ខៀវ កាញារីទ្ធ ព្រមានអ្នកប៉ុនប៉ងធ្វើឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត
«ក្រសួងព័ត៌មាន នឹងរៀបពង្រាយ ក្រុម[អ្នក]យកព័ត៌មាននៅច្រើនកន្លែង ទាំងថ្នាក់ជាតិ និង[ថ្នាក់]ក្រោមជាតិ» នេះ បើតាមសំណេរ របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សរសេរបង្ហោះនៅលើបណ្ដាញសង្គមមុននេះ។ ប៉ុន្តែលោករដ្ឋមន្ត្រី មិនបានបញ្ជាក់ថា តើការដាក់ពង្រាយនេះ នឹងត្រូវធ្វើ នៅក្នុងក្របខណ្ឌណាទេ ខណៈស្ថាប័នព័ត៌មាន ចំណុះឲ្យក្រសួងព័ត៌មាន មានទូរទស្សន៍ជាតិ ហៅកាត់ជាភាសាឡាតាំងថា «TVK» និងទីភ្នាក់ងារព័ត៌មានកម្ពុជា ហៅកាត់ជាភាសាឡាតាំងថា «AKP»។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ពីហេតុផល នៃការដាក់ពង្រាយនោះថា៖ «មិនខុសពីការបោះឆ្នោតមុនៗទេ ការប្រឹងបំពុលសភាពការណ៍ ត្រៀមឡាំប៉ា តែងតែកើតមានឡើង នៅក្នងថ្ងៃបោះឆ្នោត»។
លោករដ្ឋមន្ត្រី មិនបានចោទប្រកាន់ ទៅលើគណបក្សណាមួយទេ។ តែលោក បានបន្តសរសេរ ស្នើឲ្យគ្រប់តំណាងគណបក្ស [...]