ថតផ្សាយផ្ទាល់ពីមិត្តប្រុសដែលនគរបាលបាញ់ រហូតស្លាប់
បុរសរងគ្រោះដែលមានអាយុ ៣២ឆ្នាំ ត្រូវបានស្គាល់ឈ្មោះ ហ្វីឡាណូ កាស្ទីយ៍ (Philando Castile)។នគរបាលបាននិយាយថា បុរសស្បែកខ្មៅរូបនេះ ដែលប្រកបការងារ នៅក្នុងអាហារដ្ឋាននៃសាលារៀនមួយ បានស្លាប់នៅវេលាយប់ ថ្ងៃពុធម្សិលម៉ិញនេះ បន្ទាប់ពីបុរសត្រូវបាននគរបាលហៅ ដើម្បីធ្វើការត្រួតពិនិត្យចរាចរណ៍ លើដងផ្លូវមួយកន្លែងនៃក្រុង «Falcon Heights» រដ្ឋមីនីសូតា (Minnesota) សហរដ្ឋអាមេរិក។
ប៉ុន្តែនៅបន្ទាប់ពីរងការបាញ់ប្រហារហើយ បុរសរងគ្រោះត្រូវបានមិត្តស្រីរបស់ខ្លួន ថតដោយប្រើទូរស័ព្ទរបស់ខ្លួន និងបង្ហោះផ្សាយផ្ទាល់ នៅតាមបណ្ដាញសង្គម ហ្វេសប៊ុក។ នៅក្នុងវីដេអូ ដែលមានអ្នកចូលទស្សនា ច្រើនជាង២,៧លានដងនោះ ស្ត្រីវ័យក្មេងម្ចាស់វីដេអូ បានស្រែកឡើងថា៖ «ឱព្រះម្ចាស់ថ្លៃអើយ! សូមកុំនិយាយថា [...]