កងបញ្ជាការខណ្ឌសែនសុខ បើកកៀររថយន្ដកម្មករ រួចចុះមកក្របួចកអាវ
ការភ្ញាក់ផ្អើលមួយ បានកើតឡើង នៅវេលារសៀលម៉ោង ២និង៣០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ខាងលិចស្ពានអាកាស៧មករា ប្រមាណជា៣០០ម៉ែត។ ហេតុការណ៍នេះ បង្កឡើងដោយរថយន្តពីរគ្រឿង ដែលម្ខាងជារថយន្ត ធ្វើចររាចរណ៍ របស់អភិបាលខណ្ឌសែនសុខ និងម្ខាងទៀត ជារថយន្តឈ្នួល ដឹកអ្នកដំណើរមកពីខេត្តតាកែវ។ រថយន្ដទាំងពីរ បានប៉ះគ្នា បង្កឲ្យមានកាខូចខាត រថយន្តដឹកអ្នកដំណើរ ផ្នែកខាងមុខ។
សាក្សីនៅកន្លែងបានឲ្យដឹងថា រថយន្តទាំងពីរ បានបើកក្នុងទិសដៅស្របគ្នា ស្រាប់តែមកដល់កន្លែងកើតហេតុ រថយន្តរបស់បញ្ជាការដ្ឋាន ខណ្ឌសែនសុខ ដែលគ្មានស្លាកលេខ បានកៀររថយន្តឈ្នួល ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខ កណ្តាល 2A-5711 ដែលកំពុងបើកបរ ក្នុងទិសដូចគ្នា បណ្តាលឲ្យរថយន្តឈ្នួល រងការខូចខាតផ្នែកខាងមុខ។ សាក្សីបានបន្តថា គេឃើញម្ចាស់រថយន្តខណ្ឌសែនសុខ ចាប់ទាញកអាវ ម្ចាស់រថយន្តឈ្នួល ទាំងសម្លេងសម្លុតខ្លាំងៗ ជាមួយនឹងអាការៈ [...]