គល់ បញ្ញា៖ រដ្ឋសភាត្រូវហៅគ.ជ.បទៅសួរ មិនមែនខុមហ្វ្រែលទេ
ភ្លាមៗបន្ទាប់ពីតំណាងរាស្រ្ត និងជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ប្រកាសហៅអង្គការខុមហ្វ្រែលទៅឆ្លើយបំភ្លឺ នៅក្នុងរដ្ឋសភាកាលពីម្សិលមិញរួចមក លោក គល់ បញ្ញា នាយកប្រត្តិបត្តិអង្គារខុមហ្វ្រែល បានប្រតិកម្មខ្លាំងៗតបត្រឡប់វិញ ដោយថ្លែងបដិសេធមិនចូលទៅបំភ្លឺនៅក្នុងសភា តាមការកោះហៅរបស់សមាជិកសភា គណបក្សកាន់អំណាចនោះទេ។ លោកថា រឿងនេះសមាជិកសភាគួរតែសួរគ.ជ.ប វិញទើបត្រូវ។
លោក គល់ បញ្ញា (រូបកណ្ដាល) ក្នុងសន្និសិទកាសែត របស់ក្រុមអង្គការសង្គមស៊ីវិលចំនួនប្រាំ កាលពីថ្ងៃពុធទី១៣ខែកុម្ភះ។ MONOROOM.info photo/ O.Vary។
រាជធានីភ្នំពេញ - នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា បានប្រត្តិកម្មខ្លាំងៗទៅនឹងការលើកឡើងរបស់លោក ឈាង វុន [...]