ISIS ត្រៀមភេរវកម្មថ្មី ខ្លាំងជាងភេរវកម្ម១១កញ្ញា៖ ប៉ារីសនឹងរលំ
«ប៉ារីស នឹងរលំ» នេះជាអ្វីដែលគេបានឃើញ នៅក្នុងវីដេអូចំនួនពីរ របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ដែលទើបនឹងបញ្ចេញមកផ្សាយ នៅក្នុងថ្ងៃសៅរ៍មុន និងមកដល់ដៃប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃទី២៣ ខែវិច្ឆិកានេះ បង្កការព្រួយបារម្ភជាថ្មីទៀត ដល់បណ្ដាប្រទេសនៅលោកខាងលិច។ នៅក្នុងវីដេអូទាំងពីរនោះ យុជនពីរនាក់របស់ក្រុមរដ្ឋអ៊ីស្លាម បានអះអាងថា ក្រុមខ្លួននឹងត្រៀមការវាយប្រហារ ភេរវកម្មដ៏ខ្លាំងមួយ មានទំហំធំជាងភេរវកម្ម ទៅលើអាគារភ្លោះ ក្នុងក្រុងញ៉ូយក (សហរដ្ឋអាមេរិក) កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១នោះទៅទៀត។
យុទ្ធជនទាំងពីរនោះ បានពន្យល់ជាភាសាបារាំង ដង្ហោយទៅអ្នកកាន់សាសនាអ៊ីស្លាមទាំងអស់ នៅក្នុងពិភពលោក ឲ្យងើបឡើងដឹកនាំប្រតិបត្តិការភេរវកម្ន ដែលមានលក្ខណៈប្រហាក់ប្រហែល ទៅនឹងភេរវកម្មជាច្រើនកន្លែង កណ្ដាលរដ្ឋធានីប៉ារីស (ប្រទេសបារាំង) កាលពីថ្ងៃទី១៣ ខែវិច្ឆិកា [...]