះ ជុំវិញរឿងរ៉ាវ«មួយចំអិនកំពិស» នៃជម្លោះព្រំដែន ខ្មែរ-ឡាវ រាប់ចាប់តាំងពីម្សិលម្ងៃ មកដល់រសៀលម្សិលម៉ិញនេះ ដែលបានបង្កឲ្យមានការចល័តទ័ព និងសព្វាវុធយ៉ាងគគ្រឹកគគ្រេង ទៅកាន់ព្រំដែន។

ការចល័តទ័ព និងសព្វាវុធ របស់កងទ័ពកម្ពុជា ត្រូវបានធ្វើឡើងយ៉ាងឆាប់រហ័ស តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការលោក ហ៊ុន សែន បានបង្ហើបរឿងនេះ មកថ្លែងជាសាធារណៈ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ដោយបានដាក់ឱសានវាទ ទៅប្រទេសឡាវ សម្រាប់រយៈពេល៦ថ្ងៃ ដើម្បីឲ្យកងទ័ពឡាវ ដកចេញពីទឹកដីកម្ពុជា ដោយគ្មានលក្ខខណ្ឌ។

កងកម្លាំងប្រដាប់អាវុធទាំងនោះ របស់ប្រទេសឡាវ ត្រូវបានលោក ហ៊ុន សែន អះអាងដោយផ្ទាល់មាត់ថា មានប្រមាណជា៣០នាក់ ហើយបានចូលមកឈរជើង នៅក្នុងចំណុចមួយ ក្បែរទន្លេសេកុង [...]

បើក​រថយន្ដ​បុក​បាតុករ​ប្រឆាំង​បាតុកម្ម នៅ​វៀជឺនី (អាមេរិក) ស្លាប់​៣នាក់

បើក​រថយន្ដ​បុក​បាតុករ​ប្រឆាំង​បាតុកម្ម នៅ​វៀជឺនី (អាមេរិក) ស្លាប់​៣នាក់

ការជួបជុំធ្វើបាតុកម្ម របស់ក្រុមស្ដាំនិយមជ្រុលអាមេរិក (ជាទូទៅ ជាក្រុមជាតិនិយមជ្រុល) នៅក្នុងក្រុង «Charlottesville» នៃរដ្ឋវៀជឺនី ( ភាគខាងកើតសហរដ្ឋអាមេរិក) បានប្រែក្លាយជាវិនាសកម្ម ដ៏ខ្លោចផ្សារមួយ នៅថ្ងៃសៅរ៍ទី១២ ខែសីហានេះ បណ្ដាលមកពីរថយន្ដមួយគ្រឿង ដែលត្រូវបានបើកបំបុក ចូលទៅក្នុងហ្វូងបាតុករមួយក្រុមទៀត ដែលបានមកជួបជុំគ្នា ដើម្បីសំដែងការប្រឆាំង នឹងបាតុកម្មខាងលើមុន។ មនុស្សបីនាក់ បានស្លាប់ ហើយ១៩នាក់ទៀត បានរងរបួស។

វីដេអូដែលត្រូវបានបង្ហោះ នៅតាមបណ្ដាញសង្គម បានបង្ហាញឲ្យឃើញ ពីរថយន្ដពណ៌ខ្មៅមួយគ្រឿង បានបើកក្នុងល្បឿនដ៏លឿន បុករថយន្ដមួយគ្រឿង ដែលនៅពីមុខខ្លួន ហើយឃើញមានជនរងគ្រោះច្រើននាក់ បានប៉ើងខ្ទាតខ្លួន ដូចសំឡី។ បន្ទាប់មករថយន្ដពណ៌ខ្មៅនេះ បានបើកថយក្រោយវិញ នៅក្នុងចំណោមហ្វូងបាតុករ ដែលកំពុងតក់ស្លុត។

» បញ្ជាក់៖ រូបភាពខាងក្រោម អាចប៉ះពាល់អារម្មណ៍៖

ក្រុង​ព្យុងយ៉ាង​ត្រៀម​បាញ់​​កាំជ្រួច​ចេញពីនាវាមុជទឹក ដើម្បីស្វាគមន៍សំដី ត្រាំ

ក្រុង​ព្យុងយ៉ាង​ត្រៀម​បាញ់​​កាំជ្រួច​ចេញពីនាវាមុជទឹក ដើម្បីស្វាគមន៍សំដី ត្រាំ

រូបថតជាច្រើន ដែលត្រូវបានថតជាប់ ដោយប្រព័ន្ធផ្កាយរណប បានបង្ហាញថា ប្រទេសកូរ៉េខាងជើង ដូចជា​កំពុងត្រៀមលក្ខណៈ ក្នុងការបាញ់សាកល្បងកាំជ្រួច ដែលមានក្បាលភ្ជាប់ដោយគ្រាប់បែក ចេញពីនាវាមុជទឹកមួយគ្រឿង។ ការរកឃើញនេះ បានកើតឡើងចំពេល ដែលភាពតានតឺង កំពុងឡើងកម្ដៅខ្លាំង រវាងប្រទេសកុម្មុយនីស្ដមួយនេះ ជាមួយនឹងសហរដ្ឋអាមេរិក។

