ជនសង្ស័យ៖ ចាក់សម្លាប់អ្នកគ្រូ២៨កាំបិត ព្រោះរំលឹករឿងចាស់
ជនសង្ស័យ រុំ សុងហេង អាយុ២១ឆ្នាំ ដែលត្រូវបានក្រុមសមត្ថកិច្ចចាប់ខ្លួននេះ បានប្រកាសថា ខ្លួនជាសង្សារបស់នារីរងគ្រោះ ហើយបានផ្ទុះការក្ដៅក្រហាយឡើង នៅពេលនាងបានរំលឹករឿងចាស់មកវិញ រហូតចាក់នាង ចំនួន២៨កាំបិត ឲ្យស្លាប់នៅក្នុងថ្លុកឈាម យ៉ាងអណោចអាធម នៅតាមផ្លូវដ៏ស្ងាត់មួយ។
ជនសង្ស័យបានបញ្ជាក់ថា ខ្លួននិងនារីរងគ្រោះទាំងពីរនាក់ ពិតជាមានទំនាក់ទនងជាមួយគ្នា ជាយូរមកហើយ។ ហើយនៅមុន ថ្ងៃកើតហេតុមួយថ្ងៃ គឺថ្ងៃទី១៩ ខែវិច្ឆិកា ខ្លូននិងមិត្តស្រីនេះ បានធ្វើដំណើរ ទៅស្រុកកំណើតជាមួយគ្នា ក្នុងគោលបំណង ទៅចុះសំបុត្រអាពាហ៍ពិពាហ៍ (អេតាស៊ីវិល)។ ជនសង្ស័យដដែល បានរៀបរាប់បន្ត ប្រាប់សមត្ថកិច្ច ទាំងទឹកមុខញញឹមស្រស់ថា នៅពេលធ្វើដំណើរ បានពាក់កណ្តាលផ្លូវ ស្រាប់តែនារីរងគ្រោះ ចេះរំលឹករឿងចាស់ របស់គេនិងនាង ហើយព្យាយាមឲ្យខ្លួន ផ្តាច់ទំនាកទំនង ជាមួយនឹងសង្សាចាស់។
ពេលនោះ ជនសង្ស័យ បានផ្ទុះកំហឹងយ៉ាងខ្លាំង [...]