Posts by "មនោរម្យ.អាំងហ្វូ"

រ៉ូណាល់ដូ ពាក់​ស្បែកជើង​ពិសេស​ថ្មី​ដើម្បី​ប្រកួត​ទល់​ក្រុម​ប៉ារីស

រ៉ូណាល់ដូ ពាក់​ស្បែកជើង​ពិសេស​ថ្មី​ដើម្បី​ប្រកួត​ទល់​ក្រុម​ប៉ារីស

យកឱកាស នៃការប្រកួតបាល់ទាត់ ដែលពិភពលោកកំពុងតាមដាន ដើម្បីបង្ហាញស្បែកជើង ក្រាំប៉ុង (Crampon) ដ៏ពិសេសថ្មីមួយគូ ដែលឆ្នៃម៉ូដោយលោក គីម ចន (Kim Jones) អ្នកបង្កើតម៉ូតជាតិអង់គ្លេសដ៏ល្បី។ គឺនៅក្នុងការប្រកួត«ត្រឡប់» នៃវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ ក្នុងក្របខណ្ឌដណ្ដើមជើងឯក​អ៊ឺរ៉ុប «Champions League» រវាងក្រុមប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint-Germain) និងក្រុម រៀលម៉ាឌ្រីត (Real Madrid) ថ្ងៃទី៦ ខែមីនានេះ ដែលកីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) គ្រោងនឹងពាក់ស្បែកជើងនេះ ដើម្បីចូលប្រកួត។

ស្បែកជើង ដែលមានឈ្មោះ «Mercurial Superfly 360» ត្រូវបានបង្ហាញជាសាធារណៈ កាលពីប៉ុន្មានថ្ងៃមុន និងត្រូវបានឆ្នៃម៉ូដ ដោយលោក គីម ចន ដែលធ្លាប់ជានាយក ខាងរចនាម៉ូដ របស់សហគ្រាស «Louis Vuitton» យីហោដ៏ល្បីមួយ [...]

អ្នក​ភ្នាល់​បាល់ នៅ​តែ​ចាក់​យក​ក្រុម​ប៉ារីស​ឈ្នះ​រៀល​ម៉ាឌ្រីត

អ្នក​ភ្នាល់​បាល់ នៅ​តែ​ចាក់​យក​ក្រុម​ប៉ារីស​ឈ្នះ​រៀល​ម៉ាឌ្រីត

បើទោះជាក្រុម ប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint-Germain) បានចាញ់ក្រុម រៀលម៉ាឌ្រីត (Real Madrid) ក្នុងការប្រកួត«ទៅ» នៃវគ្គ១/៨ផ្ដាច់ព្រ័ត្រ ក្នុងក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ក្នុងពិន្ទុដល់ទៅ ១-៣ ហើយក្រុមប៉ារីស បានបាត់បង់ ណីម៉ា (Neymar) កំពូលកីឡកររបស់ខ្លួន (រងរបួសកែងជើង កាលពីសប្ដាហ៍កន្លងទៅ) នោះក៏ដោយ តែសម្រាប់បណ្ដាជនអ្នកចូលចិត្តភ្នាល់បាល់ នៅក្នុងប្រទេសបារាំង មិនបានគិតថា ក្រុមប៉ារីស នឹងប្រកួតចាញ់ក្រុម រៀល ក្នុងការប្រកួត«ត្រឡប់» នៅថ្ងៃទី៦ ខែមីនា នោះទេ។

នៅលើគេហទំព័រ «PMU.fr» ដែលជំនាញខាងការភ្នាល់កីឡា នៅលើបណ្ដាញអ៊ិនធើណែតនោះ បានបញ្ចេញរបាយការណ៍មួយ នៅយប់ថ្ងៃទី៥ ខែមីនានេះថា ក្រុមអ្នកភ្នាល់បាល់ប្រមាណជា ៥៨% បានចាក់យកក្រុមប៉ារីស ថានឹងប្រកួតឈ្នះក្រុម រៀល។ ពីក្នុងចំណោមនោះ បណ្ដាអ្នកឈ្លក់នឹងការភ្នាល់ប្រមាណជា ៩៦% នៅតែជឿជាក់ថា ក្រុមប៉ារីសនឹងបំបាក់ក្រុមរៀល [...]

កឹម សុខា ត្រូវ​បន្ត​នៅ​ក្នុង​ពន្ធនាគារ​៦ខែ​ទៀត

កឹម សុខា ត្រូវ​បន្ត​នៅ​ក្នុង​ពន្ធនាគារ​៦ខែ​ទៀត

បន្ទាប់ពីបញ្ចប់ការសាកសួរ ​លោក​ កឹម សុខា នៅ​ឯពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ កាលពីវេលា​ម៉ោង​ប្រមាណ ៣ រសៀល​នេះ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ​បាន​សម្រេច​បន្ត​នីតិវិធី ដើម្បីឃុំ​ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ​​រូប​នេះ ឲ្យនៅ​ក្នុងពន្ធ​នាគារ សម្រាប់​រយៈ​ពេល​ ៦ ខែ​ទៀត​។

