«សាលារាជធានីបិទតន្ត្រីតាមស្ដុប ដូចបិទឆ្នាំងបាយជនពិការ»
ជនពិការភ្នែក និងពិការជើង ជាច្រើននាក់ បានសម្តែង ការព្រួយបារម្ភរបស់ពួកគេ បន្ទាបពីសាលារាជធានីភ្នំពញ គ្រោងនឹងលប់បំបាត់ ការប្រគុំតន្ត្រីជនពិការ នៅតាមផ្លូវកែងនានា ក្នុងរាជធានីភ្នំពេញ ក្នុងហេតុផលសណ្ដាប់ធ្នាប់ និងមុខមាត់រាជធានី។ ពួកគេគិតថា គម្រោងនៃហាមឃាត់នេះ នឹងប៉ះពាល់ដល់ការងារ និងធ្វើឲ្យជីវភាពរបស់ពួកគេ ធ្លាក់ចុះដុនដាបនោះផងទៀត។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់ព័ត៌មាននេះ ទៅកាន់កាសែតក្នុងស្រុកមួយថា សាលារាជធានី គ្រោងនឹងបើកទីតាំងណាមួយផ្សេង តាមដែលអាចធ្វើទៅបាន ដើម្បីឲ្យក្រុមជនពិការទាំងនោះ មានកន្លែងសម្រាប់ប្រគុំតន្រ្តី របស់ខ្លួនវិញ និងតម្រូវឲ្យតំណាងជនពិការ ត្រូវមានលិខិតស្នើរសុំ ពីសាលារាជធានី។
អ្នកស្រី អ៊ុក គិរី ជាប្រធានក្រុកតន្រ្តីជនពិការជួយខ្លូនឯង ដែលមានក្រុមអ្នកពិការភ្នែក០៤នាក់ ហើយដែលកំពុងប្រគុំតន្រ្តីនៅជិតស្តុបផ្សារដើមគរ [...]