ឃាត់ខ្លួនកុមារសាសនិកអ៊ីស្លាមម្នាក់ ច្រឡំនាឡិកាជាគ្រាប់បែក
កុមារដែលចូលចិត្ដបច្ចេកវិទ្យាថ្មីៗនេះ មានបំណងចង់ឲ្យមិត្តភ័ក្រ និងគ្រូរបស់ខ្លួននៅសាលា ដឹងពីស្នាដៃបង្កើតថ្មីរបស់ខ្លួន។ ប៉ុន្តែអ្នកទាំងនោះ បែរជារាយការណ៍ ទៅប្រាប់នគរបាលទៅវិញ។ កុមារ អាមេដ មហាមេដ (Ahmed Mohamed) សិស្សវិទ្យាល័យអាយុ១៤ឆ្នាំមួយរូប ត្រូវបាននគរបាលឃាត់ខ្លួន នៅភាគខាងត្បូង សហរដ្ឋអាមេរិក បន្ទាប់ពីកងកម្លាំងនគរបាលទាំងនោះ បានចោទកុមាររូបនេះថា បានផ្គុំឲ្យមានជាគ្រាប់បែកឡើង។ ប៉ុន្តែតាមពិតទៅ នោះជានាឡិកា ឌីជីថល មួយប្រភេទ ដែលជាស្នាដៃឆ្នៃប្រឌិត របស់កុមារខ្លួនឯង។ រឿងរ៉ាវ បានជំរុញឲ្យប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) លូកដៃបញ្ចេញប្រតិកម្ម។
សិស្ស អាដមេដ មហាមេដ បាននាំគ្រឿងបច្ចេកវិទ្យា កែឆ្នៃថ្មីរបស់ខ្លួន មកសាលារៀន នៅថ្ងៃទី១៣ ខែកញ្ញា ក្នុងនោះមានអេក្រង់មួយ និងប្រព័ន្ធអេឡិចត្រូនិក មួយផ្សេងទៀត។ កុមារចង់បង្ហាញ ការបង្កើតថ្មីរបស់ខ្លួន ប្រាប់ទៅគ្រូបង្រៀន [...]