Posts by "ដារី"

ឯកត្តនាម ឬ​សមាមាត្រ? ខៀវ កាញារីទ្ធ ថា​«កុំ​ជោរ»

ឯកត្តនាម ឬ​សមាមាត្រ? ខៀវ កាញារីទ្ធ ថា​«កុំ​ជោរ»

ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ជាប្រព័ន្ធសមាមាត្រ បានសេចក្ដីថា អ្នកបោះឆ្នោតត្រូវបោះឆ្នោត​ឲ្យគណបក្ស ដើម្បីទទួលបានតំណាងរបស់ខ្លួន ដែលចេញពីការចាត់តាំង របស់គណបក្ស។ ប៉ុន្តែក៏មានការលើកឡើងដែរថា កម្ពុជាគប្បីជ្រើសរើសយកប្រព័ន្ធបោះឆ្នោត ជា«ឯកត្តនាម»វិញ ដើម្បីផ្ដល់សេរីភាព ទៅឲ្យតំណាងរាស្ត្រនីមួយៗ មិននៅក្រោមគំនាបរបស់គណបក្ស ឬពីមេដឹកនាំរបស់​គណបក្ស។

នៅចំពោះ​ការលើកឡើង​នោះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មានចម្លើយ​តបវិញ យ៉ាងពិសេស ដោយលើកយកឧទាហរណ៍ ក្នុងជីវិតជាក់ស្ដែង កាលពីសង្គមចាស់​មកបញ្ជាក់ផង។ លោករដ្ឋមន្ត្រីបាន​សរសេរ​ពីរឿងរ៉ាវ​នេះ នៅលើបណ្ដាញសង្គម​ កាលពី​ប៉ុន្មាន​នាទី​មុនថា៖ «លោកម្នាក់និយាយថា បើគាត់ឈ្នះឆ្នោតមេឃុំ គាត់នឹងជំរុញអោយមានការបោះឆ្នោតតំណាងរាស្ត្រ តាមប្រព័ន្ធឯកត្តនាម គឺមិនបោះតាមបក្សទេ ដើម្បីអោយតំណាងរាស្ត្រនោះ មិននៅក្រោមគំនាបបក្ស ធ្វើតាមតែបក្សបញ្ជា តែគាត់អាចបោះឆ្នោត [...]

ខឹម វាសនា លត់អង្គការ ខុមហ្វ្រែល មួយទៀត!

ខឹម វាសនា លត់អង្គការ ខុមហ្វ្រែល មួយទៀត!

«ខ្ញុំគិតថា សត្រូវបស់ខ្ញុំផ្តុំក្បាលគ្នាហើយ» ហើយបើតាមការសរសេរ របស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលរៀបរាប់លើបណ្ដាញសង្គមនៅមុននេះ បានឲ្យដឹងថា «ក្រុមសម្រាម» ដែលជាសត្រូវរបស់ប្រធានគណបក្សរូបនេះ ត្រូវរាប់បញ្ចូលដែរ ចាប់ពីពេលនេះតទៅ ទាំងអង្គការជាតិមួយ ដែលមានឈ្មោះថា «គណៈកម្មាធិការដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា» ហៅកាត់ជាភាសាអង់គ្លេសថា «Comfrel»។

ការចាត់បញ្ជី ពីសំណាក់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រូវបានធ្វើឡើង បន្ទាប់ពីអង្គការមួយនេះ បានយកអត្ថបទរបស់ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ទៅបង្ហោះ នៅលើទំព័រហ្វេសប៊ុក «Comfrel» របស់ខ្លួន ដោយបានដកស្រង់សំណេរ នៅក្នុងអត្ថបទនេះ ទៅសរសេរអមជាមួយផង។ [...]

«សម្ដេច»​ សុខ អាន ជា​គោរមងារ​«សេះ​ហោះ»?

«សម្ដេច»​ សុខ អាន ជា​គោរមងារ​«សេះ​ហោះ»?

ការប្រកាសគោរមងារ «យ៉ាងប្រថុចញ៉ុច» តម្លើងជូនលោក សុខ អាន ពី«ឯកឧត្ដមបណ្ឌិតសុភាចារ្យ» ទៅជា «សម្ដេចវិបុលបញ្ញា» នៅតែពីរថ្ងៃ មុនថ្ងៃមរណភាពរបស់លោក កាលពីថ្ងៃទី១៥ ខែមីនាកន្លងមកនោះ បានបង្កចង្ងល់ទៅដល់អ្នកផងទាំងឡាយ ដែលតាមដានករណីនេះ យ៉ាងដិតដល់។ ជាពិសេសសារព័ត៌មានក្នុងស្រុកមួយ ឈ្មោះ «ដើមត្នោត» ដែលឧស្សាហ៍ទទួលបាន នូវឯកសារផ្លូវការ ជាពិសេសព្រះរាជ្យក្រិត្យ ស្ដីពីការតែងតាំងផងទាំងពួង នៅក្នុងរាជការបច្ចុប្បន្ន បានពន្យល់ នៅក្នុងការផ្សាយរបស់ខ្លួន ក្នុងថ្ងៃនេះថា គោរមងារជា«សម្ដេចវិបុលបញ្ញា» របស់លោក សុខ អាន ជាគោរមងារ«​សេះ​ហោះ»​  (ពន្យល់ឲ្យងាយយល់៖ គោរមងារនោះ ត្រូវបានបង្កើតឡើង ដោយក្លែងបន្លំ និង​ធ្វើដូចមែនទែន)​»។

នៅប៉ុន្មានម៉ោងមុននេះ អត្ថបទរបស់សារព័ត៌មានខាងលើ ត្រូវបានព្រះអង្គម្ចាស់ក្សត្រី ព្រះ​អា​នុ​ជ នរោត្ដម អារុណរស្មី យកមកចែករំលែក [...]

