Posts by "ជា ធីរិទ្ធ"

ចាក់សម្លាប់យ៉ាងរង្គាលនៅចិន ២៩នាក់ស្លាប់ - បាន គីមូន ថ្កោលទោស

ចាក់សម្លាប់យ៉ាងរង្គាលនៅចិន ២៩នាក់ស្លាប់ - បាន គីមូន ថ្កោលទោស

ក្រោយពីមានការវាយប្រហារ ពីសំណាក់ជនមិនសស្គាល់មុខ ដែលចាក់សម្លាប់ជនស៊ីវិលស្លូតត្រង់ នៅស្ថានីយ៍​រថភ្លើងមួយកន្លែង ក្នុងប្រទេសចិន បណ្តាលឲ្យមនុស្ស ២៩ នាក់បានស្លាប់ និងមនុស្ស ១៣០ នាក់រងរបួសរួចមក អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន (Ban Ki-moon) បានចេញសេចក្តីថ្លែងការណ៍ ថ្កោល​ទោស​យ៉ាងដាច់​អហង្ការ ចំពោះទង្វើដ៏សហាវនេះ។ ជាមួយនេះដែរ ប្រធានាធិបតីចិន ក៏ចេញមុខបញ្ជា ឲ្យអាជ្ញាធរបើក​ការស៊ើប​អង្កេត ចាប់ជនដៃដល់មកផ្តន្ទាទោស ឲ្យខាងតែបានផងដែរ។


រូបភាពផ្ដិតពីវីដេអូនៃការផ្សាយទូរទស្សន៍ក្នុងស្រុកចិន ស្ដីពីជនរងគ្រោះនិងការជួយសង្គ្រោះនឹងការចាក់សម្លាប់នេះ។

ចិន - ឃាតករមិនស្គាល់មុខមួយក្រុម ដែលប្រដាប់ដោយកាប់បិទគ្រប់ដៃ បានសម្រុកចូលទៅក្នុង​ស្ថានីយ៍រថភ្លើង​គូនមីង [...]

បាតុករ​ប្រឆាំង​ថៃ ​ប្រកាស​បញ្ចប់​ការ​តវ៉ា​បិទ​រាជធានី ​បាងកក

បាតុករ​ប្រឆាំង​ថៃ ​ប្រកាស​បញ្ចប់​ការ​តវ៉ា​បិទ​រាជធានី ​បាងកក

នៅទីបំផុតបាតុកម្មបិទរាជធានីបាងកក ពីសំណាក់ក្រុមអាវលឿងថៃអស់រយៈពេលជាង ៦ សប្តាហ៍កន្លងមកនេះ ត្រូវបានប្រកាសបិទបញ្ចប់ហើយ។ ការប្រកាសបិទនេះ គឺដើម្បីកាត់បន្ថយការស្ទះចរាចរណ៍នៅក្នុងទីក្រុងបាំងកក ជាពិសេស​គឺដើម្បីបញ្ជៀសពីហានិភ័យ នៃការវាយប្រហារទៅលើបាតុករនៅពេលយប់។ កាលពីថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​លោក​ស្រី យីង ឡាក់ បានបង្ហាញជំហរចង់ឲ្យអង្គការសហប្រជាជាតិ ជួយដោះស្រាយវិបត្តិ​នយោបាយ​នៅក្នុងប្រទេសនេះ។


លោក ស៊ូថេប ថោងស៊ូបាន មេដឹកនាំបាតុករប្រឆាំងតវ់ា នៅទីក្រុងបាងកក។ (រូបថត ឯកសារ)

នយោបាយថៃ​ - « ពួកយើងសូមបញ្ចប់សកម្មភាពតវ៉ា បិទរាជធានីបាងកក ចាប់ពីពេលនេះតទៅ» នេះជាការ​ប្រកាសរបស់មេដឹកនាំចលនាបាតុករថៃលោក ស៊ូថេប ថងស៊ូបាន [...]

សាច់​ញាតិ​របស់​កម្មករ​ខ្មែរ​៧​នាក់​ស្លាប់​នៅ​ថៃ ធ្វើ​ដំណើរ​ទៅ​ទទួល​សព

សាច់​ញាតិ​របស់​កម្មករ​ខ្មែរ​៧​នាក់​ស្លាប់​នៅ​ថៃ ធ្វើ​ដំណើរ​ទៅ​ទទួល​សព

ក្នុងចំណោមកម្មករចំនួន ១០ នាក់ដែលបានស្លាប់ ដោយសារការបាក់អគារមួយកន្លែងស្ថិតនៅក្នុង ខេត្តសាមុត ប្រាខាន ប្រទេសថៃ កាលពីថ្ងៃអង្គារកន្លងទៅនោះ មាន ៧ នាក់​ ជាកម្មករជនជាតិខ្មែរ។ សពកម្មករខ្មែរទាំង ៧ នាក់​នោះ ត្រូវក្រុមហ៊ុនចេញសំណងបណ្តោះអាសន្នចំនួន ២ ម៉ឺនបាត ដើម្បីឲ្យក្រុមគ្រួសារដឹក មកធ្វើបុណ្យ​នៅស្រុក​កំណើតវិញ។