លោក «Joseph Bermudez» អ្នកជំនាញមួយរូប ទាក់ទងនឹងបញ្ហាកូរ៉េខាងជើង បានបង្ហាញរូបថតផ្កាយរណបទាំងនេះ នៅលើគេហទំព័រឃ្លាំមើល ឈ្មោះ «38 North» ដែលជាគេហទំព័របស់វិទ្យាស្ថានអាមេរិក-កូរ៉េ នៃសាកលវិទ្យាល័យ «Johns Hopkins»។ សម្រាប់អ្នកជំនាញរូបនេះ រូបថតបានបង្ហាញ ពីការត្រៀមបាញ់សាកល្បង នូវប្រភេពកាំជ្រួច «SLBM» របស់របបក្រុងព្យុងយ៉ាង ដែលនឹងអាចត្រូវធ្វើ ក្នុងពេលខាងមុខ។

លោកបានថ្លែងឡើងថា៖ [...]

ព្រះអង្គ ធម្មិកោ សួរ​ចំអក៖ នរណា​ខ្លះ​ចង់​ទៅ​ដើរ​លេង​នៅ​ស្ទឹងត្រែង?

ព្រះអង្គ ធម្មិកោ សួរ​ចំអក៖ នរណា​ខ្លះ​ចង់​ទៅ​ដើរ​លេង​នៅ​ស្ទឹងត្រែង?

បើតាមការ​សង្កេត​កន្លង​មក ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ត្រូវបានអ្នកសារព័ត៌មានស្គាល់ថា ជាព្រះញាតិវង្សមួយអង្គ ដែលមិនចូលចិត្ត មានបន្ទូលវែងអន្លាយ ឬបន្ទូលលេងសើចអ្វីឡើយ។ តែថ្ងៃនេះ ព្រះអង្គម្ចាស់បានមានបន្ទូល តែមួយឃ្លាប៉ុណ្ណោះ តែវាហាក់បានបង្ហាញ ពីការចំអកយ៉ាងជូរចត់មួយ សម្រាប់ហេតុការណ៍ នៃការចល័តទ័ព និងចល័តសព្វាវុធ ទៅព្រំដែនខ្មែរ-ឡាវ ដែលត្រូវបានធ្វើឡើង តាំងពីម្សិលម៉ិញនេះមក។

ជាមួយនឹងរូបថតមួយសន្លឹក ដែលបង្ហាញពីក្រុមនាយទាហាន ពោរពេញដោយស័ក្តិ និងផ្កាយរះ ពេញព្រោងព្រាតនៅលើស្មារនោះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលជាមន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ បានសរសេរសួរឡើងនៅប៉ុន្មានម៉ោងមុន លើទំព័រហ្វេសប៊ុករបស់ព្រះអង្គថា៖ «តោះ! ថ្ងៃចុងសប្តាហ៍នេះ នរណាខ្លះ ចង់ទៅដើរលេង នៅស្ទឹងត្រែង?»។

រថភ្លើង​បុក​គ្នា​នៅ​អេហ្សីព៖ យ៉ាង​តិច​៣៦នាក់​ស្លាប់ ១២៣​នាក់​របួស

រថភ្លើង​បុក​គ្នា​នៅ​អេហ្សីព៖ យ៉ាង​តិច​៣៦នាក់​ស្លាប់ ១២៣​នាក់​របួស

មនុស្សយ៉ាងតិច៣៦នាក់ បានស្លាប់ និង១២៣នាក់ទៀតរងរបួស នៅក្នុងព្រឹត្តិការណ៍ រថភ្លើងបុកគ្នាមួយ នៅក្បែរក្រុង «Alexandrie» ភាគខាងជើង នៃប្រទេសអេហ្សីព។ នេះ បើតាមតុល្យភាពជាបណ្ដោះអាំសន្ន ដែលផ្ដល់ដោយក្រសួងដឹកជញ្ជូន របស់ប្រទេស នៅប៉ុន្មានម៉ោង ក្រោយពេលកើតហេតុ។

ការបុកគ្នា រវាងរថភ្លើងពីរខ្សែ បានកើតឡើងក្នុងភូមិ «Kourchid» ភាគខាងកើត នៃក្រុង «Alexandrie» ក្នុងរសៀលថ្ងៃទី១១ ខែសីហាម្សិលម៉ិញ។ បើតាមទូរទស្សន៍ជាតិអេហ្សីព បានពន្យល់ថា មូលហេតុនៃការបុកគ្នានេះ ទំនងកើតមកពី​រថភ្លើងមួយខ្សែ បានជួបបញ្ហា និងឈប់នៅនឹងកណ្ដាលផ្លូវដែក ខណៈរថភ្លើងមួយខ្សែផ្សេង បានមកដល់ ដោយមិនបានទទួលសញ្ញាជាមុន ពីវត្តមានរថភ្លើង ដែលឈប់នៅខាងមុខ។

រថយន្ដសង្គ្រោះប្រមាណជា ២៥គ្រឿង ត្រូវបានបញ្ជូនមកជួយជនរងគ្រោះ។ អ្នកដែលរួចរស់ជីវិត ត្រូវបានដាក់ឲ្យសម្រាកជាបណ្ដោះអាសន្ន នៅលើកម្រាលកំណាត់ជាច្រើន នៅតាមបណ្ដោយផ្លូវដែក ខណៈអ្នករងរបួស [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...