យន្ដហោះបាត់ខ្លួន៖ រលកសម្លេងខ្មោច តម្រូវឲ្យរុករកផ្ដើមពីសូន្យមកវិញ
យន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែឡាញ ដែលបានបាត់ខ្លួនតាំងពីដើមខែមីនាមកនោះ មិនបានហោះទៅធ្លាក់នៅតំបន់ ដែលគេបានរកឃើញរលកសម្លេង ក្នុងលំហសមុទ្រខាងត្បូង នៃមហាសមុទ្រឥណ្ឌានោះឡើយ។ រលកសម្លេង ដែលបានធ្វើឲ្យគេគិតថា ជាសម្លេងផ្ដល់ដោយប្រអប់ខ្មៅនៃយន្ដហោះ នៅទីបំផុតត្រូវបានអ្នកស៊ើបអង្កេត រកឃើញនៅពេលនេះ ថាមិនមែនជារលកសម្លេង ចេញពីយន្ដហោះនោះឡើយ។ របកគំហើញថ្មី ដែលតម្រូងឲ្យការរុករក ចាំបាច់ត្រូវចាប់ផ្ដើមធ្វើ ពីចំណុចសូន្យមកវិញ។
តំបន់នៃការរុករក ត្រូវបានពង្រីកនៅជុំវិញចំណុច ដែលយន្ដហោះបានបាត់ពីកញ្ចក់រ៉ាដា។
បាត់យន្ដហោះ - អាថ៌កំបាំងនៃការបាត់ខ្លួនរបស់យន្ដហោះ ដែលភ្ជាប់ជើងហោះហើរ MH370 ពីរដ្ឋធានីកូឡាឡំពួរ [...]