លីកាដូ ថាខ្លួនត្រូវបានរារាំងមិនឱ្យធ្វើទិវាសិទ្ធនារី ក្នុងពន្ធនាគារ
សេចក្តីថ្លែងការណ៍ របស់អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស ហៅកាត់ថា លីកាដូ ដែលបានចេញផ្សាយ កាលពីថ្ងៃទី០៥ ខែមីនានេះ បានឱ្យដឹងថា ការរឹតត្បិតលើសកម្មភាព អបអរសាទរទិវាសិទិ្ធនារីអន្តរជាតិ នៅក្នុងពន្ធនាគារ បានចាប់ផ្តើមកើតមានឡើង កាលពីឆ្នាំមុន ហើយការរឹតត្បិតចុងក្រោយ បានរារាំងអង្គការ លីកាដូ ពីការប្រារព្ធទិវាសិទិ្ធនារីអន្តរជាតិ នៅក្នុងពន្ធនាគារ។ ការរឹតត្បិតនាឆ្នាំនេះ បានហាមឃាត់គ្រប់ទម្រង់ នៃការកំសាន្ត ឬព្រឹត្តិការណ៍កំសាន្តទាំងឡាយ ដោយអនុញ្ញាតឲ្យអង្គការ លីកាដូ ត្រឹមតែផ្តល់នូវកញ្ចប់សម្ភារៈចាំបាច់ប៉ុណ្ណោះ។ ដោយមានការរឹតត្បិត នាពេលបច្ចុប្បន្ននេះ គឺមិនមានការធានាទេថា ស្ត្រីទាំងនោះនឹងអាចទទួលបាន នូវកញ្ចប់សម្ភារៈទាំងនោះពេញលេញ ឬទទួលបានពេលវេលា ចេញក្រៅបន្ទប់បន្ថែមនាថ្ងៃនោះ។
សេចក្តីថ្លែងការណ៍ របស់អង្គការ លីកាដូ ដដែល បានឱ្យដឹងបន្តថា អស់រយៈពេល ១៥ឆ្នាំមកហើយ ដែលអង្គការ លីកាដូ [...]