ក្រុមអ្នកជួយសង្គ្រោះ កំពុងសែងជនរងគ្រោះចេញពីគំនរបែកបាក់។ (រូបថតផ្ដិតពីវីដេអូព័ត៌មានទូរទស្សន៍អ៊ឺរ៉ូញ៉ូ)

ជីវិតពលករ - អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានថ្លែងប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅថ្ងៃនេះថា មានកម្មករខ្មែរចំនួន ៧ នាក់ បានស្លាប់ និង ១៤ នាក់ផ្សេងទៀត បានរងបួសនៅក្នុងឧប្បទ្ទវហេតុ​បាក់​អគារមួយកន្លែង [...]

អ្នក​វិភាគ៖ រាជាណាចក្រ​ថៃ កំពុង​ឈាន​​ទៅ​រក​សង្គ្រាម​ស៊ីវិល

អ្នក​វិភាគ៖ រាជាណាចក្រ​ថៃ កំពុង​ឈាន​​ទៅ​រក​សង្គ្រាម​ស៊ីវិល

ពីមួយថ្ងៃទៅមួយថ្ងៃវិបត្តិនយោបាយ នៅក្នុងប្រទេសថៃកាន់តែធ្ងន់ធ្ញរឡើងៗ ។ ការវាយប្រហារដោយ​គ្រាប់បែក​បានកើតឡើងស្ទើររៀងរាល់ថ្ងៃ នៅក្នុងរាជធានីបាំងកក។ គិតត្រឹមថ្ងៃពុធនេះ មនុស្សយ៉ាងហោចណាស់ក៏មនុស្ស ២០នាក់បានស្លាប់បាត់បង់ជីវិត នៅតាមដងផ្លូវដោយសារខ្មាន់កាំភ្លើង បានបាញ់រះនៅក្នុងទីកន្លែង៣ ផ្សេងគ្នា​ជុំវិញ​រាជធានីបាំងកក។ ការផ្ទុះអពើហិង្សានេះ ត្រូវអ្នកវិភាគមើលឃើញថា អាចរុញច្រានប្រទេសថៃ ឲ្យធ្លាក់ក្នុងវិបត្តិ​សង្គ្រាមស៊ីវិល។


លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងមេទ័ព លោកប្រាយុទ្ធ ចាន់អ៊ូឆា នៅពេលចុះជួយជនរងគ្រោះនឹងទឺកជំនន់ ក្នុងពេលកន្លងមក។ (រូបថត ឯកសារ)

នយោបាយថៃ - ក្នុងរយៈពេលតវ៉ាជាង ៤ ខែមកនេះ [...]

ទស្សនៈ៖ «កន្លែង​១​បាតុកម្ម​២» ជា​វិធី​ទាល់​ច្រក​​របស់ ហ៊ុន សែន?

ទស្សនៈ៖ «កន្លែង​១​បាតុកម្ម​២» ជា​វិធី​ទាល់​ច្រក​​របស់ ហ៊ុន សែន?

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារមិ្សលមិញ បានស្នើឲ្យមន្ត្រីរបស់ខ្លូន ត្រៀមបែងចែកទី​កន្លែងជាពីរ​ផ្សេងៗគ្នា ទុកសម្រាប់ក្រុមអ្នកតវ៉ាប្រឆាំង និងក្រុមអ្នកគាំទ្រ នៅពេលដែលពួកគេធ្វើបាតុកម្ម។ គំនិតយោបល់​របស់​លោក ហ៊ុន សែន ត្រូវគេមើលឃើញថាមានចរិតញុះញង់ ដើម្បីឲ្យមានអំពើហិង្សារវាងប្រជាពលរដ្ឋនិងពលរដ្ឋ ពី​ព្រោះថា កន្លែងធ្វើបាតុកម្មតែមួយ បើពុះជាពីរដើម្បីឲ្យមានអ្នកធ្វើបាតុកម្មគាំទ្រ និងប្រឆាំងធ្វើជាមួយគ្នា វាច្បាស់​ណាស់អំពើហិង្សា ប្រាកដជាកើតមាន។


លោក ហ៊ុន សែន  នៅពេលលោក ចុះពិនិត្យការដ្ឋានស្ពានស្ទឹងមានជ័យ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣។ (រូបថត REUTERS/Samrang Pring)

នយោបាយ - «អាជ្ញាធរទាំងអស់ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...