Posts by "សេក មនោរកុមារ"

អង់គ្លេសនឹងចេញពី​សហគម​អ៊ឺរ៉ុប បើ​ធ្វើ​ប្រជា​មតិ​ថ្ងៃ​នេះ

អង់គ្លេសនឹងចេញពី​សហគម​អ៊ឺរ៉ុប បើ​ធ្វើ​ប្រជា​មតិ​ថ្ងៃ​នេះ

បណ្ដាជនអង់គ្លេស នឹងជ្រើសរើស «ការចាកចេញ»ពីសហគមអ៊ឺរ៉ុប បើប្រជាមតិសន្យាដោយនាយករដ្ឋមន្ត្រីខ្លួន ត្រូវគេ​រៀបចំធ្វើនៅថ្ងៃនេះ។ នេះជាការអោយដឹង ក្នុងលទ្ធផលនៃការស្ទង់មតិ កាលពីសុក្រនេះ ដោយទស្សនាវដ្ដី «ឌឺថែម៍ (The Times)»។


នាយករដ្ឋមន្ត្រីអង់គ្លេស លោកដាវិដ កាមើរូន។ DENIS BALIBOUSE, Reuters/Scanpix

បន្ទាប់ពីការប្រកាសរបស់នាយករដ្ឋមន្ត្រីអង់គ្លេស នៅថ្ងៃពុធទី​២៣​ខែមករាកន្លងមក ថានឹងរៀបចំធ្វើប្រជាមតិ នៅចុងឆ្នាំ​២០១៧ ដើម្បីសម្រេចពីវាសនារបស់ប្រទេសអង់គ្លេស នៅក្នុង​សហគមអ៊ឺរ៉ុបនោះ តាមការលទ្ធផល នៃការស្ទង់មតិជា​លើកដំបូងមួយ បានអោយដឹងថា បណ្ដាជននៅក្នុងប្រទេសនេះ ចំនួន៤០% សម្រេចចិត្តថានឹងចាកចេញ ទល់នឹង៣៧% យល់ថាត្រូវនៅក្នុង សហគមនេះជាបន្តទៅទៀត។

ចំណែកការស្ទង់មតិ របស់វិទ្យាស្ថានប៉ូភូលូស [...]

គីម ដកខម បង្ហាញ​គេហទំព័រ «មេហ្គា» ជា​មួយ​សេវាកម្ម​ទាញ​យក​ថ្មីៗ

គីម ដកខម បង្ហាញ​គេហទំព័រ «មេហ្គា» ជា​មួយ​សេវាកម្ម​ទាញ​យក​ថ្មីៗ

មួយឆ្នាំបន្ទាប់ពីការដាក់ អោយឈប់មានដំណើរការ របស់គេហទំព័រទាញយក «មេហ្គាអាប់ឡត (MegaUpload)» មក ម្ចាស់គេហទំព័រនេះ លោកគីម ដកខម (Kim Dotcom) បានបង្ហាញកាលពីថ្ងៃសៅរ៍ទី១៩មករា កន្លងមក នូវគេហទំព័រថ្មី​មួយទៀត សម្រាប់សេវានៃការផ្ទុកនូវរាល់ឯកសារទាំងឡាយ នៅលើអាំងធើណែត។


ទំព័រដំបូង របស់គេហទំព័រទាញយកថ្មី របស់គីម ដកខម។

គេហទំព័រថ្មីនេះ បានដាក់អោយដំណើរការ ជាផ្លូវការនៅម៉ោង១៩ម៉ (ម៉ោងនៅទីក្រុងប៉ារីស) ថ្ងៃដដែលនោះ ក្នុងប្រទេស​នូវែលហ្សេឡង់ តែមានភាពពិបាក ក្នុងការចូលទៅមើលបន្តិច ដោយហេតុមានអ្នកចូលទៅទស្សនាច្រើនជ្រុល។ គ្រាន់តែ​នៅក្នុងថ្ងៃដំបូង អ្នកចូលទៅបើកគណនី នៅលើគហទំព័រនេះ មានចំនួនដល់ទៅជាង ៣០០ពាន់នាក់។

គេហទំព័រមានអស័យដ្ឋាន ៖

រូបភាពពិសេសៗ (lol) ក្នុងពិធី​ស្បថ​ចូល​កាន់​តំណែង​របស់ បារ៉ាក់ អូបាម៉ា

រូបភាពពិសេសៗ (lol) ក្នុងពិធី​ស្បថ​ចូល​កាន់​តំណែង​របស់ បារ៉ាក់ អូបាម៉ា

សម្រាប់អាណត្តិទីពីរ របស់លោកបារ៉ាក់ អូបាម៉ា ក្នុងតំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក ការរៀបចំពិធីពាក្យ​សម្បថជាសាធារណ របស់លោក ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ យកមកជជែកជាទូទៅ គ្រប់ទិសទីក្នុងពិភពលោក។ ប៉ុន្តែ​ទន្ទឹមនឹង ខ្លឹមសារនយោបាយ នៃពិធីនេះ ឬក្នុងសុន្ទរកថា ដែលលោកប្រធានាធិបតី បានថ្លែងទៅកាន់ប្រជាជាតិ គេក៏​បានសង្កេតឃើញរឿងជាច្រើនទៀត ដែលនៅលើបណ្ដាញអាំងធើណែត បណ្ដាជនបានយកផ្នែកខ្លះ នៃព្រឹត្តិការណ៍នេះ មកធ្វើជារូបភាព សម្រាប់ជជែកលេងយ៉ាងសប្បាយ។


