Posts by "សុបិន្ដ"

យន្ដហោះ AirAsia ទំនង​ជា​ចុះ​ចត​លើ​សមុទ្រ​សន្សឹមៗ មុន​ពន្លិច​ដោយ​រលក​ធំ

យន្ដហោះ AirAsia ទំនង​ជា​ចុះ​ចត​លើ​សមុទ្រ​សន្សឹមៗ មុន​ពន្លិច​ដោយ​រលក​ធំ

មិន​មាន​ការ​ប៉ះ​ទង្គិច ដូច​ជា​ការ​ធ្លាក់​បោក​ខ្លួន​ទៅ​លើ​ផ្ទៃ​ទឹក​ទេ។ តែ​យន្ដហោះ​បាន​លិច​ដោយ​សន្សឹមៗ ទៅ​ក្នុង​ទឹក។ អ្នក​បើក​បរ​យន្ដហោះ បាន​សម្រេច​បន្ទាប​យន្ដហោះ​សន្សឹមៗ មក​ចុះ​ចត​នៅ​លើ​ផ្ទៃ​សមុទ្រ មុន​នឹង​តួ​យន្ដហោះ​ចាប់​ផ្ដើម​លិច​ចូល​ទៅក្នុង​ទឹក​យ៉ាង​ឆាប់​រហ័ស ដែល​ទំនង​ជា​មក​ពី​រលក​ធំៗ នៃ​អាកាស​ធាតុ​ដ៏​អាក្រក់។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​ជា​ច្រើន​នាក់ ដែល​ចូល​រួមវិភាគ ក្នុង​ការ​រុក​រក​យន្ដហោះ អ៊ែរប៊ូស (AirBus) របស់​ក្រុមហ៊ុន អ៊ែអេសៀ ដែល​ជួប​គ្រោះ​ថ្នាក់​ធ្លាក់ កាល​ពី​ថ្ងៃ​អាទិត្យ​ទី ២៨ ខែ​ធ្នូ ឆ្នាំ​២០១៤​កន្លង​មក​នេះ។

យន្ដហោះ អ៊ែរប៊ូស (Airbus A320-200) បាន​ហោះ​ងើប​ខ្លួន ចេញ​ពី​ព្រលាន​យន្ដហោះ​​អន្តរជាតិ​​ក្រុង ស៊ូរ៉ាបាយ៉ា (Surabaya) ហោះ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​សាំងហ្គាពួរ។  បន្ទាប់ពីហោះបាន​រយៈពេល​៤២​នាទី មកដល់កណ្ដាលសមុទ្រហ្សាវ់ា (Java) [...]

កាំបិត​​ដោត​ចូល​​ក្នុង​​ក្បាល តែ​ទ្រាំ​ទ្រ​បាន​ចំងាយ​១០០​គ.ម រហូត​ដល់​មន្ទីរ​ពេទ្យ

កាំបិត​​ដោត​ចូល​​ក្នុង​​ក្បាល តែ​ទ្រាំ​ទ្រ​បាន​ចំងាយ​១០០​គ.ម រហូត​ដល់​មន្ទីរ​ពេទ្យ

«អ្នក​ជំងឺ​ម្នាក់​នោះ បាន​មក​ដល់​មន្ទីរ​ពេទ្យ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ហើយ​បាន​ទទួល​ការ​វះ​កាត់ នៅ​ពីរ​ម៉ោង​ក្រោយ​មក។ ការ​វះ​កាត់​បាន​ប្រព្រឹត្តិ​ទៅ ដោយ​ប្រើ​រយៈ​ពេល​បី​ម៉ោង។ ប៉ុន្តែ​ឥឡូវ​នេះ អ្នក​ជំងឺ​បាន​ឆ្លង​ផុត​គ្រោះ​ថ្នាក់ ហើយ​កំពុង​សម្រាក​ព្យាបាល​ជា​ធម្មតា នៅ​ក្នុង​មន្ទីរ​ពេទ្យ។» នេះ​ជា​ការ​អះ​អាង​របស់​អ្នកស្រី អាណា ផ្លាវីយ៉ា ស័រ៉េស (Ana Flavia Soares) អ្នក​នាំ​ពាក្យ​មន្ទីរ​ពេទ្យ​នៃ​ទី​ក្រុង តេរ៉េស៊ីណា (Teresina ភាគ​កណ្ដាល​ខាង​កើត នៃ​ប្រទេស​ប្រេស៊ីល)។

