តុលាការហៅ ជួប សម្លាប់ មកសួរសំនួរ«ដដែលៗ»
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីរសៀលថ្ងៃសុក្រទី១៦ ខែកញ្ញានេះ ចៅក្រមស៊ើបសួរ លោក សេង លាង បានបញ្ជាឲ្យនាំខ្លួន ជនសង្ស័យតែម្នាក់គត់ នៅក្នុងសំនុំរឿងឧក្រិដ្ឋកម្ម បាញ់សម្លាប់លោក កែម ឡី មកធ្វើការសាកសួរ ដើម្បីរកចម្លើយបន្ថែម ចំពោះភស្តុតាង និងឯកសារមួយចំនួន នៅក្នុងរឿងក្ដីនេះ។
តែបន្ទាប់ពីបញ្ចប់ការសាកសួរ និងនៅមុនត្រូវកងកម្លាំង ចាប់បញ្ចូលក្នុងរថយន្ដដើម្បី បញ្ជូនខ្លួនទៅឃុំឃាំង ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារព្រៃសវិញ ជនសង្ស័យឈ្មោះ អឿត អាង ដែលមានរហស្សនាម ជួប សម្លាប់ បានឆ្លើយប៉ុន្មានម៉ាត់ ទៅកាន់អ្នកសារព័ត៌មានថា តុលាការហៅលោក មកសួរសំនួរដដែលៗ មិនមានអ្វីថ្មីទេ។ លោក ជួប សម្លាប់ បានតបទៀតថា ខ្លួនលោកផ្ទាល់ក៏ឆ្ងល់ដែរ ពីមូលហេតុនៃការនាំខ្លួន មកធ្វើការសាកសួរ តែ«សំនួរដដែលៗ»នេះ។
ការនាំខ្លួនជនសង្ស័យមកសាកសួរជាថ្មីនេះ [...]