អគ្គីភ័យឆាបឆេះ រោងចក្រមួយកន្លែងនៅខណ្ឌដូនពេញ
ករណីភ្លើងឆេះសន្ធោសន្ធៅនេះ ត្រូវបានក្រុមអ្នកសង្គ្រោះអគ្គីភ័យ ជួយពន្លត់បានសម្រេច អស់រយៈពេលប្រមាណ២ម៉ោង ចាប់ពីម៉ោង ៦ ល្ងាចដល់ម៉ោង ៨ យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ នៅទីតាំងកើតហេតុ ជារោងចក្រស្តុកសម្ភារៈរបស់របរ និងសម្ភារៈអេឡិចត្រូនិច ផ្ទះលេខ២៦ ផ្លូវ៧៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅជាប់របងវត្តស្រះចក។
អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន ដែលបានចុះផ្ទាល់ ក្នុងហេតុការណ៍អគ្គីភ័យនេះ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា តំបន់ដែលរងអគ្គិភ័យ បានរួចផុត ពីការគម្រាមកំហែងហើយ។ ក្នុងនោះ មិនមានបង្កការខូចខាត ដល់អ្នកជិតខាងនោះទេ តែរបស់របរនៅខាងក្នុង ត្រូវបានលោកបញ្ជាក់ថា មានការខូចខាតមួយចំនួន។ លោកបានឲ្យដឹងដែរថា ហេតុការណ៍ឆាបឆេះនេះ បើតាមការសន្និដ្ឋានបឋម បណ្តាលមកពីទូស្សេម៉ាស៊ីនកុំព្យូទ័រ នៅក្នុងការិយាល័យ ក្នុងនោះមានអ្នករបួសម្នាក់ ឈ្មោះ ថន ម៉ាប់ បានចូលទៅជួយពន្លត់ ហើយក៏ធ្លាក់ពីលើដំបូលសន្លប់ [...]