នាងប៊ីយ៉ុនស៊ី (Beyoncé) ឡើងច្រៀង ភ្លេងជាតិអាមេរិក។

សូមអញ្ជើញទស្សនារូបភាពទាំងនេះ ដូចតទៅ៖

លោកបារ៉ាក់ អូបាម៉ា (Barack Obama) រាំដូច ...

ឃាត់ទុកនៅលើដី លែង​អោយ​ហោះ នូវ​យន្ដហោះ​ប្រភេទ ប៊ូអ៊ីញ៧៨៧

ឃាត់ទុកនៅលើដី លែង​អោយ​ហោះ នូវ​យន្ដហោះ​ប្រភេទ ប៊ូអ៊ីញ៧៨៧

ការហាមមិនអោយហោះហើរ ជាសកលមួយ ត្រូវបានសម្រេចដោយ ភ្នាក់ងារអាកាសចរណ៍ស៊ីវីលរបស់អាមេរិក ទៅលើ​រាល់យន្ដហោះប្រភេទ ប៊ូអ៊ីញ ៧៨៧ ក្រោយបន្ទាប់ពីមានភាពរអាក់រអួល ជាបន្តបន្ទាប់ ចេញពីជើងហោះហើរកន្លងមក។ ការហាមមិនអោយធ្វើចរាចរណ៍នេះ បានប៉ះពាល់ទៅដល់យន្តហោះប្រភេទនេះ ចំនួនជាង៥០គ្រឿងក្នុងពិភពលោក ក្នុង​នោះមាន២៤គ្រឿង ជារបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ចំនួនពីរ។


ជើងហោះហើរ ឌ្រឹមឡាន័រ​ (Dreamliner) របស់ក្រុមហ៊ុន អល់នីប៉ុនអ៊ែរវេស បានចុះចតជាបន្ទាន់ នៅតាកាម៉ាស៊ូ។
រូបថត Mandatory Credit REUTERS/Kyodo។

អ្នកនាំពាក្យរបស់ភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍ របស់អ៊ឺរ៉ុប (AESA) បានថ្លែងថា «ជាការសម្រេចដ៏កម្រមួយ ដែល​ប្រទេសម្ចាស់យន្តហោះនេះ បានចេញសេចក្ដីប្រកាស [...]

ចំណាប់​ខ្មាំងនៅ​អាល់ហ្សេរី៖ ​​បញ្ចប់ការវាយ​ចូល​​រំដោះ​ តែ​​តុល្យភាព​ធ្ងន់​

ចំណាប់​ខ្មាំងនៅ​អាល់ហ្សេរី៖ ​​បញ្ចប់ការវាយ​ចូល​​រំដោះ​ តែ​​តុល្យភាព​ធ្ងន់​

តែទោះជាតុល្យភាពចុងក្រោយ មានទម្ងន់ធ្ងន់ខ្លាំងបែបណាក៏ដោយ ក៏អាជ្ញាធរអាល់ហ្សេរី នៅតែអះអាងថា យ៉ាងហោច​ណាស់ជនបរទេសចំនួន ១០៧នាក់ និងជនជាតិអាល់ហ្សេរី ៦៨៥ បានរួចរស់មានជីវិតមកវិញ។


រោងចក្រចម្រាញ់ឧស្ម័នហ្គាស របស់ប្រទេសអាល់ហ្សេរី នៅជិតប្រទេសលីប៊ី។ រូបថត EPA/MAXPPP

កងទ័ពនៃប្រទេសអាល់ហ្សេរី បានធ្វើប្រតិបត្តិការជាចុងបញ្ចប់មួយ នៅថ្ងៃសៅរ៍ទី១៩ មករា ប្រឆាំងនឹងក្រុមអ្នក​ចាប់​ចំណាប់ខ្មាំង ដែលគេជឿថា ជាក្រុមភេវរជនជីហាដក្នុងតំបន់។ ក្រុមភេវរជនទាំងនេះ បានចាប់បុគ្គលិក អ្នកធ្វើការ​ក្នុង​រោងចក្រចម្រាញ់ឧស្ម័នហ្គាសមួយ ស្ថិតនៅផ្នែកខាងកើតឆៀងខាងត្បូងនៃប្រទេស ជាប់នឹងព្រំប្រទល់​នៃ​ប្រទេស​លីប៊ី។ ក្នុងពេលធ្វើប្រតិបត្តិការវាយរំដោះនោះ គេបានដឹងថា ក្រុមអ្នកចាប់ចំណាប់ខ្មាំង និយមអ៊ីស្លាម [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...