បើតាម​ក្រុម​គ្រូពេទ្យ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កាំបិត​បាន​ចាក់​ចូល នៅ​ខាង​ក្រោម​ភ្នែក​ខាង​ឆ្វេង ហើយ​បាន​កាត់​តាម​មាត់ ចុះ​មក​ឈប់ នៅ​ខាង​លើ​ឆ្អឺង​ថ្គាម​ក្រោម​ផ្នែក​ខាង​ស្ដាំ តែ​បន្តិ​ច​ប៉ុណ្ណោះ។ ដោយ​ឃើញ​អ្នក​ជំងឺ លោក ជូអាសេឡូ នូណេស (Juacelo Nunes) អាយុ​៣៩​ឆ្នាំ​រូប​នេះ នៅ​មាន​ភាព​រវាស​រវៃ​រហូត [...]

រក​ឃើញ​តួ​យន្ដហោះ AirAsia ធ្លាក់​ក្នុង​សមុទ្រ ខណៈ​សាក​សព​៣ ទើប​នឹង​រក​ឃើញ (vdo)

រក​ឃើញ​តួ​យន្ដហោះ AirAsia ធ្លាក់​ក្នុង​សមុទ្រ ខណៈ​សាក​សព​៣ ទើប​នឹង​រក​ឃើញ (vdo)

រហូត​មក​ដល់​ពេល​នេះ មាន​សាក​សព​តែ​ចំនួន​បី​នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ស្រង់​ពី​សមុទ្រ ហ្សារ៉ា (Java) ដោយ​ក្រុម​អ្នក​រុក​រក​យន្ដហោះ បាត់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ របស់​ក្រុមហ៊ុន​អាកាសចរណ៍ អ៊ែរអេសៀ (AirAsia)។ នេះ​ជា​ការ​ថ្លែង​បញ្ជាក់​ជា​ថ្មី របស់​លោក ប៊ំបង សេលីស្ទីអូ (Bambang Soelistyo) នាយក​ទី​ភ្នាក់ងារ​ជាតិ ខាង​ការ​រុករក និង​ជួយ​សង្គ្រោះ​របស់​ប្រទេស​ឥណ្ឌូនេស៊ី។ ការ​លើក​ឡើង​របស់​លោក​នាយក​រូប​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​អ្នក​ទទួល​ខុស​ត្រូវ​មួយ​រូប​ផ្សេង​ទៀត នៃ​ក្រុម​រុក​រក​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​មុន​នេះ​​ថា គេ​បាន​ស្រង់​សាកសព​បាន​ជាង​៤០​នាក់​ហើយ។

លោក ប៊ំបង សេលីស្ទីអូ បាន​ថ្លែង​​ឡើង​ថា៖ «នៅ​ម៉ោង ០១ និង​២៥​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែ​ធ្នូ​នេះ យើង​បាន​ឃើញ​វត្ថុ​អណ្ដែត​ឡើង​ជា​ច្រើន ដែល​អាច​ជា​សាកសព​នៃ​ជន​រង​គ្រោះ នៅ​លើ​យន្ដហោះ»។ [...]

បាត់​យន្ដហោះ AirAsia៖ គ្រួសារ​មួយ បាន​លុប​ចោល​សំបុត្រ មួយ​ថ្ងៃ​មុន!

បាត់​យន្ដហោះ AirAsia៖ គ្រួសារ​មួយ បាន​លុប​ចោល​សំបុត្រ មួយ​ថ្ងៃ​មុន!

