អ្នកបើកឡាន ស្នើក្រុមហ៊ុនកាពីតូល ទទួលតំណាង៥នាក់ចូលធ្វើការវិញ
បុគ្គលិក៥ នាក់ ដែលជាតំណាង របស់បុគ្គលិកកម្មករ ត្រូវបានក្រុមហ៊ុន កាពីតូល បញ្ឈប់ពីការងារ កាលពីពេលថ្មីៗនេះ បន្ទាប់ពីបុគ្គលិកទាំង៥នាក់ ត្រូវបានក្រុមបុគ្គលិកកម្មករ ឲ្យដឹងថា តែងបានដឹងទុក្ខធុរៈ ឬជួយដោះស្រាយបញ្ហា របស់ក្រុមបុគ្គលិក អ្នកបើកឡានទេសចរណ៍ របស់ក្រុមហ៊ុន។ នៅចំពោះ ការបញ្ឈប់ពីការងារនេះ ក្រុមអ្នកបើកឡាន បានធ្វើការតវ៉ានៅមុខក្រុមហ៊ុន នៅថ្ងៃទី២៧ ខែកក្កដានេះ ដើម្បីសុំឲ្យសម្របសម្រួល ទទួលយកបុគ្គលិកទាំងនោះ ឲ្យចូលធ្វើការធម្មតាវិញ។
ក្រុមអ្នកបើកឡាន ទេសចរណ៍ ដែលមានចំនួន ប្រមាណ១០០នាក់ បានប្រកាសមិនចូលធ្វើការ ហើយបានធ្វើកូដកម្មទាមទារនេះ កាលពីវេលាម៉ោង ៨ និង៤០ នាទីព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៥ នៅតាមបណ្តោយផ្លូវ ១៨២ កែង ផ្លូវ ១១១ ក្បែរផ្សារអូឬស្សី ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
អ្នកបើកឡានម្នាក់ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា [...]