
គន់ គីម៖ ជាតិ គឺរដ្ឋាភិបាល ហើយរដ្ឋាភិបាលគឺ ហ៊ុន សែន!
អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទកម្ពុជា លោក គន់ គីម ដែលមានពាក់ផ្កាយមាស ចំនួនបួនគ្រាប់នៅលើស្មារ បានថ្លែងតាមរយៈសារព័ត៌មានក្នុងស្រុក ពីការពន្យល់ដ៏ខ្លីមួយរបស់លោកដូច្នេះថា «ជាតិ គឺរដ្ឋាភិបាល ហើយរដ្ឋាភិបាល គឺលោក ហ៊ុន សែន»។
ការថ្លែងរបស់លោក គន់ គីម ជាប្រតិកម្មមួយ តបទៅនឹងខ្សែរាជវង្សកម្ពុជាមួយអង្គ ដែលបានរិះគន់ថា កងទ័ពកម្ពុជា មិនបានគោរពព្រះមហាក្សត្រ តាមរយៈការតាំងរូបព្រះឆាយាល័ក្ខ នៅក្នុងបន្ទាយធ្វើការរបស់ពួកគេទេ។ ផ្ទុយទៅវិញ កងទ័ពកម្ពុជា ដែលជាស្ថាប័នជាតិមួយ ត្រូវនៅជាឯករាជ្យអព្យាក្រិត្យ ទទួលការតែងតាំងពីព្រះមហាក្សត្រ និងទទួលប្រាក់ខែពីពលរដ្ឋ (ដែលបង់ពន្ធជូនរដ្ឋ) បែរជាទៅតាំងរូបថត របស់លោក ហ៊ុន សែន ឬលោក ហ៊ុន សែន និងភរិយា ឬរូបភាពបង្ហាញ ពីថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ទៅវិញ។
លោក គន់ គីម បានពន្យល់តបទៅខ្សែរាជវង្សអង្គនោះថា កងទ័ពកម្ពុជាបានគោរព និងអនុវត្ត [...]