ខឹម វាសនា ព្រមាន​សមាជិក​ឲ្យ​ឈប់​ជជែក​ឬ​ចែក​រំលែក​ការ​បង្ហោះរបស់​អ្នក​ប្រឆាំង​ខ្លួន

ខឹម វាសនា ព្រមាន​សមាជិក​ឲ្យ​ឈប់​ជជែក​ឬ​ចែក​រំលែក​ការ​បង្ហោះរបស់​អ្នក​ប្រឆាំង​ខ្លួន

ពាក្យ«ប្រជាធិបតេយ្យ» នៅក្នុង​គណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ ចាំបាច់ត្រូវអនុលោម តាម«វិន័យ» ដែលដាក់ចុះមកឲ្យអនុវត្តន៍ ដោយប្រធានគណបក្ស។ វិន័យនោះ មានដូចជា ហាមសមាជិក ឬអ្នកគាំទ្ររបស់គណបក្ស មិនឲ្យ «Share Comment​ ឬ Capture មក Post អ្វីទាំងអស់» នូវការបង្ហោះ មតិ យោបល់ ឬការលើកឡើង របស់នរណាក៏ដោយ ដែលមាននិន្នាការប្រឆាំង នឹងគណបក្សមួយនេះ បន្ទាប់ពីប្រធានគណបក្ស មើលឃើញ និងចាត់ទុកអ្នកទាំងនោះ ថាជា«សម្រាម»។

ប្រធាន​គណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ថែមទាំងបានព្រមាន ទៅកាន់ក្រុមសមាជិក ឬអ្នកគាំទ្ររបស់លោក ថាលោកនឹង ប្លុក (Block) អ្នកនោះចោលចេញ ពីគណនេយ្យរបស់លោកផងទៀត ប្រសិនណាជាសមាជិក ឬអ្នកគាំទ្ររូបនោះ នៅតែ«ធ្វេសប្រហេស» មិនធ្វើតាមវិន័យខាងលើ។


ភរិយា កែម ឡី៖ «ម្ចាស់​ស្វាយ ទៅ​ចោល​ស្វាយ»

ភរិយា កែម ឡី៖ «ម្ចាស់​ស្វាយ ទៅ​ចោល​ស្វាយ»

មិនគ្រាន់តែជា «ទុក្ខស្ត្រីប្ដីព្រាត់» ប៉ុណ្ណោះទេ តែសម្រាប់អ្នកស្រី ប៊ូ រចនា វាជាការព្រាត់ទៅ ដោយមិនវិលត្រឡប់ ព្រាត់ទៅទាំងអស់ ទាំងផ្ទះសម្បែង ទាំងអ្វីៗ បើសូម្បីអនុស្សាវរីយ៍ចាស់ថ្មី ដែលអ្នកស្រី និងស្វាមី លោក កែម ឡី ធ្លាប់បានសាងរាប់សិបខែឆ្នាំរួមគ្នា កន្លងមកនោះក៏ដោយ។ ឃាតកម្មបាញ់សម្លាប់លោក កែម ឡី បានកន្លងទៅ ជាង១០ខែទៅហើយ ហើយតុលាការកម្ពុជាបានកាត់ក្ដី ឲ្យជនសង្ស័យម្នាក់ ឈ្មោះ «ជួប សម្លាប់» ឲ្យជាប់ពន្ធនាគារ អស់មួយជីវិតនោះ រួចហើយដែរ តែអ្នកស្រីនៅបន្តដង្ហោយរកយុត្តិធម៌ ជាបន្តទៀតសម្រាប់គ្រួសារអ្នកស្រី៖ «អយុត្តិធម៌ណាស់ សម្រាប់ខ្ញុំនិងកូនៗ»។

ឃ្លាដ៏ខ្លីខាងលើ ជាដំណកស្រង់​ពីអារម្មណ៍ របស់អ្នកស្រី ប៊ូ រចនា ដែលមានកូនប្រាំនាក់ នៅក្នុងបន្ទុក និងកំពុងរស់នៅភៀសខ្លួន ពីមាតុប្រទេសរបស់ខ្លួន បន្ទាប់ពីអំពើឧក្រិដ្ឋដ៏ព្រៃផ្សៃ និងផ្អើលអស់លោកី ធ្វើទៅលើស្វាមីអ្នកស្រី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំកន្លងទៅ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...