យន្ដហោះ AirAsia បាត់ខ្លួនពីប្រព័ន្ធរលកសញ្ញា នៅចន្លោះឥណ្ឌូនេស៊ី និងសាំងហ្គាពួរ
យន្ដហោះដែលបាត់ខ្លួននេះ ធុនអ៊ែរប៊ូស ៣២០-២០០ (Airbus 320-200) បានភ្ជាប់ជើងហោះហើរលេខ QZ8501 មានមនុស្សជិះ១៦២នាក់ ក្នុងននោះ៧នាក់ ជាសមាជិកបម្រើការនៅលើយន្ដហោះ។ នេះបើតាមអ្នកនាំពាក្យ របស់ក្រសួងគមនាគមន៍ឥណ្ឌូនេស៊ី លោក ហាឌី ម៊ូស្តូហ្វា (Hadi Mustofa)។
បើតាមព័ត៌មានដែលទទួលបានភ្លាមៗ បានឲ្យដឹងថា យន្ដហោះនេះ បានស្នើសុំឲ្យមានការផ្លាស់ប្ដូរផ្លូវហោះហើរខុសពីធម្មតាមួយ មកកាន់ការិយាល័យត្រួតពិនិត្យការហោះហើរនៅលើដី មុននឹងយន្ដហោះនេះ បានបាត់ខ្លួន។ យន្ដហោះបានបាត់ការទាក់ទងជាមួយនឹងប្រព័ន្ធត្រួតពិនិត្យ នៅម៉ោង៧និង៥៥នាទី ម៉ោងក្នុងស្រុក ព្រឹកថ្ងៃទី២៨ ខែធ្នូនេះ បន្ទាប់ពីវាបានងើបខ្លួនហោះចេញពីដី បានរយៈពេល៤២នាទី ហើយទំនងជាបានបាត់ខ្លួន នៅលើលំហសមុទ្រហ្សាវ៉ា (Java) ដែលស្ថិតនៅរវាងក្រុង កាលីម៉ាន់តាន់ [...]