អ្នកស្រី ម៉េង សុភារី មេធាវីម្នាក់ ពីក្នុងចំណោមមេធាវីទាំង៦នាក់ របស់លោក កឹម សុខា បានជំទាស់ ការបន្តនីតិវិធីខាងលើ ដោយខាងការពារក្ដី បានលើកយកមូលហេតុ ដែលទាក់ទងនឹងសុខភាព របស់មេដឹកនាំបក្សប្រឆាំងរូបនេះ ដែលចាំបាច់ ត្រូវទទួលការវះកាត់ និងព្យាបាល។

ថ្លែង​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង នៅក្រោយ​មន្ត្រី​តុលាការ​ ចុះ​សាកសួរ​កូន​ក្តីរបស់​ខ្លួននោះ អ្នកស្រី ម៉េង សុភារី បានអះអាងថា៖ «យើង​មិន​ចង់​ឲ្យ​មាន​ការ​ពន្យារ​ពេល ​នៃ​ការ​ឃុំ​ខ្លួន​បន្ត​ទៀត​ទេ​ ដោយ​សារ​មូល​ហេតុ​ សុខភាព​របស់​គាត់​ជា​ចម្បង។​ [...]

គ្មាន​គណបក្ស​ថ្មី ដាក់​ឈ្មោះ​និង​រូប កែម ឡី ទេ!

គ្មាន​គណបក្ស​ថ្មី ដាក់​ឈ្មោះ​និង​រូប កែម ឡី ទេ!

អ្នកស្នងមរតកផ្ទាល់ ដែលមានភរិយា និងកូនៗ របស់លោក កែម ឡី បានបញ្ចេញជំហរជាថ្មី នៅថ្ងៃនេះ បដិសេធគណបក្សនយោបាយណា ដែលយកឈ្មោះ និងរូបលោក កែម ឡី ទៅប្រើប្រាស់ខុសពីបំណងដើមរបស់លោក ដែលមានត្រឹមតែ«ជួយផ្ដល់យោបល់» សម្រាប់ទៅគ្រប់គណបក្ស ដោយមិនប្រកាន់និន្នាការនយោបាយប៉ុណ្ណោះ។

ភរិយាលោក កែម ឡី គឺអ្នកស្រី ប៊ូ រចនា បានថ្លែងដូច្នេះ នៅលើបណ្ដាញសង្គម នៅមុននេះបន្តិចថា៖ «នាងខ្ញុំសូមបដិសេធ មិនគាំទ្រការបង្កើតគណបក្សថ្មី ដែរមានឈ្មោះថា គណបក្ស កែម ឡី នោះទេ ពីព្រោះតាំងពីដើមរហូតមក ស្វាមីនាងខ្ញុំមិនដែលមានបំណង បង្កើតគណបក្សម្តងណាឡើយ»។

អ្នកស្រីបន្តថា៖ «បំណងរបស់គាត់ គឺត្រឹមតែជួយផ្តល់យោបល់ [ជូនទៅ]គ្រប់គណបក្សនយោបាយ ក្នុងបុព្វហេតុជាតិមាតុភូមិ និងដើម្បីផលប្រយោជន៍​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ ហើយនឹងដើម្បី​លទ្ធិប្រជាធិបតេយ្យពិតប្រាកដ [...]

ត្រាំ៖ «យើង​គួរ​សាក​ល្បង​ប្រព័ន្ធ​ប្រធានាធិបតី​មួយ​ជីវិត»

ត្រាំ៖ «យើង​គួរ​សាក​ល្បង​ប្រព័ន្ធ​ប្រធានាធិបតី​មួយ​ជីវិត»

«ពីពេលនេះតទៅ គាត់នឹងក្លាយជាប្រធានាធិបតី រហូតមួយជីវិតហើយ គឺប្រធានាធិបតីមួយជីវិត... ហើយគាត់ជាមនុស្សអស្ចារ្យណាស់!» នេះ ជាសំដីរបស់លោក ដូណាល់ ត្រាំ (Donald Trump) ដែលបានធ្វើឡើង ជាលក្ខណៈឯកជន សំដៅទៅលោក ស៊ី ជីងពីង (Xi Jinping) ប្រធានាធិបតីចិន។ ខ្សែអាត់ថតសម្លេងនេះ ត្រូវបានបណ្ដាញទូរទស្សន៍ «CNN» របស់អាមេរិកទទួលបាន ហើយយកមកផ្សាយផ្សាយ ជាសាធារណៈ កាលពីម្សិលម៉ិញ។

លោក ដូណាល់ ត្រាំ បានថ្លែងដូច្នេះ នៅចំពោះក្រុមសប្បុរសជន របស់គណបក្សសាធារណរដ្ឋ នៅក្នុងភូមិគ្រឹះរបស់លោក នាក្រុងឆ្នេរសមុទ្រ «Mar-a-Lago» ស្ថិតនៅខាងកើតរដ្ឋ ផ្លរីដា សហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិក បានថ្លែងបន្តថា៖ «ចូរសម្លឹងមើលមើល៍! គាត់មានសមត្ថភាព អាចធ្វើដូច្នេះបាន ខ្ញុំគិតថាវាជារឿងល្អណាស់! ប្រហែលជាយើងគួរសាកល្បង ធ្វើអញ្ចឹង នៅថ្ងៃណាមួយ»។

ការថ្លែងឡើង របស់ប្រធានាធិបតីអាមេរិកខាងលើនេះ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...