សារព័ត៌មាន Daily Mail ដែល​ចេញ​ផ្សាយ​ក្នុង​ប្រទេស​អូស្ត្រាលី បាន​រាយ​ការណ៍​ថា ចានដ្រា ស៊ូសានតូ (Chandra Susanto) រស់​នៅ​ក្នុង​ក្រុង ស៊ូរ៉ាបាយ៉ា (Surabaya) នៃ​ប្រទេស​ឥណ្ឌូនេស៊ី បាន​កក់​សំបុត្រ​យន្ដហោះ នៃ​ជើង​ហោះ​ហើរ​នេះ សម្រាប់​រូប​លោក ប្រពន្ធ​លោក និង​កូន​របស់​លោក​បី​នាក់​ទៀត។ គ្រួសារ​ដែល​មាន​សមាជិក​ទាំង​អស់​៥​នាក់​នេះ មាន​បំណង​ចង់​ទៅ​លេង​ឪពុក​របស់​ខ្លួន ដែល​រស់​នៅ​ប្រទេស​សាំងហ្គាពួរ។

នៅក្នុង​អារម្មណ៍​ក្ដុកក្ដួល រក​ស្មាន​មិន​ត្រូវ​នៅ​ឡើយ ព្រោះ​ព្រឹត្តិការណ៍​បាត់​យន្ដហោះ ហាក់​នៅ​ថ្មីៗ​នេះ លោក ស៊ូសានតូ បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ «យើង​បាន​គ្រោង វិស្សមកាល​របស់​យើង តាំង​ពី​ខែ​មិនា ឆ្នាំ២០១៤ ទៅ​ម៉ិញ​ម្លេះ។ ប៉ុន្តែ​យើង​ត្រូវ​លុប​ចោល​គម្រោង​នេះ​វិញ នៅ​មួយ​ថ្ងៃ​មុន ដោយ​សារ​តែ​ឪពុក​របស់​ខ្ញុំ បាន​ធ្លាក់​ខ្លួន​ឈឺ។»

លោកបញ្ជាក់ទៀតថា គ្រួសារលោក [...]

«យន្ដហោះ AirAsia ទំនង​ជា​លិច​បាត់ ទៅ​បាត​សមុទ្រ​ហើយ!»

«យន្ដហោះ AirAsia ទំនង​ជា​លិច​បាត់ ទៅ​បាត​សមុទ្រ​ហើយ!»

យន្ដហោះ​អ៊ែរប៊ូស (AirBus) ដែល​ហោះ​ចេញ​ពី​ព្រលាន​យន្ដហោះ​អន្តរជាតិ​ក្រុង ស៊ូរ៉ាប៉ាយ៉ា (Surabaya) ប្រទេស​​ឥណ្ឌូនេស៊ី ឆ្ពោះ​​មក​​​កាន់​​ប្រទេស​​​សាំងហ្គាពួរ ជា​មួយ​នឹង​អ្នក​នៅ​លើ​យន្ដហោះ​ចំនួន​១៦២​នាក់ ទំនង​ជា​បាន​លិច​​ចុះ​ទៅ​បាតសមុទ្រ ហ្សាវ៉ា បាត់​ទៅ​ហើយ។ នេះ​បើ​តាម​ការ​ថ្លែង​ឲ្យ​ដឹង របស់​លោក ប៊ំបង សេលីស្ទីអូ (Bambang Soelistyo) នាយក​ទី​ភ្នាក់ងារ​ជាតិ​ខាង​រុក​រក និង​ជួយ​សង្គ្រោះ របស់​ប្រទេស​ឥណ្ឌូនេស៊ី។

លោក ប៊ំបង សេលីស្ទីអូ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា៖ «បើ​តាម​ព័ត៌មាន​ដែល​យើង​មាន​នៅ​ពេល​នេះ និង​ការ​វាយ​តម្លៃ ទៅ​តាម​កន្លែង​ដែល​យន្ដហោះ​បាន​បាត់​ខ្លួន ឬ​ធ្លាក់​នោះ សេចក្ដី​សន្និដ្ឋាន​នៅ​ពេល​នេះ អាច​ឲ្យ​យើង​និយាយ​ថា យន្ដហោះ​ទំនង​ជា​លិច​ចុះ​ទៅ​បាត​សមុទ្រ​បាត់​ទៅ​ហើយ។ ជា​ការ​គិត​ក្នុង​ជំហាន​ដំបូង ដែល​អាច​នឹង​មាន​ការ​ផ្លាស់​ប្ដូរ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...