កែវ ស្រីនាង៖ «ខ្ញុំថតស្រាត ទាល់តែតម្លៃ១លានដុល្លា»
តើតារាស្រីខ្មែរណាខ្លះ ដែលហ៊ានអះអាងជាចំហរ ថាខ្លួនអាចដោះសម្លៀកបំពាក់ ចេញពីខ្លួនអស់ ពោលគឺស្រាតននលគោក ១០០% សម្ដែងនៅពីមុនកាម៉េរ៉ា? មកដល់ពេលនេះ គេដូចជារកមិនទាន់បាននៅឡើយ បើទោះជាតារាមួយចំនួន ខិតខំបញ្ចេញភាពស៊ិចស៊ី បង្ហាញលើបង្ខិតក្រោម ឲ្យចេញប្រដាប់ប្រដា ខ្លះៗក៏ដោយ។ ប៉ុន្តែតារាស្រីមួយរូប នាង កែវ ស្រីនាង ដែលល្បីទាំងឈ្មោះ ថែមទាំងរស់លើគំនរ ទ្រព្យសម្បត្តិហូរហៀរនោះ បានចេញមកប្រកាសថា នាងអាចថត«ស្រាត១០០%»បាន ដោយមិនខ្លាចអ្វីទាំងអស់។
ចុះមានអ្វី ជាល័ក្ខខ័ណ្ឌឬទេ? ពិតជាមាន! ក្នុងកិច្ចសម្ភាស ជាមួយនឹងសារព័ត៌មាន ក្នុងស្រុកមួយ នាង កែវ ស្រីនាង បានបង្ហើបល័ក្ខខណ្ឌថា ឲ្យតែ«បុកលុយដល់» ដោយនាងបានទារតម្លៃខ្លួន ដើម្បីជាថ្នូរទៅនឹងការថតស្រាត មានកម្រិតដល់ទៅ ១លានដុល្លា។ តារាសាច់ចាំកូនមួយ ជាមួយស្វាមីជាតិអង់គ្លេស រូបនេះ បានថ្លែងប្រាប់សារព័ត៌មាននោះ ទៀតថា៖ «ដូចខ្ញុំប្រាប់អ៊ីចឹង សំខាន់សិល្បៈ [...]